Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក​.​ប​.​ប​. បើក​ប្រតិ​ប​តិ្ត​ការបង្ក្រាប​បារី MEVIUS ក្លែងក្លាយ និង​បារី​ខុសច្បាប់ នៅ​ខេត្តតាកែវ​

Views: 9

​ដោយៈ​សុផល​/​ខេត្តតាកែវ​៖ ក្រោយពី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការ​ចរាចរ​បារី​ក្លែងក្លាយ ក្លែងបន្លំ​ម៉ាក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២​រួចមក ជាក់ស្ដែង​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ នេះ មន្ត្រី​ស៊ើប អង្កេត​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដឹកនាំ​ដោយ​លោក ប៊ុន ចំរើន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ចុះ​ប្រតិបត្តិការ ត្រួតពិនិត្យ និង​បង្ក្រាប​ផលិតផល​រំលោភ សិទ្ធិ​ផ្ដាច់មុខ​រប​ស់​ក្រុមហ៊ុន​បារី MEVIUS នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​។​

​នៅក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​រកឃើញ និង​ដកហូត​នូវ​ផលិតផល​បារី​ម៉ាក MEVIUS ចំនួន​ពីរ​កេស​ធំ ស្មើនឹង ៩៥៥ កញ្ចប់ ដែល​បាន​ដាក់តាំង​លក់ នៅក្នុង​ផ្សារ​តាកែវ និង​នៅតាម​ផ្ទះ​ដេប៉ូ​លក់ទំនិញ​។ ក្រោយពី​មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ដកហូត​រួចហើយ​ក៏បាន​ធ្វើការ​ពិន័យ​អន្តរការណ៍​លើ​ម្ចាស់​ទីតាំង ដែល​បាន​ដាក់តាំង​លក់​ផលិតផល​បារី​នេះ ក្រោម​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។​

​មន្ត្រី​ជំនា​ញក​.​ប​.​ប​. នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​តាម​ទីផ្សារ និង​ហាង ដេប៉ូ​លក់ទំនិញ​បន្ថែម ទៀត ទូទាំងប្រទេស ដើម្បី​បង្ក្រាប ការ​ចរាចរណ៍​លក់ដូរ ចែកចាយ​នូវ​បារី​ក្លែងក្លាយ និង​ខុសច្បាប់ ព្រមទាំង​ទំនិញ​ដែល​មិនមាន​អនុលោមភាព ក្លែងក្លាយ បន្លំ​ប្រភពដើម​ទំនិញ គ្មាន​ការទទួលស្គាល់ ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​៕

​តំណ​ភ្ជាប់​ទៅកាន់សេចក្តីជូនដំណឹង​នៃ​ការទប់ស្កាត់​នូវ​អំពើ​ល្មើស​ពាក់ព័ន្ធ​នឹង​ផលិតផល​ថ្នាំជក់ (​បារី​) ក្លែងក្លាយ​: https://www.facebook.com/ccfkh/posts/451061547063663​

Post navigation