ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​ជនសង្ស័យ​ចំនួន​៤​នាក់​និង​ថ្នាំញៀន​មួយចំនួន​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន នៅ​ចំណុច​ក្រុម​៧​ភូមិ​១​សង្កាត់​១​ក្រុង​/​ខេត្ត​ព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០២០ ខណៈដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព ។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួនណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​នគរបាល​ជំនាញ​បាន​ចុះបង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន ឃាត់ ខ្លួន​ជនសង្ស័យ បាន​ចំនួន​៤​នាក់​៖១​ឈ្មោះ ខាន់​នៅ​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​។​២​ឈ្មោះ​ភា​ភ័​ស្ត​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។​៣​ឈ្មោះ​ណី​រី​ម​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​។​៤​ឈ្មោះ​ផា​នេ​ញ​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​។​

​សមត្ថកិច្ច​ដកហូត​វត្ថុតាង ម្សៅ​ថ្នាំញៀន​ចំនួន​១២៣​កញ្ចប់ (១៤​កញ្ចប់​ធំ​និង​១០៩​កញ្ចប់​តូច​) ទូរស័ព្ទ ៤ គ្រឿង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​២​សម្ភារ​ប្រើប្រាស់​មួយចំនួន​។​ជ​នស​ង្ស​យ័​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​