Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ១២ ខែ សីហា ឆ្នាំ ២០២២

Views: 2

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​ធ្វើ​ងាយ​ជួប​នូវ​បញ្ហា​យាយី ពិសេស​សុខភាព​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង ។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ត្រូវ​រែកពន់​ភាព​នឿយហត់ និង ត្រូវ​ពុះពារ​ផល​លំបាក​ច្រើន​ដែលនាំឱ្យ​ជួប​ការលំបាក​នោះ​មិនតិច​ដែរ​ទេ​។​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើទោះបី​ដំណើរ​ជីវិត​ឃើញថា​ល្អប្រសើរ​ក្តី ប៉ុន្តែ​មុន​សម្រេចចិត្ត​អ្វីមួយ​លោកអ្នក​តោង​តែ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ជះឥទ្ធិពល​មិនល្អ​ណាមួយ​នៅ​គ្រា​ខាងមុខ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​គឺ​លោក​អ្នកធ្វើ​អ្វីៗ​តែង​ទទួល​ផ្លែផ្កា និង ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​បន្តិច​វិញ ឯ​ផល​កម្រៃ​ក៏​ច្រើន​គ្រាន់​ល្មម​គួរ​ជាទី​ពេញចិត្ត​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ដោះស្រាយ​ជម្លោះ​វិវាទ​ឬ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​ទទួលបាន​ការឆ្លើយតប​គ្រាន់​កក់ក្តៅ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈពេល​នេះ​លោក​អ្នកធ្វើ​អ្វីមួយ​កុំ​សូវ​ទុកចិត្ត​គេ​ពេក​ពីព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​មិនល្អ​យាយី​នាំ​ពិបាក​ត្រូវ​ដោះស្រាយ​នាពេល​ក្រោយ ។​សម្រាប់​ស្ត្រី​ក្នុងការ​ប្រកបការងារ​នាពេល​នេះដែរ​មុន​សម្រេចចិត្ត​អ្វីមួយ​សំខាន់​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​ផល​អាក្រក់​ពិតជា​មាន​ច្រើនជាង​ល្អ​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ភ្លាំងភ្លាត់ និង​ជួប​បញ្ហា​ត្រូវ​ប្រឈម​ច្រើន ហេតុនេះ​ត្រូវ​ប្រុងប្រយ័ត្ន​គ្រោះ​កើតឡើង​ដោយ​ប្រការ​ណាមួយ ។​ការប្រកប​ការងា​រវិ​ញ​ជួប​បញ្ហា​រកាំ​ចិត្តច្រើន ម្ល៉ោះហើយ​ត្រូវ​អត់ធ្មត់ និង​តស៊ូ​ចំពោះមុខ​បន្តិច​ទើប​ឆ្លង​គ្រា​លំបាក​ទាំងនេះ​ទៅរួច ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញទៅ​ណា​មក​ណា​ឆ្ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​បាត់បង់ និង ក្រុម​អន្ធរ​ពាល​តាម​យាយី ណាស់​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី ត្រូវ​ចេះ​ទុកចិត្ត​គ្នា ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​រាល់​ឧបទ្រពចង្រៃ​បាន​ចាកចេញ​ឆ្ងាយ​ធ្វើឱ្យ​រាល់​បញ្ហា​តូចធំ​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​ធ្វើឱ្យ​ដំណើរ​ជីវិត​លោកអ្នក​ស្រស់ស្រាយ​គ្រាន់​ជាទី​កក់ក្តៅ​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើ​មាន​កិច្ចការ​អ្វី​ថ្មី​ឬ​សូម្បីតែ​ចាស់​ក្តី​លោកអ្នក​ត្រូវ​រួសរាន់​បំពេញ និង មិនត្រូវ​ធ្វេសប្រហែស​ឡើយ​មិន​ដូច្នេះ​នឹង​ទទួលរង​ការស្តីបន្ទោស​ពី​សំណាក់​ចៅហ្វាយនាយ​ជាក់​ជាពុំខាន​។​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ គឺ​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដំណើរ​ជីវិត​ភ្លឺ​ថ្លា ហើយ​បើ​ចង់​ដោះស្រាយ​អ្វី​តែង​ទទួលផល​សម្រេច​ដូច​គាប់​បំណង​។​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​ធ្វើ​អ្វី​តែងមាន​ភ្លើង​សញ្ញា​ពណ៌​បៃតង​រង់ចាំ​ជានិច្ច​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​គួរសម​ដែរ​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ ហើយ​ជា​ឱកាសល្អ​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ជួប​នៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ម្ល៉ោះហើយ​ធ្វើឱ្យ​ជួប​នូវ​បញ្ហា​ប្រឈម​ច្រើន​ចំពោះមុខ​។​ការប្រកប​ការងារ​លោក​អ្នក​ងាយ​ត្រូវ​ក្រុមមនុស្ស​វាយប្រហារ ហេតុនេះ​ទាំង​ស្ត្រី​បុរស​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​មានការ​ចាប់ផ្តើម​ប្រកបការងារ​ថ្មី​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ តែបើ​ប្រកបការងារ​អ្វីដែល​ចាស់​ឃើញថា​គាប់ប្រសើរ​ជាង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ជួប​នូវ​ឧបសគ្គ​ខ្លះៗ​ក្តី​ក៏​មិន​ភ័យព្រួយ​អ្វី​ដែរ ពីព្រោះ​លោកអ្នក​អា​ចរក​ដំណោះស្រាយ​បាន​ជ្រះស្រឡះ​ទៅវិញ​ទេ​។​ការប្រកប​ការងា​រវិ​ញ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ចាប់កំហុស​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងពេល​នេះដែរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​តោង​តែ​ចងចាំ​ថា ដំណើរ​ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ​អ្នកខ្លះ តែងមាន​ការផ្លាស់ប្តូរ​ច្រើន ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ប្រមាថ​បានទេ​បើ​ពុំនោះ​ពេលខ្លះ​ផល​ល្អ​សោះ​អាច​ប្រែ​មក​អាក្រក់​មកវិញ​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត និង រឿង​រាវ​រត់​ចូល​ច្រើន ដូចនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ​វិវាទ​បន្តិច​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ឃើញថា​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ឈានទៅ​មុខជា​លំដាប់ ហើយ​បើ​ប្រាថ្នា​អ្វីមួយ​ក៏​តែង​លេចចេញ​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​សុខដុម​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​ទៅមុខ និង​ត្រជាក់ត្រជុំ​ប្រពៃ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង និង​មិនត្រូវ​ជឿ​ក្រុមមនុស្ស​ពេក​ឡើយ​នាំ​តែ​ជួប​ផល​លំបាក​នាពេល​ក្រោយ​វិញ​ប៉ុណ្ណោះ​។​ថ្ងៃនេះ​លោកអ្នក​ងាយ​ភ្លាំងភ្លាត់ និង​មាន​បញ្ហា​ច្រើន​ចំពោះមុខ ហេតុនេះ​មុន​ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង និង​ពិនិត្យពិច័យ​ឱ្យបាន​ត្រឹមត្រូវ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​មានការ​ចាប់ផ្តើម​ប្រកបការងារ​ថ្មី​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ តែបើ​ប្រកបការងារ​អ្វីដែល​ចាស់​ឃើញថា​គាប់ប្រសើរ​ជាង​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​នោះឡើយ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ថា​ស្តីបន្ទោស​បង្កើតជា​បញ្ហា និង​ពិសេស​អាច​កើតជា​ជម្លោះ​វិវាទ​ថែមទៀត​។​ការប្រកប​ការងារ​កុំ​សង្ឃឹម​ជាមួយ​មនុស្ស​សន្យា​ពេក​ពីព្រោះថា​ច្រើនតែ​ខកបំណង និង ក្រុមមនុស្ស​មិន​គោរព​តាម​សន្យា​ប៉ុន្មាន​នោះឡើយ​។​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ហើយ​ពិសេស​ការរកចំណូល​ចិញ្ចឹម​គ្រួសារ​ប្រចាំថ្ងៃ​ស្ទើរ​មិន​គ្រប់​ផង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​បញ្ហា​រកាំចិត្ត​ខ្លះៗ​កើតឡើង តែ​យ៉ាងណា​កុំ​ខ្វល់ខ្វាយ​តែ​ការ​ប្រចែប្រច័ណ្ឌ​នាំ​តែ​កើត​សៅហ្មង និង ទម្លាប់​អាក្រក់​ទៅ​ថ្ងៃក្រោយ​ប៉ុណ្ណោះ​៕

Post navigation