Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ការ​បើកទឹក​ទំនប់​វា​រី​អគ្គិសនី​កំចាយ មិន​បណ្តាល​ឲ្យ​ព្រែក​កំពង់បាយ ជោ​ជន់​ទេ​

Views: 10

​ដោយៈ បូកគោ / កំ​ពតៈ ការបើក​បង្ហូរទឹក​ចេញពី​អាង​ស្តុក នៃ​ទំនប់​វា​រី​អគ្គិសនី កំចាយ កាលពី​យប់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ រហូតដល់​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា​នេះ មិនបាន​បណ្តាល​ឲ្យ​ព្រែក​កំពង់បាយ ដែល​នៅ​ផ្នែក​ខាងក្រោម ជោ​ជន់​ទេ​។ ទ្វារ​ទឹក បាន​ទម្លាក់​ចុះ​ត្រឹម​កម្រិត​កន្លះ​ម៉ែត្រ​វិញ ខណ​:​ពេល​ចាប់ផ្តើម​បង្ហូរ បាន​បង្ហើប​កម្ពស់ មួយ​ម៉ែត្រ ពី​បាត​ទំនប់​។​

​លោក សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពត បាន​ប្រាប់​ឲ្យ​ដឹងថាៈ ការបើក បង្ហូរទឹក​ចេញពី​អាង​ស្តុក នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ របស់​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ កាលពី​យប់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ រហូតដល់​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា​នេះ មិនបាន​បណ្តាល​ឲ្យ​ព្រែក​កំពង់បាយ ដែល​នៅ​ផ្នែក​ខាងក្រោម ជោ​ជន់​ទេ​។ មកដល់​ម៉ោង ១១ ព្រឹក​ថ្ងៃនេះ ការបើក​បង្ហូរ​នៅ​រក្សា​ទ្វារ​ទឹក​មួយ ក្នុងចំណោម​ទ្វារ​ទឹក​ទាំង​ប្រាំ​ដដែល តែ​បាន​ទម្លាក់​ទ្វារ​ចុះ​កន្លះ​ម៉ែត្រ ខណ​:​ពេល​ចាប់ផ្តើម​បើក កាលពី​យប់ លើក​បង្ហើប​កម្ពស់​មួយ​ម៉ែត្រ ពី​បាត​ទំនប់​នោះ​។
​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ថាៈ រហូតដល់​ម៉ោង ១១ ថ្ងៃទី​២៨ ខែកញ្ញា កម្រិត​ទឹក ក្នុង​អាង មាន​កម្ពស់ ១៤៨,៣៤ ម៉ែត្រ ធៀប​នឹង​នីវ៉ូ​សមុទ្រ​។ ចំណែក​ទឹ​ហូរ​ចូល​អាង​ស្តុក មាន​ចំណុះ ១៤០,៤៧ ម៉ែត្រត្រីគុណ ក្នុង​មួយ​វិនាទី​។​

​លោក ស សូ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពត បានបញ្ជាក់​ថាៈ គិត​មកដល់​ព្រឹក ថ្ងៃទី​២៨ ខែកញ្ញា​នេះ ឥទ្ធិពល​ព្យុះ មិនបាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ដល់​ការនេសាទ ក្នុង​ដែនទឹក​ខេត្តកំពត នៅឡើយ​ទេ​។ ទោះជា​បែបនេះ​ក្តី លោក​សូម​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់ ត្រូវ​មានការ​ប្រុង ប្រយ័ត្ន​ជានិច្ច​។​

​ពាក់ព័ន្ធ​នឹង​ការបើក​បង្ហូរទឹក​ចេញ ពី​ទំនប់​វា​រី​អគ្គិសនី​កំចាយ និង​ឥទ្ធិពល​នៃ​ព្យុះ​ទី​ហ្វុ​ង ឈ្មោះ​ណូ​រុ ដែល​បាន​បោកបក់ មកលើ​ប្រទេស​វៀតណាម​នេះ រដ្ឋបាល​ខេត្តកំពត បាន​ណែនាំ​ដល់​អាជ្ញាធរ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ឲ្យ​មានការ​ប្រុងប្រយ័ត្ន ព្រមទាំង​យកចិត្ត ទុកដាក់​ខ្ពស់ ពិសេស​ប្រជា​នេសាទ ក៏ដូចជា ពលរដ្ឋ​រស់នៅ និង​ប្រក​បរបរ តាម​ដងព្រែក​តែម្តង​៕ V / N

Post navigation