Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស នា​ថ្ងៃទី​២៤ ខែកញ្ញា នេះ បាន​កើតឡើង​ចំនួន ៨​លើក បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៨​នាក់ បាន​ស្លាប់ និង រងរបួស​ធ្ងន់​ស្រាល ចំនួន ១៤​នាក់ (​ធ្ងន់ ៩​នាក់ និង​ស្រាល ៥​នាក់​)​។ តួលេខ​អ្នកស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​គិត​ត្រឹម​ម៉ោង ៤ រសៀល​។ នេះ​បើតាម​របាយការណ៍​បញ្ជា​ក់រ​បស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដែល​រស្មី​កម្ពុជា ទទួលបាន នៅ​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ នេះ​។​

Views: 1

បើកបរ​សូម​ប្រុងប្រយ័ត្ន ! មនុស្ស ៨​នាក់​ស្លាប់ និង​រងរបួស ១៤​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃនេះ​
​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស នា​ថ្ងៃទី​២៤ ខែកញ្ញា នេះ បាន​កើតឡើង​ចំនួន ៨​លើក បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៨​នាក់ បាន​ស្លាប់ និង រងរបួស​ធ្ងន់​ស្រាល ចំនួន ១៤​នាក់ (​ធ្ងន់ ៩​នាក់ និង​ស្រាល ៥​នាក់​)​។ តួលេខ​អ្នកស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​គិត​ត្រឹម​ម៉ោង ៤ រសៀល​។ នេះ​បើតាម​របាយការណ៍​បញ្ជា​ក់រ​បស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដែល​រស្មី​កម្ពុជា ទទួលបាន នៅ​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ នេះ​។​

​របាយការណ៍​ដដែល បាន​បន្តថាៈ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ចំនួន ៨​លើក នៅ​រាជធានី ខេត្ត ចំនួន ៨ មានដូចជាៈ ខេត្តកំពង់ចាម ស្លាប់ ១​នាក់ , កំពង់ស្ពឺ ស្លាប់ ១​នាក់ និង​របួស ២​នាក់ , កំពង់ឆ្នាំង ស្លាប់ ២​នាក់ , កំពត ស្លាប់ ១​នាក់ និង​របួស ៤​នាក់ , កណ្តាល ស្លាប់ ២​នាក់ និង​របួស ១​នាក់ , ភ្នំពេញ របួស ៣​នាក់ , ពោធិសាត់ ស្លាប់ ១​នាក់ និង​របួស ១​នាក់ និង​ខេត្តតាកែវ របួស ៣​នាក់​៕/V​

Post navigation