ដោយៈចាន់តូ/ភ្នំពេញ : បុរសម្នាក់បានស្លាប់បាត់បង់ជីវិតគួរឲ្យ អណោចអធម័ បន្ទាប់ពីជិះម៉ូតូលឿនពេកមិនប្រយត្ន័ជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវចេញពីផ្ទះសំណាក់ពេញទំហឹង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០។ ស្ថិតតាមបណ្ដោយផ្លូវបេតុងចំណុច មុខផ្ទះសំណាក់សារិកា២ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
សពជនរងគ្រោះមានឈ្មោះ ហេង សីហា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបចុងភៅមួយកន្លែង មានស្រុកកំណើតនៅភូមិល្វាស ស្រុកល្វាឯម ខេត្តកណ្ដាល។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតបុរសរងគ្រោះជិះម៉ូតូម៉ាក ហ្ស៊ូមឺរអ៊ិច ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 1GM 9251ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើមានរថយន្តធុនដ្រា ពណ៌ស ពាក់ស្លាកលេខឋភ្នំពេញ 2AM.8866 ធ្វើដំណើរពីកើតទៅលិច ចេញពីផ្ទះសំណាក់ សារិកា២ បុកចំផ្នែកបញ្ឆិតកាងខាងមុខពេញទំហឹងបណ្ដាល ឲ្យបោកក្បាលបាក់កស្លាប់គួរឲ្យអណោចអធ័ម។ ភ្លាមនោះរថយន្ត បានបើកត្រឡប់ចូលផ្ទះសំណាក់វិញរួចដោះស្លាកលេខចេញសង្ងំធ្វើដូច មិនមានរឿងអ្វីកើតឡើង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញក្រុងចុះមកវាស់វែងយករថយន្តនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់។ចំណែកសពក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យក្រុមគ្រួសារដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕