Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្តប្រចាំថ្ងៃ សៅរ៍ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០២២

Views: 19

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងការ​រស់នៅ​លោកអ្នក​តោង​ចេះ​ដាស់តឿន​នូវ​រាល់​កំហុស​ខ្លួនឯង និង​ក្រៅពីនេះ​បើ​មាន​បញ្ហា​ត្រូវ​ចេះ​ដោះស្រាយ​ទើប​ជីវិត​នៅ​ថ្ងៃ​ខាងមុខ​នឹងមាន​ភាព​ភ្លឹ​ថ្លា​ជាង​នេះ​។​ទាំង​ស្ត្រី​បុរស​ក្នុងថ្ងៃនេះ​គឺ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​តូចធំ​ពីព្រោះថា​ផ្លែផ្កា​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។
​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​អ្វីមួយ​មិន​ភ័យព្រួយ​ឡើយ​ពីព្រោះ​លោកអ្នក​តែងមាន​ប្រៀប​ឬ​យ៉ាងហោចណាស់​ក៏​អា​ចរក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ខ្លះ​ដែរ​។​
បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឱ្យ​ចេះដឹង​ទុក្ខ​ធុ​រះ​គ្នា ហើយ​មិនត្រូវ​អាត្មានិយម​ឡើយ​បើ​ពុំ​នោះទេ​ផល​លំបាក​នឹង​ជួប​នៅពេល​ក្រោយ​ចៀស​មិន​រួច​ឡើយ​៕

​ឆ្នាំឆ្លូវ​

​រាសី​ធ្លាក់​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​គោ​នៅពេលនេះ​បើ​មាន​អ្វី​នៅ​សេសសល់​គប្បី សម្រុក​ធ្វើ​ពេលនេះ​បាន​ហើយពី​ព្រោះថា​ឆ្លង​ដល់​ខែក្រោយ​ដួង​រាសី​បាន​ត្រឡប់មក​ធ្លាក់​ស្រុតចុះ​វិញ ម្ល៉ោះហើយ​ធ្វើឱ្យ​ជួប​នូវ​ស្ថានភាព​លំបាក​ជាង​នេះ​វិញ ។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ស្រួលបួល​ពីព្រោះ​អាចមាន​ក្រុមមនុស្ស​បាបមិត្ត​ចង់​វាយប្រហារ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាចរ​កម្រៃ​គ្រាន់​ចិញ្ចឹម​ក្រពះ​ទៅរួច​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក​និង​ភាព​រកាំរកូស ក៏​កើតមាន​ច្រើន​ដែរ​៕

​ឆ្នាំខាល​

រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ការរស់នៅ​ស្ត្រី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទាំង​រឿង​ផ្ទាល់ខ្លួន និង ក្រុមគ្រួសារ​ព្រោះ​ថាបើ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ខុស​នោះ​នាំឱ្យ​បាត់បង់​ច្រើនជាង​ទទួលផល​។​សម្រាប់​ការបំពេញ​ការងារ​លោក​អ្នក​ត្រូវ​ចេះ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​នោះ​ផ្លែផ្កា​ដែល​ផ្តល់​មកវិញ​ក៏ដូចជា​ទី​ពេញចិត្ត​។​ចំពោះ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កើតការ​រកាំចិត្ត និង​មានការ​ខ្វែងគំនិត​គ្នាច្រើន ៕

​ឆ្នាំថោះ​

​រាសី​ធ្លាក់​ស្រុតចុះ​។​នៅថ្ងៃនេះ​កា​រស​ម្រ​ច​ចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់ និង​ជួ​បប​ញ្ហាំ​លំបាក​ក្នុងការ​ដោះស្រាយ​ជាង​សព្វមួយដង​។​លោកអ្នក​មាន​កិច្ចការងារ​ថ្មី​ច្រើន​ចូលមក​ធ្វើឱ្យ​ជួប​នូវ​បញ្ហាលំបាក​ត្រូវ​ឆ្លងកាត់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​មួយៗ​គ្រាន់​សម្រាប់​ការចាយវាយ​អញ្ចឹង​ដែរ​។
បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់ និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការរស់នៅ​មាន​ភាព​សុខដុម​គួរសម ហើយ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​ក្នុងការ​ចរចា​រឿង​ផ្នែក​អាជីវកម្ម និង​ទំនាក់ទំនង​ការងារ​ផ្នែក​ខាងក្រៅ​ទទួលផល​សម្រេច​ដូច​គាប់​បំណង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរសម​។
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់ ហើយ​ចង់​ស្វែងរក​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​អ្វីដែល​ធ្លាប់តែ​លំបាក និង​ជួប​បញ្ហា​ច្រើន​បាន​ប្រែ​មក​ភ្លឺ​ថ្លា ហើយ​បញ្ហា​ខ្លះ​ងាយ​ដោះស្រាយ​ទៀតផង ។​ការបំពេញ​ការងារ​ធំដុំ​ច្រើន​ភ្លាំងភ្លាត់​ពុំ​សូវ​សម​ដូច​ប្រកប​ទេ ដូចនេះ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​កើត​មានតែ​បញ្ហា​ជាមួយគ្នា​មិនចេះចប់ ។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​សប្បាយ​ក្លាយជា​ទុក្ខ​ដោយ​ប្រការ​ណាមួយ​ឡើង​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​ចាំតែ​សម្លឹង​កំហុសឆ្គង អ្នកដទៃ​ច្រើនពេក ត្រូវ​ចេះ​មើល​កំហុស​ខ្លួនឯង​ខ្លះ ទើប​ពុំមាន​បញ្ហា​រកាំរកូស​ទៅ​ថ្ងៃក្រោយ ដែល​ពិបាក​ទាំង រស់នៅ និង​ការប្រកប​ការងារ​។​ចំពោះ​ការប្រកប​ការងារ​នៅថ្ងៃនេះ​ដែរ​ពុំមាន​អ្វី​ប្រែប្រួល​ផ្លាស់ប្តូរ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​មាន​ជាប់ជំពាក់​ប្រាក់កាស​គេ​អាច​ជួប​ស្ថានភាព​លំបាក ដោយសារ​ម្ចាស់បំណុល​មក​ទារ​មុខក្រោយ​នាំ​កើតជា​បញ្ហា​ចោទឡើង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ជាមួយ​នរណាម្នាក់​អំឡុង​ពេលនេះ​តែង​ខកបំណង​ឬក៏​ប៉ះចំ​មិនមែន​គូព្រេង​ពិត​ដែរ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​ក្នុង​ពេលនេះ​លោកអ្នក​ទទួលរង​សម្ពាធ​ផ្លូវចិត្ត​ច្រើន​បន្តិច ហើយ​បញ្ហា​ក្នុង​គ្រួសារ​មួយចំនួន​ស្រាយ​មិន​ចេញ​ទៀតផង​។​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ស​ម្រ​ច​ជោគជ័យ​ការងារ​មួយចំនួន​ទៅរួច​។​អ្នក​អាជីវករ​ថ្ងៃនេះ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​នូវ​បញ្ហា​រាំងស្ទះ​និង​ពិសេស​ងាយ​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​ថែមទៀត​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​អាច​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​រលូន​ល្អ​ច្រើន ហើយ​បើ​ចង់​ប្រាថ្នា​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ការប្រកប​ការងារ​មាន​ភាពល្អប្រសើរ ហើយ​ធ្វើ​អ្វី​តែងមាន​ក្រុមមនុស្ស​ជួយ​ថែរក្សា​ការពារ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ជឿនលឿន​ទៅមុខ និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​ធ្វើ​អ្វី​មានការ​សប្បាយចិត្ត​សប្បាយ​កាយ​ច្រើន​បន្តិច ហើយ​ចង់​ពឹងពាក់​នរណា​ក៏មាន​ការឆ្លើយតប​គ្រាន់​កក់ក្តៅ​ជានិច្ច​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ទិញ​ផ្ទះសម្បែង លេង​ហ៊ុន ការចរចា​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​នៅពេល​ក្រោយ​វិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​តែ​យ៉ាងណា​ស្ត្រី​ចូរ​ប្រយ័ត្ន​ប្រុស​ព្រាន​បន្តិច​ព្រោះ​លោកអ្នក​ក៏​តែង​ងាយ​ជួប​ណាស់​ផង​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការបាត់បង់​អ្វីមួយ​ដោយ​មិនបាន​តាំងចិត្ត ។ ក្រៅពីនេះ​ឱ្យ​ប្រយ័ត្ន​ការ​មានទំនាស់​ទែង​ជាមួយ​អ្នកដទៃ​ដោយ​ប្រការ​ណាមួយ​ផងដែរ​។​លោកអ្នក​ប្រកបការងារ​អ្វីមួយ​ច្រើន​តែង​មិន​សម្រេច​លទ្ធផល​និង​បើ​មាន​ការជជែក​អ្វីមួយ​ក៏​ច្រើន​មាន​ទាស់​ពាក្យសម្តី​គ្នា​។​អ្នក​ប្រកប របរ រកស៊ី​ជួញដូរ ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លេចចេញ​ប៉ាត​ភាព​រកាំរកូស​ខ្លះៗ​ដោយសារ​ការ​ប្រចែ​ច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ដូច្នេះ​បើ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​បានទេ បើ​មិន​ដូច្នេះ​អាច​ជួប​បញ្ហា​អាក្រក់ៗ​កើតឡើង​នាំ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​ការប្រកប​ការងារ ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​មិនសូវ​សម​ដូច​ប្រកប​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

Post navigation