Cambodia

​ជួយ​ស្តារ​និង​សង្គ្រោះ​ធនធាន​មច្ឆជាតិ​ក្នុង​អាង​ទន្លេមេគង្គ​ឡើងវិញ​

ចែករម្លែក

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ពេល​រដូវវស្សា​ចូល​មកដល់​នៅក្នុង​ទន្លេមេគង្គ​កម្ពុ​ជាមាន​ពពួក​ត្រី​ដែល​ធ្វើចរាចរ​ផ្លាស់​ទី​ជាច្រើន​ប្រភេទ បាន​ទម្លាក់​ពង​-​កូន នៅក្នុង​តំបន់​ទន្លេមេគង្គ​លើ​នា​ខេត្តស្ទឹងត្រែង ដែលជា​ទីជម្រក​លាក់ខ្លួន​និង​បន្ត​កំណើត​។​ពង​និង​កូន​ត្រី​តូចៗ​របស់​វា​បាន​រសាត់​តាម​កម្លាំង​ទឹកជំនន់​ទន្លេមេគង្គ ហូរ​ចូលទៅក្នុង​តំបន់​វាលទំនាប​លិច​ទឹក ។​ពិសេស ក្នុង​បឹង​ទន្លេសាប ដើម្បី​រក​ចំណី និង​ធំធាត់​។


​នេះ​បើតាម​ការផ្សាយ​ក្នុង​គេហទំព័រ​Wondersofthemekong​ឱ្យដឹង​កាលពី​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០២០​នេះ​។​ក្នុង​គេហទំព័រ​បានឱ្យដឹង​ទៀតថាៈ​ពេល​រដូវប្រាំង​ចូលមក​ដល់​ទឹកទន្លេ​មេគង្គ​ស្រក​ចុះ​ខ្លាំង​ទឹក​បឹង​ទន្លេសាប​ក៏​ហូរ​ត្រឡប់​ចូលក្នុង​ទន្លេមេគង្គ​វិញ​។​ស្របពេល​ដែល​ទឹក​បឹង​ទន្លេសាប​ហូរ​ត្រឡប់ក្រោយ​នោះ​ពពួក​ត្រី​ធ្វើចរាចរ​ជាច្រើន​ប្រភេទ​ក៏​វិលត្រឡប់​ចូលទៅ​ទន្លេមេគង្គ​លើ​ដែលជា​ជម្រក​ដើម​វិញ​ដែរ​។ នេះ​ជាវ​ដ្ដ​ជីវិត​របស់​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​។

​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ​២០២០​នេះ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នាយកដ្ឋាន​អភិវឌ្ឍ​វារីវប្បកម្ម នៃ​រដ្ឋបាល​ជលផល សហការ​ជាមួយ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID បាន​ប្រារព្ធ «​ទិវា​នៃ​ការផ្លាស់​ទី​មច្ឆជាតិ​ពិភពលោក​» ដោយបាន​លែង​ត្រី​ចូល​ទន្លេ​វិញ ចំនួន​ប្រហែល​៧.០០០​ក្បាល​។​

ក្នុងនោះ​ត្រី​គល់រាំង​ចំនួន ៩​ក្បាល ត្រី​ប្រា​ធំ​ជាង ៥.០០០​ក្បាល ត្រី​ព្រួល ២.០០០​ក្បាល ។​ក្រោម​អធិបតី​របស់លោក​អេង​ជា​សាន​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល និង លោកស្រី Laura Cizmo ប្រធានស្តីទី​ការិយាល័យ​សន្តិសុខ​ស្បៀង និង​បរិស្ថាន នៃ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ប្រចាំ​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ការយល់ដឹង ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​ទន្លេ ត្រី និង​មនុស្ស​។​

គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ធ្វើការ​ងារ​លើ​ការការពារ​សុខមាលភាព​ទន្លេមេគង្គ សត្វ​ក្នុង​ធម្មជាតិ និង​មនុស្ស​។​ព្រមទាំង​មាន​ស្លាយ​បញ្ចាំង​ទស្សនា​វីដេអូ​ក្លី​ប​របស់លោក បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Anton Ferdinand was racially abused in comments to a post about a documentary about racism and Terry
Zlatan is named player of the year in Sweden for the 12th time
Ronaldo scored the 70th goal in home matches of the Champions League, repeating the record of Messi
Brunu on the penalty given to rashford: it was important for Him to gain confidence. It doesn't matter who kicks if the team scores
De Ligt on 2:1 with Ferencvaros: Juventus needed to move the ball faster and act more assertively
The minges on debut for Barca: Very happy. I hope this is the beginning of something big and meaningful
You can ask in the locker room if you have the guts. Tuchel-journalist asked about the quality of the PSG game