Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ្រួសារជនរងគ្រោះម្នាក់ដែលសា្លប់ដោយលង់ទឹកស្លាប់ទទួលបានអំណោយពី អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជលគិរី

Views: 13

ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ កាលពីថ្ងៃទី៤ ខែតុលាអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជលគិរីដឹកនាំដោយ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំមន្រ្តីអនុសាខាលោកមេឃុំកោះថ្កូវបាននាំយកអំណោយចូលរួមរំលែកទុក្ខក្រុមគ្រួសាររងគ្រោះដោយសារលង់ទឹកស្លាប់(ថ្ងៃទី៣ខែតុលា)។

លោក ប៉ិនសុផាន មេឃុំកោះថ្កូវបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឃុំ ខុំ ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅភូមិពាម ពពេច ឃុំកោះថ្កូវ ស្រុកជលគីរី។ជនរងគ្រោះមានសតិមិនប្រក្រតី។ឃុំ ខុំ បានអុំទូកទៅខាងក្រោយភូមិ ។ដោយបាត់យូរពេកសាច់ញាតិឆ្ងល់ក៏នាំគ្នាអុំទូកដើររកក៏ប្រទះឃើញស្លាប់នៅក្នុងទឹកបាត់។

អំណោយដែលប្រគល់ជូនគ្រួសារសពមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាពីរសែនរៀល ៕សរន/ N

Post navigation