Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គណៈរដ្ឋមន្ត្រី​ថ្មី​របស់​ម៉ាឡេស៊ី​ស្បថ​ចូលកាន់​តំណែង ចំ​ពេល​មាន​ការរិះគន់​

Views: 11

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្មី​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម បាន​បន្ត​ទាក់ទាញ​ការរិះគន់​ចំពោះ​គណៈរដ្ឋមន្ត្រី​របស់​លោក ក្រោយពីពួក​រដ្ឋមន្ត្រី​ថ្មី​បាន​ស្បថ​ចូលកាន់​តំណែង​នៅ​ចំ​​ពោះ​មុខ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​សៅរ៍​។​

​គូប្រជែង​នយោបាយ​និង​ពលរដ្ឋ​ខ្លះ​បាន​រិះគន់​ការតែងតាំង​លោក ហ្សា​ហ៊ីដ ហា​មី​ឌី​(Zahid Hamidi)​ប្រធាន​គណបក្ស​Umno​ជា​ឧបនាយករដ្ឋមន្ត្រី ទោះ​ជា​លោក​ប្រឈម​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​​អំពើពុករលួយដល់ទៅ​៤៧ករណី​នៅ​តុលាការ​ក្តី​។​

(​ពីស្តាំ​)​នាយករដ្ឋមន្ត្រី​អាន់​វ៉ា អ៊ីប្រាហ៊ីម ឧបនាយករដ្ឋមន្ត្រី ហ្សា​ហ៊ីដ ហា​មី​ឌី​និង​ឧបនាយករដ្ឋមន្ត្រី ហ្វា​ឌី​ល​ឡា យូ​សូ​ហ្វ ក្រោយ​ការស្បថ​ចូលកាន់​តំណែង​នៅ​វាំង​ស្តេច​កាលពី​ថ្ងៃ​សៅរ៍​

​លោក​អាន់​វ៉ា ក៏​ត្រូវ​បាន​រិះគន់​ដោយសារ​លោក​ច្បាម​យក​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​មួយ​ទៀត​បន្ថែម​លើ​មុខ​តំណែង​នាយករដ្ឋមន្ត្រី​។​

​អាន់​វ៉ា កាន់​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​មួយ​ទៀត​

​គូប្រជែង​ដ៏​សំខាន់​របស់​លោក​គឺ​ប្រធានា​គណបក្ស​Perikatan Nasional (PN)​លោក មូ​យីត​ឌីន យ៉ាស​ស៊ីន​(Muhyiddin Yassin) ដែល​ជា​មេដឹកនាំ​ប្រឆាំង បាន​និយាយថា​ការដណ្តើម​​ច្បាម​កាន់កាប់​តំណែង​ដូច្នេះ​នឹង​នាំ​ដល់​ការប្រមូលផ្តុំ​អំណាច​និង​ការប្រព្រឹត្ត​អំពើពុករលួយ​។​

​លោកមូ​យីត​ឌីន បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា «​អំពើ​របស់​អាន់​វ៉ា​ដូចគ្នា​នឹង​ការលក់​សេចក្តីថ្លៃថ្នូរ​ជាតិ ដោយសារ​តែ​បំណង​ចង់​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ខ្លាំងពេក​»​។​

​សូមបញ្ជាក់​ថា ការអះអាង​តំណែង​នាយក​រដ្ឋមន្ត្រី​របស់​មូ​យីត​ឌីន ត្រូវ​រារាំង​ក្រោយ​បាត់បង់​សម្លេង​ភាគច្រើន​ក្នុង​សភា​ដោយសារ​សមាជិក​សភា​Umno​ងាក​ទៅ​គាំទ្រ​លោក​អាន់​វ៉ា ដើម្បី​មេដឹកនាំ​របស់​ខ្លួន​​បាន​តំណែង​ឧបនាយករដ្ឋមន្ត្រី​។​

​ក្រុមចំរុះ​Barisan Nasional​ដឹកនាំ​ដោយ​Umno​ជា​ក្រុមចំរុះ​មួយ​ដែល​បាន​ព្រមព្រៀង​បង្កើត​រដ្ឋាភិបាល​ឯកភាព​មួយ​ជាមួយ​ក្រុមចំរុះ​Pakatan Harapan (PH)​របស់​លោក​អាន់​វ៉ា​តាម​ការ​​ស្នើ​សុំ​របស់​ព្រះមហាក្សត្រ​ក្រោយ​ការបោះឆ្នោត​សកល​កាលពី​ថ្ងៃ​១៩​វិច្ឆិកា មិន​មាន​គណបក្ស​ណាមួយ​ទទួលបាន​សម្លេង​គាំទ្រ​ដាច់​គេ​ដើម្បី​បង្កើត​រដ្ឋាភិបាល​តែឯង​។​

​លោកមូ​យីត​ឌីន បាន​បដិសេធ​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល និង​ជ្រើស​យក​ការ​នៅ​ជា​ក្រុមប្រឆាំង​។​

​គណបក្ស​DAP​ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​ចំរុះ​របស់​អាន់​វ៉ា បាន​និយាយថា​ការតែងតាំង​លោក ហ្សា​ហ៊ីដ មិន​មាន​ន័យ​ថា​ជំហរ​ប្រឆាំង​អំពើពុករលួយ​របស់​គ​ណ​បក្ស​នឹង​ត្រូវ​ផ្លាស់ប្តូរ​ទេ ព្រោះ​«​បើ​យើង​មិនបង្កើត​​រដ្ឋាភិបាល គណបក្ស​ផ្សេង​នឹង​បង្កើត​វា​»៕

Post navigation