Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហ្គី​ក អតីត​តារា​ឆ្នើម​របស់ Man U សារភាព​ថា​បាន​ផិតក្បត់​ដៃគូ​ពេញ​មួយ​ជីវិត​របស់​ខ្លួន​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អតីត​កីឡាករ​បាល់ទាត់​រ៉ា​យ​អែន ហ្គី​ក (Ryan Giggs) បាន​សារភាព​កាលពី​ថ្ងៃ​អង្គារ ទី​១៦​សីហា​ថា​លោក​បាន​ផិតក្បត់​ក្នុង​រាល់​ទំនាក់ទំនង​ស្នេហា​​ជាមួយ​ដៃគូ​ទាំង​អំបាលម៉ាន​របស់គាត់ ប៉ុន្តែ​បដិសេធ​មិន​ធ្លាប់​ប្រើ​អំពើហិង្សា​លើ​ដៃគូ​ទេ ខណៈ​គាត់​ផ្តល់​ភស្តុតាង​ជុំវិញ​ការចោទប្រកាន់​ពី​បទ​វាយដំ​និង​គ្រប់គ្រង​ទាំង​បង្ខំ​លើ​អតីត​មិត្តស្រី​។​

​ដោយ​ឡើង​សវនាការ​ជា​លើកដំបូង​នៅក្នុង​ការកាត់ក្តី​រយៈពេល​មួយ​សប្តាហ៍​របស់​គាត់ អតីត​វីរបុរស​របស់ Manchester United​រូបនេះ​បាន​បដិសេធ​ការ​វាយដំ​លើ​រាងកាយ​អតីត​ដៃគូ​គឺ​ភ្នាក់​​ងារ​ព័ត៌មាន​របស់ PR នាង ខេ​ត ហ្គ្រេ​វីល (Kate Greville) កាលពី​ជិត​ពីរ​ឆ្នាំ​មុន ឬ គ្រប់គ្រង​នាង​ក្នុងអំឡុង​ទំនាក់ទំនង​ដ៏​រកាំរកូស​របស់​ពួក​គេ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

​ប៉ុន្តែ​ក្រោម​ការសួរដេញដោល​ពី​មេធាវី​របស់​គាត់ បុរស​វ័យ ៤៨ ឆ្នាំ​រូប​នេះ​បាន​សារភាព​ថា​គាត់​ជា​មនុស្ស​មិន​ស្មោះត្រង់​ពេញ​មួយ​ជីវិត ដោយ​យល់​ស្រប​ថា​គាត់​គឺជា “​មនុស្ស​ចូល​ចិត្ត​ចែចង់​ស្រី​ពី​ធម្មជាតិ​” និង​មិន​អាច “​ទប់​ជាប់​ទេ​” ក្នុង​ការស្វែងរក​នារី​គួរឱ្យ​ទាក់ទាញ ទោះបីជា​បាន​រៀបការ​ឬ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ដៃគូ​ក៏ដោយ​។​

​ហ្គី​ក​កំពុង​ឡើង​សវនាការ​នៅ​តុលាការ​ម៉ាន់​ឆេ​ស្ទើ​ក្រោន (Manchester Crown) ជុំវិញ​ការអះអាង​ថា គាត់​បាន “​បំពាន​ទាំង​ផ្លូវកា​យ​និង​ផ្លូវ​ចិត្ត​ជា​ញឹកញាប់​” ទៅ​លើ​នាង​ហ្គ្រេ​វីល​អាយុ​៣៦​ឆ្នាំ ដែល​រួម​បញ្ចូល​ទាំង​ការ​យក​ក្បាល​ជល់​ចំ​មុខ​របស់​នាង នៅពេលដែល​នាង​ព្យាយាម​បញ្ចប់​ទំនាក់ទំនង​ស្នេហា​។​

​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វែល ដែល​អាជីព​របស់​គាត់​ត្រូវបាន​បញ្ចប់​ដោយ​ការចោទប្រកាន់​មួយ​នេះ នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគា​រ​រយៈពេល​ប្រាំ​ឆ្នាំ ប្រសិនបើ​ត្រូវបាន​ផ្តន្ទាទោស​៕

​ហ្គី​កអាចជាប់គុក​៥​ឆ្នាំ ប្រសិនបើ​រក​ឃើញ​ទោសកំហុស

Post navigation