Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជំនន់​ទឹកភ្លៀង បាន​ស្រក​ទៅ​នៅក្រោម​ធ្នឹម​ស្ពាន​វិញ បន្ទាប់ពី​ជន់​លិច ច្រកព្រំដែន​តំបន់ ម៉ាឡៃ​-​ណង​ព្រឺ​មួយ​ឈុ​ល

Views: 2

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ជំនន់​ទឹកភ្លៀង លិច​ច្រកព្រំដែន​តំបន់​ម៉ាឡៃ​-​ណង​ព្រឺ​មួយ​ឈុ​ល ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ផ្អាក​ចរាចរណ៍​យាន​ឆ្លងដែន មួយរយៈ​ពេល ខ្លី ក៏ប៉ុន្តែ ចាប់ពី​រសៀល ទល់​យប់ ថ្ងៃនេះ ទឹកជំនន់ បាន​ស្រក​ទៅ​នៅក្រោម ធ្នឹម​ស្ពាន វិញ ហើយ​ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ព្រំដែន បាន​ដំណើរការ​ឡើងវិញ ជាធម្មតា ។ នេះ​បើ តាម​លោក ស សំណាង ប្រធាន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​តំបន់​ម៉ាឡៃ បាន​ប្រាប់​កាសែត រស្មី​កម្ពុជា នៅ​ព្រលប់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ នេះ ។​

​លោក ស សំណាង បាន​ប្រាប់​ឱ្យដឹងថាៈ ដោយសារ​កាលពី​ល្ងាចម្សិលមិញ (​ថ្ងៃទី​១៥ ខែសីហា​) មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង នៅ​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា និង​ថៃ នៅ​ព្រំដែន ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​ម្ខាង​ព្រំដែន​ថៃ ក្នុងស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ បានធ្វើ​ឱ្យមាន​ជំនន់​ទឹកភ្លៀង ហើយ​ហូរ​ធ្លាក់ចុះ ទៅក្នុង​អូរ​ព្រំដែន (​ពី​ខាងជើង ទៅខាង​ត្បូង​) ។ កម្រិត​កម្ពស់​ទឹក បាន​ហក់​ឡើង លិច​ពីលើ​ផ្លូវ និង​ស្ពាន នៃ​ច្រកព្រំដែន តំបន់​ម៉ាឡៃ​-​ណង​ព្រឺ ផងដែរ អស់​រយៈពេល​ប្រមាណ ១​ម៉ោង នា​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ។ ពោលគឺ ត្រង់ចំណុច​នោះ ធ្វេ​ី​ឲ្យ​ស្ថានភាព​ទឹក ហូរ​តាម​បណ្តោយ​អូរ ទំហំ​ទទឹង​អូរ ១២ ម៉ែត្រ មួយ​នេះ មាន​កំពស់ ៤,៨ ម៉ែត្រ ។ រីឯ​លំនៅឋាន និង​ដំណាំ​ប្រជាពលរដ្ឋ នៅ​បណ្តោយ​អូរ​ព្រំដែន ម្តុំ​នោះ បាន​លិចលង់​ខ្លះ​។

​លោក​បាន​បញ្ជាក់ថាៈ ហេតុនេះ ច្រក​នេះ បាន​ផ្អាក​ចរាចរណ៍ រថយន្ត​ធុន​ធ្ងន់ ឆ្លងកាត់ មួយរយៈ​ពេល​ខ្លី ។ លុះ​ថ្ងៃត្រង់ ដល់​ល្ងាច បាន​បើក​ដំណើរការ ជាធម្មតា​វិញ ៕/V​

Post navigation