Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិកនឹងវិលមកពិនិត្យព្យាបាលជម្ងឺពលរដ្ឋនៅបន្ទាយមានជ័យជាថ្មី

Views: 14

ដោយ : ប.ជ័យ / បន្ទាយមានជ័យ: ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក(CHPAA) បានបញ្ចប់បេសកកម្មសប្បុរសធម៌ជួយពិនិត្យព្យាបាលជម្ងឺនិងផ្តល់វែនតាជូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យក្រោយបំពេញការងារ១សប្តាហ៍និងធ្វើសកម្មភាព៣កន្លែង នៅស្រុកមង្គលបូរី ដោយអាចទទួលពលរដ្ឋសរុបចំនួន៥.៦៣៧នាក់។​

លោក តាន់ សុង ប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិកបានអោយដឹងថា នេះជាលើកដំបូងហើយដែលក្រុមគ្រូពេទ្យបរទេសចម្រុះបានមកជួយជួយពិនិត្យព្យាបាលជម្ងឺនិងផ្តល់វែនតាជូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ជាភូមិសាស្ត្រ ដែលពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរដូចលោកនិងសហការបាននាំមកនូវសេវាលើកម្ពស់សុខភាពដល់ជនរួមឈាមខ្មែរនៃមាតុភូមិកំណើត ។

លោកបន្តថា លោកនិងសមាគមសង្ឃឹមថា នឹងពុះពារស្វែងរកមូលនិធីនិងការបរិច្ចាគកម្លាំងកាយចិត្ត ស្មារតីនិងបច្ចេកទេសដើម្បីបានមកពិនិត្យ ព្យាបាល និងផ្តល់វ៉ែនតាជូនប្រជាជនកម្ពុជានៅខេត្តបន្ទាយមានជ័យទៀតនៅពេលវេលាដដែល នាឆ្នាំក្រោយ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីបានថ្លែងអំណរគុណនិងកោតសរសើរស្មារតីសប្បុរសធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ ដែលជាក់ស្តែងមានចម្រុះជាតិសាសន៍ ភាគច្រើនមកពីស រអា អូស្រ្តាលី ហ្វីលីពីន កាណាដា និងអ្នកស្ម័គ្រចិត្តកម្ពុជាពីភ្នំពេញ ពីមន្ទីរសុខាភិបាលខេត្ត ពីមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ដែលមករួមចំណែកទុក្ខលំបាកនិងលើកកម្ពស់សុខភាពប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ។

លោកវេជ្ជបណ្ឌិត ចេ ពិចិត្ត អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យអោយដឹងកាលពីព្រលប់ថ្ងៃទី០៦ខែកុម្ភ:ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះបានចុះមកពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យតាំងពីថ្ងៃទី៣០ខែមករាដល់ល្ងាចថ្ងៃទី០៤ខែកុម្ភ:កន្លងមក មានគ្រូពេទ្យ១០៩នាក់,ក្រុមគ្រូពេទ្យស្មគ្រចិត្តពីមន្ទីរពេទ្យនានាក្នុងប្រទេសមាន៧៨នាក់ ,និងគ្រូពេទ្យស្ម័គ្រចិត្តពីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យមាន១៣៧នាក់និងមានការចូលរួមសម្របសម្រួល សហការពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច យុវជន លោកគ្រូអ្នកគ្រូ កងកម្លាំងយោធា អាវុធហត្ថ នគរបាលជាច្រើនទៀត ៕/r

Post navigation