Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៣

Views: 2

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅបើលោកអ្នកអ្វើតែងត្រូវបានសាច់ញាតិសន្ថានជួយជ្រោមជ្រែងយ៉ាងពេញទំហឹង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកបើធ្វើអ្វីក៏ដោយអាចសម្រុកពេញទីបានហើយ ពីព្រោះថាផ្លែផ្កាល្អៗតែងឆ្លើយតមកវិញគ្រាន់ជាទីពេញចិត្ត។

-ការធ្វើជំនួញ៖ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅ ហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញគ្រាន់ត្រជាក់ចិត្ត។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខ និងបើចង់ផ្សំផ្គុំគ្រួសារជាពេលល្អផងដែរ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅបើទោះបីមានឧបសគ្គខ្លះៗក្តី ប៉ុន្តែពុំមានបញ្ហាចោទឡើងគួរកត់សម្គាល់ឡើយ។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះលោកអ្នក ត្រូវចេះធ្វើគធ្វើថ្លង់ចំពោះមនុស្សនៅក្បែរខ្លួនខ្លះ ហើយមិនត្រូវយករឿងអ្នកដទៃដែលគ្មានប្រយោជន៍មកទុកដាក់ក្នុងខ្លួនច្រើននោះឡើយនាំកើតរឿងរាវតប់ប្រម៉ល់ឥតឈប់ឈរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ ហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់គ្រាន់ចាយវាយប៉ុណ្ណោះ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាចូរប្រយ័ត្នបន្តិចពីព្រោះថាមានអ្នកចង់បំបែកបំបាក់ ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅជួបភាពប្រទាំងប្រទើស និងរឿងរាវយាយីច្រើន។ក្នុងការធ្វើដំណើរផ្លូវឆ្ងាយចូរប្រយ័ត្នការបើកបរលឿនព្រោះពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។

-កិច្ចការងារ៖ថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយការសម្រេចចិត្តងាយភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែង។

-ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឿយណាយនិងអស់សង្ឃឹមចំពោះគ្នាច្រើនព្រោះតែភាពរកាំចិត្តកើតមានច្រើន៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬចរចាក្នុងរឿងអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ក្រៅពីនេះបើមានការដាក់គម្រោងការ ឬណាត់ធ្វើអ្វីមួយជាមួយនរណាម្នាក់តែងមានការសហការពីអ្នកដទៃបានយ៉ាងល្អ។

-កិច្ចការងារ៖ក្រៅពីនេះបើលោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ទាំងស្រ្តីបុរសមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងទ្បើយពីព្រោះនាំកើតឧបទ្រពចង្រៃដំណើរជីវិតកើតមានតែរឿងប្រទាំងប្រទើស។

-កិច្ចការងារ៖ក្នុងថ្ងៃនេះមានជោគមានជ័យ ហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខសន្សឹមៗផងដែរ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះលោកអ្នកធ្វើជំនួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និងស្រស់ស្រាយប្រពៃណាស់៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬធ្វើអ្វីមួយដែលធំដុំឡើយពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុប និងប្រទាំងប្រទើសច្រើន ហើយទាល់តែចេះប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកទៅណាមកណាចូរយកទុកដាក់ចំពោះបញ្ហាសុវត្តិភាពផ្ទាល់ខ្លួន ជាពិសេសចំពោះស្រ្តីភេទហាមដើរហើរដាច់សង្វែងតែម្នាក់ឯង។

-កិច្ចការងារ៖ការប្រកបការងារមានភាពប្រទាំងប្រទើស ហើយតែងជួបនូវបញ្ហាធ្វើច្រើនខុសច្រើនថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីពុំសូវចុះសម្រុងគ្នាប៉ុន្មានទេ ហើយពិសេសងាយកើតរឿងរាវពាក្សសម្តីធ្ងន់ស្រាលដល់គ្នាផង៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅបញ្ហាធ្លាប់តែ តានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរថែមទៀត ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារ និងបញ្ហាប្រាក់កាសពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖ ការធ្វើជំនួញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការររកស៊ីជួញដូរអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកផង៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយភ្លាំងភ្លាត់ ឬ មានកំហុសឆ្គងនោះឃើញថានឹងងាយជះផលអាក្រក់នាពេលក្រោយវិញណាស់។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្នពិសេសបញ្ហាសុខភាពតែម្តង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនោះ នាំបាត់បង់ប្រាក់កាស និងពិសេសនាំខូចចិត្តថែមទៀត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃ។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ ដូច្នេះបើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេ បើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ផលលំបាកនៅពេលក្រោយប៉ុណ្ណោះ។

-កិច្ចការងារ៖ការប្រកបការងារ ចំពោះស្រ្តីចូរប្រយ័ត្នជួបរឿងស៊យជាន់លើស៊យ។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេគប្បីមានការប្រយ័ត្នប្រយែង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះដំណើរចេញក្រៅផ្ទះលោកអ្នកប្រយ័ត្នក្រុមមនុស្សចាក់រុកឆ្កឹះឆ្គៀលពីបញ្ហាអ្វីមួយ បង្កើតជម្លោះវិវាទជាមួយសត្រូវចាស់ថ្មី ហើយគេបែរជាលួចសើចចំអកដាក់មកវិញ។

-កិច្ចការងារ៖ការប្រកបការងារ ទោះធ្វើអ្វីមួយក៏ដោយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិច ហើយត្រូវចងចាំថាទោះលោកអ្នកប្រកបកិច្ចការអ្វីផ្លែផ្កាឆ្លើយតបមកវិញមិនដូចជាទីគាប់ចិត្តនោះឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន ប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។

បញ្ហាស្នេហា៖ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះដោយសាររាល់ចង្រៃឧបទ្រពបានសាបរលាបបាត់ស្រមោលអស់នោះ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីតែងពេញដៃពេញជើងឡើងវិញ។

-កិច្ចការងារ៖កិច្ចការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្ត។ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកអាចចរចារឿងសំខាន់ផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពកាក់កបគួរសម ហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខលឿនតែយ៉ាងណាឱ្យប្រយ័ត្នបើថយក្រោយនោះក៏លឿនវិញដែរ៕

Post navigation