Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជាប់គុក​១៦​ឆ្នាំ​ដោយសារការសម្លាប់​ចោរលួច​ឆ្កែ​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ បុរស​រស់នៅ​ទីក្រុង​ហូជីមិញ នៅ​វៀតណាម​ខាងត្បូង​ម្នាក់​ត្រូវបាន​កាត់ទោស​ដាក់គុក​១៦​ឆ្នាំ​កាល​ពី​ថ្ងៃ​ពុធ​ទី​៧​ធ្នូ​ចំពោះ​ការសម្លាប់​ចោរលួច​ឆ្កែ​ម្នាក់​។​

​រំលឹកថា កាលពី​ថ្ងៃ​៧​វិច្ឆិកា​ឆ្នាំ​មុន លោក​ឡាយ វ៉ាន់ ថូ​(Lai Van Tho)​អាយុ​៦៦​ឆ្នាំ បាន​សង្ស័យ​ថា វ៉ូ ថាញ់ ជុង​(Vo Thanh Trung)​និង​ក្រុម​របស់​គេ​បាន​លួច​ឆ្កែ​គ្រួសារ​របស់​លោក​និងលោក​បាន​ឈ្លោះ​​ប្រកែក​និង​ប្រឈម​តតាំង​ជាមួយ​ក្រុម​នេះ ជាមួយនឹង​កូន​ប្រុស​ពីរ​នាក់​របស់​គាត់​។​

​នៅពេល​ក្រុម​របស់​ជុង​ចាប់ផ្តើម​គ្រវី​ឧបករណ៍​ឆក់​និង​កាំបិតគំរាម លោក​ថូ​និង​កូន​បាន​រើស​ដំបង​ឬ​ស្សី​និង​ពូថៅ​ព្រមាន​តប​។​ក្រុម​របស់​ជុង​បន្ទាប់​មក​ព្យាយាម​រត់គេច​និងលោត​ចូល​ប្រឡាញ​ទឹក​មួយ​។​ជុង​បាន​ហែល​ទឹក​ទៅ​ម្ខាង​ប្រឡាយ​តែមាន​មនុស្ស​នៅ​រង់ចាំ​ជាស្រេច​​ដូច្នេះ​គាត់​បាន​ព្យាយាម​ហែល​ទឹក​មក​វិញ ។​ថូ​ដែល​ឈរ​ចាំ​នៅ​មាត់​ប្រឡាញ បាន​វាយ​ជុង​ម្តង​ហើយ​ម្តងទៀត​ជាមួយ​ដំបង​ឬ​ស្ស៊ី​និង​មិន​អនុញ្ញាត​អោយ​បុរស​ដែល​គាត់​គិតថា​ជា​ចោរ​លួច​ឆ្កែ​ឡើង​ពី​ទឹក​ទេ​។​

នៅទីបំផុត ​ជុង​បាន​លង់ទឹក​ស្លាប់ទៅ​។​

​នៅ​តុលាការ​ប្រជាជន​ក្រុង​ហូជីមិញ លោក​ថូ​បាន​សារភាព​ថា​បាន​វាយ​ជុង តែ​មិន​បាន​បំណង​សម្លាប់​ទេ​។​

​ឡាយ វ៉ាន់ ថូ នៅក្នុង​តុលាការ​ប្រជាជន​ក្រុង​ហូជីមិញ​កាលពី​ថ្ងៃ​៧​ធ្នូ​

​វៀតណាម​ប្រើប្រាស់​សាច់​ឆ្កែ​ប្រមាណ​៥​លាន​ក្បាល​ក្នុង​មួយឆ្នាំ ជា​ប្រទេស​ស៊ី​សាច់​ឆ្កែ​ធំ​បំផុត​ទី​ពីរ​បន្ទាប់​ពី​ចិន​(២០​លាន​ក្បាល​)​។​សាច់​ឆ្កែ​ដែល​ត្រូវបាន​បំរើ​ជា​អាហារ​នៅតាម​ភោជ្ជ​នី​យដ្ឋា​ន​ជាច្រើន​ភាគច្រើន​​ជា​ឆ្កែ​ចិញ្ចឹម​ដែល​ត្រូវ​បាន​គេលួច​យកទៅលក់​អោយ​ក្រុម​កាប់​សាច់​​ខុសច្បាប់​។​

​តាម​ពិត​ទៅ​ការ​លួច​ឆ្កែ​កម្រ​ចាត់ទុក​ជា​បទឧក្រិដ្ឋ​ណាស់​នៅ​វៀតណាម ដរាបណា​សត្វ​ចិញ្ចឹម​ដែល​ត្រូវបាន​លួច​នោះ​មិន​មាន​តំលៃលើស​២​លាន​ដុង​(៨៦​ដុល្លារ​)​ឡើង​។​

​ជុំវិញ​ចោរលួច​ឆ្កែ​នេះដែរ បុរស​បី​នាក់​នៅក្នុង​ខេត្ត​ដា​ឡាក់​ភាគ​កណ្តាល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​កាលពី​ខែ​កញ្ញា​ឆ្នាំ​នេះ ដោយសារតែ​ពួកគេ​បាន​បើករ​ថយ​ន្យ​បុក​ចោរ​លួច​ឆ្កែ​ម្នាក់​ដល់​ស្លាប់​។​

​បុរស​ទាំង​បី​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ដោយសារ​បើក​ឡាន​ដេញ​បុក​ចោរលួច​ឆ្កែ​

​កាលពី​ឆ្នាំ​២០២១​ក៏​មាន​រឿង​ចម្លែក​ជុំវិញ​ចោរលួច​ឆ្កែ ដោយ​បុរស​ម្ចាស់​ឆ្កែ​ត្រូវ​ចោរលួច​ឆ្កែ​បីនាក់​ប្រើ​កាំភ្លើង​ឆក់​ឆ្កែ ឆក់​អោយស្លាប់​ភ្លាមៗ​នៅ​ពេល​គាត់​ព្យាយាម​ចាប់​ពួកចោរ​លួច​ឆ្កែ​របស់​គាត់​នៅក្នុង​​ខេត្ត​ឡុង​អាន​។​ក្រោយមក​ប៉ូលិស​បាន​ចាប់​ចោរ​ទាំង​បី​និង​ម្នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​៕

Post navigation