Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ៣០ ខែ មករា ឆ្នាំ ២០២៣

Views: 86

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយធ្វើឱ្យលោកអ្នកជួបនូវបញ្ហាលំបាកផ្លូវចិត្ត និងកើតរឿងរាវប៉ះទង្គិចតែងយាយីជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារទីជិតឆ្ងាយចូរប្រយ័ត្នការមានកំហុស នាំត្រូវគេវាយប្រហារដោយប្រការណាមួយ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងចាប់ពុំសូវជាប់ឡើយ។

បញ្ហាស្នេហា៖ ចំពោះគូស្នេហ៍ប្រុសស្រីរមែងកើតមានការរកាំរកូសនិងមានបញ្ហាអាក់អន់ចិត្តគ្នាច្រើន៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ លោកអ្នកត្រូវចេះសង្កត់ចិត្ត ទប់អារម្មណ៍ ដោយមិនត្រូវបង្ករឿងឈ្លោះប្រកែកជាមួយអ្នកដទៃឱ្យសោះពីព្រោះនាំជះផលអាក្រក់នាពេលក្រោយវិញស្មានមិនដល់ប៉ុណ្ណោះ។

-កិច្ចការងារ៖ចំពោះការប្រកបការងារគឺមិនសូវចុះសម្រុងជាមួយក្រុមការងារ និងងាយកើតរឿងរាវថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរដោយសារថ្ងៃនេះយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួងទៅរួច។

បញ្ហាស្នេហា៖បើមានអ្នកក្រៅនាំរឿងមកអុជអាលមិនត្រូវជឿដោយក្តីមិនពិចារណានាំឱ្យកើតបញ្ហាជាមួយគ្នាមិនចេះចប់ប៉ុណ្ណោះ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះបើចង់ធ្វើអ្វីទាក់ទងប្រាក់កាស ឬពឹងពាក់គេឯងតែងគេស្វាគមន៍រាក់ទាក់ជួយជានិច្ច។ចូរលោកអ្នកធ្វើបុណ្យដាក់ទានខ្លះដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។

-កិច្ចការងារ៖ការបំពេញការងារមានការបោះជំហានឈានទៅមុខ និងមានភាពសុខដុមគាប់ប្រសើរ។

 -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញឆ្នាំបាយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅក្នុងផ្ទះសម្បែងស្រ្តីចូរប្រយ័ត្នកូនតូចៗឬមនុស្សចាស់កើតរោគជំងឺណាមួយបៀតបៀនយាយី ហើយពិសេសឱ្យប្រយ័ត្នបញ្ហាចំណីចំណុកតែម្តង។

-កិច្ចការងារ៖មិនត្រូវភ្លេចខ្លួនដោយការខ្ជិលច្រអូសបំពេញការងារច្រើន ថ្ងៃ ខែ ប្រយ័ត្នជួបនូវរឿងរាវកើតជាបញ្ហាធ្ងន់ធ្ងរណាមួយរហូតរបូតពីតួនាទី ឬត្រូវចៅហ្វាយនាយបណ្តេញចេញដោយប្រការណាមួយ ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនណាស់។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំពុំមានការចុះសម្រុងគ្នាប៉ុន្មានទេពិសេសងាយកើតទំនាស់សម្តីព្រោះតែការមិនយល់ចិត្តគ្នា៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នក តោងតែប្រយ័ត្នប្រយែងទៅលើក្រុមមនុស្សបន្តិចពីព្រោះថា អាចមានការប្រែក្រឡាស់ពីល្អមកអាក្រក់បានគ្រប់ពេលវេលា។

-កិច្ចការងារ៖ទាំងស្រ្តីបុរសការបំពេញការងារមិនត្រូវធ្វេសប្រហែសឬធ្វើដោយរួចៗពីដៃបានដែរ បើពុំនោះទេនឹងជះឥទ្ធិពលមិនល្អណាមួយនៅពេលក្រោយនាំពិបាកដោះស្រាយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហាប្រុសស្រីមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខមិនតិចនោះទេ ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមិនអាចយកបញ្ហាអ្នកដទៃមកឡូកឡំច្រើនឡើយពីព្រោះថាអាចបង្កើតបញ្ហាណាមួយដល់អ្នកនៅក្បែរខ្លួនទៀតផង។

-កិច្ចការងារ៖ការប្រកបការងារច្រើនតែពុំសូវមានការចុះសម្រុងជាមួយអ្នកដទៃឡើយ ហើយពិសេសឱ្យប្រយ័ត្នគេទម្លាក់កំហុសឱ្យថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីដាំក្បាលចុះ ដូចនេះការប្រកបរបររកស៊ីជួញដូរមានការថយចុះច្រើនបន្តិច ហើយបើមានបើករបរថ្មីផងតែងមិនសូវសមដូចបំណងប៉ុន្មានទេ។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពឡើយចូរប្រយ័ត្នឧប្បតិ្តហេតុយាយី។

បញ្ហាស្នេហា៖រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកសុខកាយបន្តិច ប៉ុន្តែផ្លូវចិត្តជួបការលំបាកច្រើន ហេតុនេះត្រូវអត់ធ្មត់ទើបជាការប្រសើរបំផុត ។ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយ។

-កិច្ចការងារ៖ការប្រកបការងារវិញទោះដួងរាសីថ្ងៃល្អប្រសើរក្តី ប៉ុន្តែលោកអ្នកមិនអាចធ្វើអ្វីដោយការមិនប្រយ័ត្នប្រយែងបាននោះឡើយ បើពុំនោះផលលំបាកងាយធ្លាក់មកឱ្យរែកពន់ណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះ ជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬ បើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើលោកអ្នកមានផែនការអ្វីអាចសម្រុកពេញទីបាន ហើយពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖សម្រាប់ថ្ងៃនេះដែរបើទោះបីមានការមមាញឹកក្តីលោកអ្នកត្រូវស្រវាស្រទេញពីព្រោះមិនអត់ប្រយោជន៍ទេគឺជោគសំណាងនោះនឹងហុចមកឱ្យវិញនៅពេលក្រោយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារ ឬ ចូលនិយាយដល់ចាស់ទុំតែងសម្រេចជោគជ័យដូចគាប់បំណង៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរស លោកអ្នកជួបភាពតានតឹងផ្លូវចិត្តច្រើនធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេពិសេសបញ្ហាគ្រួសារតែម្តង។

-កិច្ចការងារ៖ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកតោងតែប្រយ័ត្នប្រយែង ហើយឱ្យគិតដល់ផលប៉ះពាល់នាថ្ងៃក្រោយបន្តទៀត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំតែងហុចផ្លែផ្កាមកវិញគ្រាន់គាប់ប្រសើរគួរសម ហើយក៏មានការរីកលូតលាស់ទៅមុខឥតមានព្រួយបារម្ភនោះដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ កំពុងមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះយីអ៊ុនបានដាំក្បាលចុះ ដូចនេះទោះធ្វើអ្វីក៏ដោយលោកអ្នកតោងមានការប្រយ័ត្នប្រយែងបន្តិចព្រោះថាមនុស្សអាក្រក់ចាំមើលតែចន្លោះប្រហោង ឬ ឃើញតែលោកអ្នកជាប់រវល់គេចាំវាយប្រហារប៉ុណ្ណោះ។

-កិច្ចការងារ៖បើមានការប្រកបការងារចូរប្រយ័ត្នការឡើងទីខ្ពស់ពីព្រោះថាងាយភ្លាត់ធ្លាក់ចុះ ឬ ជួបបញ្ហាលំបាកដោយប្រការណាមួយណាស់។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមិនឆ្លើយតបដូចសេចក្តីបា្រថ្នាទេ ឬ អាចនិយាយបានថាគ្រាន់មួយទប់ទល់។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំធ្វើអ្វីៗឱ្យចេះអប់រំខ្លួនឯងទើបគ្មានពាក្សថាត្រូវមកធ្លាក់ទឹក ហើយមកអង្គុយទុក្ខសោកដែលជាការហួសពេលបាត់ទៅហើយ៕

ឆ្នាំ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ពេលនេះដោយសារដួងរាសីដាំក្បាលចុះ ដូចនេះបញ្ហាខ្លះអាចប្រែប្រួលពីល្អមកអាក្រក់ច្រើន ហើយរឿងរាវខ្លះទៀតអាចប្រែក្រឡាស់ពីបាតុដៃទៅជាខ្នងដៃទៀតផង។ដូចនេះលោកអ្នកគប្បីមានការប្រយ័ត្នប្រយែង និង ត្រៀមទប់ទល់ទើបប្រសើរ។

-កិច្ចការងារ៖ការប្រកបការងារមានបញ្ហាប្រទាំងប្រទើសចូរប្រយ័ត្នកើតបញ្ហាជម្លោះវិវាទណាមួយកើតឡើង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបង្កជម្លោះ ឬ លោភលន់អ្វីឡើយបើពុំនោះទេផលអាក្រក់ៗអាចនឹងកើតមានបានគ្រប់ពេលទាំងអស់។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺត ហើយ ងាយថយក្រោយណាស់៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅបញ្ហាលំបាកបានធូរស្បើយវិញខ្លះ ហើយបញ្ហាខ្លះទៀតដែលមិនធ្លាប់ដោះស្រាយចេញក៏អាចដោះស្រាយចេញបានផងដែរ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះបើចង់ធ្វើអ្វីក៏ដោយមិនត្រូវរង់ចាំយូរឡើយ ហើយត្រូវចងចាំថាផ្លែផ្កាល្អៗតែងមានច្រើនចំពោះមុខ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ប្រពៃ ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរឬទិញទីកន្លែងលក់ដូរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់ និងផ្អែមល្ហែមប្រៀបបានទៅនឹងទឹកឃ្មុំ៕

Post navigation