Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ជិត ៤​ខែ ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​ល្បឿន​លឿន ប្រមាណ​ជិត ១,៥​លាន ដង​

Views: 2

​ដោយៈ សុផល / ភ្នំពេញ​៖ ក្នុង​រយៈពេល​ជិត ៤​ខែ គិត​ចាប់ពី​ដើមខែ​តុលា ឆ្នាំ​២០២២ មកទល់​ចុងខែ​មករា ឆ្នាំ​២០២៣ នេះ មាន​យានយន្ត​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​ល្បឿន​លឿន ប្រមាណ​ជិត ១,៥ លាន​ដង មាន​គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ ៧០ ករណី និង​មិនមាន​ការបង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬ​បាត់បង់​អាយុជីវិត​ឡើយ​។ នេះ​បើតាម​ការឱ្យ​ដឹង របស់លោក ហ៊ាង សុទ្ធា​យុ​ត្តិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា និង​ទំនាក់ទំនង សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​នេះ​បានបង្ហាញ​ឱ្យឃើញ​ពី​លទ្ធផល​ជា​វិជ្ជមាន កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ការចំណាយ កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ ព្រមទាំង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ យ៉ាង​មាន​ប្រសិទ្ធភាព​។​

​សូម​ជម្រាបជូន​ថា ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប ១៨៧,០៥ គ​.​ម មាន​ច្រកចេញចូល​ចំនួន ៨ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២២ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក នាយករដ្ឋមន្ត្រី​ចិន​៕/V​

Post navigation