Cambodia

​ហោរាសាស្ត្រ​


ប្រចាំថ្ងៃ សៅរ៍ ទី ២៨​ខែវិច្ឆិកា​ឆ្នាំ​២០២០​​

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​តូចធំ​បាន​ហើយពី​ព្រោះថា​ការធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ទៅតាម​នោះដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​ហ៊ាន​មក​ក្បែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មាន​គ្រោះ​យាយី ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​បញ្ហា​ការងារ​ប្រាក់កាស​និង​បញ្ហា​ផ្ទាល់ខ្លួន​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ធ្វើ​អ្វី​មិនត្រូវ​លោភលន់​ច្រើន​ឡើយ​បើ​ពុំ​នោះទេ​អាច​នឹង​ជួប​ដូច​ពាក្យចាស់​ថា​”​ទន្សាយ​ក៏​រួច​ត្រី​រ៉ស់​ក៏​រួច​”​ពុំខាន​។​ក្រៅពីនេះ​ការធ្វើ​អ្វី​ក៏ដោយ​ពុំ​សូវ​ឆ្លើយតប​ដូច​ការ​គិតទុក​ដែរ​លោកអ្នក​តោង​ចេះ​ប្រើ​បញ្ញា​ជា​អាវុធ​បន្តិច​ទើប​អាច​ឆ្លង​ផុត​ផល​លំបាក​តូចធំ​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ដូច​ជាទី​កត់សម្គាល់​ប៉ុន្មាន​ទេ​គឺ​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់ទៅ​មុខ​មិន​រួច​ថយក្រោយ​ក៏​មិនកើត​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ហើយ​ពិសេស​បើ​ចង់​ទំនាក់ទំនង​អ្វីៗ​តែង​ហុច​ជា​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​វិញ​ហើយ​ធ្វើ​អ្វី​តែង​ហុច​នូវ​លទ្ធ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ធូរស្បើយ​បញ្ហា​ប្រាក់កាស​ជាង​មុន​បន្តិច​ហើយ​បើ​ចង់​បង្វិល​ដើមទុន​ក៏មាន​លក្ខ​ណះ​ប្រសើរ​ជាង​មុន​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​កំលោះ​ក្រមុំ​លោកអ្នក​ហាក់​មាន​និស្ស័យ​ល្អជា​មួយគូ​ស្នេហ៍​ដែល​ប្រៀបបាន​ទៅនឹង​ព្រះអាទិត្យ​នឹង​សត្វលោក​ដែល​មិនអាច​ខ្វះ​បាន​ហើយ​បើ​លោក​អ្នកចេះ​ថែរក្សា​ចំណង​នេះ​គឺ​គ្មានអ្វី​បំបែកបំបាក់​បានឡើយ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ប្រកបការងារ​អ្វី​តែង​ជឿនលឿន​និង​អាច​ចុះ​ប្រកបការងារ​នៅថ្ងៃនេះ​បាន​ហើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។
​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​ការងារ​និង​បញ្ហា​សុខភាព​បន្តិច​ពីព្រោះថា​ងាយ​ទទួលរង​ប៉ះទង្គិច​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញថា​ទោះ​មាន​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​,​ផ្លូវ​
​ទឹក​,​ផ្លូវអាកាស​ក្តី​ការរក​ផល​កម្រៃ​ជួប​បញ្ហា​តានតឹង​បន្តិច​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អា​ចរក​ប្រាក់កាស​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ត្រូវ​ចេះ​ថ្លាថ្លែង​ដោយ​សេចក្តី​គួរសម​ហើយ​ពិសេស​មាន​សម្តី​ផ្អែម​ត្រជាក់​នោះ​ទើប​ចៀសផុត​ជម្លោះ​វិវាទ​ទាំងពួង​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​នាពេល​ចុង​សប្តាហ៍​នេះ​លោកអ្នក​គប្បី​ខិតខំ​បញ្ចប់​ការងារ​ដើម្បី​ឈានដល់​សប្តាហ៍​ក្រោយ​ត្រឡប់មកវិញ​មាន​ភាព​សុខ​ស្រួលខ្លួន​ជាង​នេះ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ឬ​ចេញទៅ​ប្រកប​ជំនួញ​ជួញដូរ​ផ្លូវ​ឆ្ងាយ​តែង​អាច​ប្រមូល​នូវ​ផល​កម្រៃ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​ប្រសើរ​។
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍ តែងមាន​ភាព​គាប់ប្រសើរ​ដោយមាន​ភាព​ថ្កុំថ្កើង​រុងរឿង​ផង​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ប្រកបការងារ​អ្វី​តែង​ជឿនលឿន​និង​អាច​ចុះ​ប្រកបការងារ​នៅថ្ងៃនេះ​បាន​ហើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។
​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលរង​នូវ​ការប្រែប្រួល​ខាង​អារម្មណ៍​និង​កិច្ចការងារ​វិញ​ងាយ​ជួប​បញ្ហា​ច្រើន​ទៀតផង​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​ហ៊ាន​លូកដៃ​ក្នុង​ល្បែងស៊ីសង​ឡើយ​ពីព្រោះ​មានតែ​ការបាត់បង់​ប៉ុណ្ណោះ​ហើយ​ពិសេស​អាច​កើត​មានរឿង​ក្តៅក្រហាយ​ច្រើន​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​យីអ៊ុន​របស់លោក​អ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​បើ​ដូចនេះ​ទោះ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើន​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​ត្រូវ​វិល​ត្រឡប់មកផ្ទះ​វិញ​គ្មាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ ។​
បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​រដិបរដុប​ច្រើន ដូច្នេះ​ទោះ​ប្រកបការងារ​តូចធំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​បញ្ហា​អាក្រក់ៗ​នោះ​តែង​តាម​ជាប់​ជានិច្ច​។​សម្រាប់​លោកអ្នក​ជា​កម្ម​ករ​ឬ​ប្រកបការងារ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ក្តី​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​នាំឱ្យ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​អតិថិជន​ដែល​ទើបតែ​ស្គាល់គ្នា​ថ្មីៗ​តែម្តង​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន​និង​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​ប្រសើរ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ធ្វើ​អ្វី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​យឺត​ណាស់​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​មក​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំ​អាច​ទុកចិត្ត​ក្រុមមនុស្ស​បានទេ​ពិសេស​អតិថិជន​ជំពាក់​ប្រាក់កាស​ត្រូវតែ​ចេះ​ពិនិត្យ​សមាសភាព​ឱ្យបាន​ច្បាស់លាស់​បើ​ពុំនោះ​អាច​ត្រូវ​ចាញ់បោក​គេ​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានចិត្ត​រេ​ព្រោះតែ​សម្លឹង​អ្នកផ្សេង​ច្រើន​ម្ល៉ោះហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ប្រយ័ត្ន​កើតរឿង​រាវ​រកាំរកូស​ចៀស​មិន​ផុត​៕

ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​ទំនាក់ទំនង​ការងារ​ឬ​ចុះ​ប្រ​កិច្ចការ​អ្វីមួយ​ឃើញថា​សេចក្តីសម្រេច​នោះ​មាន​ខ្ពស់​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម​ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​គួ​សម​៕

Football news:

Klopp on 0:0 with Manchester United: Not a disaster, not ideal. There are a lot of good things in the Liverpool game, but no one cares
Ronald Koeman: I hope Messi's suspension will be reduced. I think there is something to challenge
Arsenal have terminated their contract with Sokratis
Miranchuk will make his debut for Atalanta in the Serie A match against Udinese. He came on as a substitute 9 times
Rummenigge on the Euro: UEFA President thinks it would be wiser to host the tournament in one country
Nacho will not play with Alcoyano. Real Madrid defender has been in contact with a coronavirus infection
Cuadrado has recovered from covid and can play with Napoli