Cambodia

ការលក់ដូរលើចិញ្ចើមផ្លូវគ្មានសណ្តាប់​ធ្នាប់នៅមុខវិហារខ្មែរឥស្លាម ភូមិ៤ នឹងបញ្ឈប់១ខែទៀត

ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ អាជ្ញាធរ ត្រៀមបញ្ឈប់ការលក់ដូរលើចិញ្ចើមថ្នល់គ្មានសណ្តាប់ធ្នាប់នៅព្រះវិហារខ្មែរឥស្លាម ក្នុងភូមិ៤ រមូលដ្ឋានសង្កាត់ដងទង់ និងក្រុងខេមរភូមិន្ទ ទៅកាន់ទីតាំងថ្មីដែលកំពុងសាងសង់ក្រោមការវិនិយោគវិស័យឯកជន។

១ខែទៀត នឹងគ្មានឡើយសកម្មភាពការលក់ដូរទំនិញនៅទល់មុខព្រះវិហារឥស្លាមក្នុងភូមិ៤ សង្កាត់ដងទង់ ព្រោះតែសាធារណជនមើលឃើញថាកំពុងធ្វើឱ្យប៉ះពាល់ដល់សោភ័ណ្ឌបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈយ៉ាងអនាធិបតេយ្យ ជាពិសេសបង្កការកកស្ទះចរាចរណ៍រាល់ល្ងាចព្រឹកតែម្តង។

ប្រាប់រស្មីកម្ពុជា លោក លឹម ឌី ចៅសង្កាត់ដងទង់ ថ្លែងនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ថា អាជ្ញាធរគិតគូរដោះស្រាយយូរឆ្នាំមកហើយចំពោះការលក់ដូររបស់ពលរដ្ឋខ្មែរឥស្លាមគ្មានការអនុញ្ញាតនេះ ខណៈបច្ចុប្បន្នដាក់កម្លាំងប្រជាការពារជួយចុះរៀបចំសណ្តាប់ធ្នាប់ឱ្យល្អប្រសើរយ៉ាងណាក៏ដោយ ក៏កើតមានបញ្ហាស្មុគស្មាញស្ទើរតែរាល់ថ្ងៃ។

លោកចៅសង្កាត់ដងទង់ បន្ថែមដែរថា ដើម្បីបញ្ឈប់មិនលក់ដូរលើចំណីថ្នល់នេះបាន អាជ្ញាធរសង្កាត់ និងអភិបាលក្រុងខេមរភូមិន្ទ បានសិក្សាពីដីទំនេរមួយកន្លែងក្បែរព្រះវិហាររបស់ពួកគាត់សម្រាប់អភិវឌ្ឍន៍សាងសង់រោងផ្សារថ្មីដែលមានតូបលក់ចំនួន១១៨តូប។ បច្ចុប្បន្នសំណង់ផ្សារនេះសម្រេចបាន៧០ភាគរយ នៅសល់តែ១ខែប៉ុណ្ណោះនឹងរាល់អាចអនុញ្ញាតចូលលក់ដូរបានហើយ។

ជាការគ្រោងទុក នៅពេលដែលរំដោះការលក់ដូរបានហើយ អាជ្ញាធរក្រុងខេមរភូមិន្ទ និងគណៈសាសនាឥស្លាមនឹងធ្វើសួនច្បារល្អស្អាតឱ្យសាកសមជាទីកន្លែងគោរពសក្ការៈ បូករួមកែលម្អប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗទៀត។

ទាក់ទិននឹងការជម្លៀសអាជីវករលក់ដូរមុខវិហារភូមិ៤នេះ គឺលោកស្រី តេះ អាំមីណាស់ អ្នកវិនិយោគផ្សារភូមិ៤ លើកឡើងថា មូលហេតុដែលលោកស្រីចូលរួមអភិវឌ្ឍន៍ជាមួយអាជ្ញាធរ ក្នុងគោលបំនងដើម្បីលើកកម្ពស់សោភ័ណ្ឌសណ្តាប់ធ្នាប់ ព្រោះយល់ឃើញពីផលលំបាកផ្សេងៗលើចិញ្ចើមផ្លូវមុខព្រះវិហារ។

ចំពោះលក្ខខណ្ឌចូលមកលក់ដូរក្នុងផ្សារថ្មីកំពុងសាងសង់ នឹងពិភាក្សាលម្អិតជាមួយអាជ្ញាធរ និងគណៈកម្មករគ្រប់គ្រងពីលទ្ធភាពរបស់ពលរដ្ឋលក់ដូរ មុនធ្វើកិច្ចសន្យាប្រកបអាជីវកម្ម។

បច្ចុប្បន្ន លោកស្រី ក៏កំពុងពន្លឿនដល់ក្រុមជាងលើការសាងសង់អោយបានឆាប់រហ័សក្រោមការបោះទុនវិនិយោគជាង២០.០០០ដុល្លារ ហើយបើតាមការពិភាក្សាជាមួយគណៈគ្រប់គ្រង និងអាជ្ញាធរមូលដ្ឋាន តម្រូវឱ្យអាជីវកម្មប្រាក់ដម្កល់ចំនួន១០០ជាមុនសិនមានកិច្ចសន្យាត្រឹមត្រូវ។ លុះដល់អាជីវករឈប់ប្រកបអាជីវកម្ម នឹងផ្ទេរប្រាក់ដម្កល់វិញ។

ចំណែកក្រុមអាជីវកម្មវិញ មិនជំទាស់នឹងការផ្លាស់ប្តូរទីតាំងលក់ដូរនោះទេ ពោលមានតែសប្បាយរីករាយមកវិញទេ ព្រោះពួកគាត់បានកន្លែងលក់ដូរថ្មីស្អាតជាងពេលនេះ។ ពួកគាត់ក៏មិនចង់លក់ដូរចិញ្ចើមផ្លូវដែរងាយស្រួលគ្រោះថ្នាក់ចរាចរណ៍ ម៉្យាងទៀតភ្លៀងបង្កឱ្យតូបដែលចាស់ជនលិចទឹក និងផ្លូវដើរពិបាកធ្វើដំណើរ ជាដើម។

ពលរដ្ឋអ្នកលក់ដូរ អះអាងថា តូបលក់ដូរសព្វថ្ងៃនេះ ពួកគាត់បង់តែភាស៊ីអនាម័យប៉ុណ្ណោះ មិនចង់អោយអាជ្ញាធរ ឬវិស័យឯកជនណាទេ ករណីទីតាំងលក់ដូរថ្មីពួកគាត់ចូលរួមអនុវត្តទៅតាមលក្ខខណ្ឌ ប្រសិនលទ្ធភាពមាន ប៉ុន្តែពេលនេះមិនដំណើរការផ្សារថ្មី៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Hector Herrera on 0:4 with Bayern: We played very well with the best team in the world. Don't write off us
Antonio Conte: Borussia are well prepared, they have a lot of potential. Inter could have won
Guardiola on 3:1 with Porto: a Good start. In the Champions League, there are 5 substitutions, the players who came out showed themselves well
Flick about Mueller: he's a continuation of the coach's hand on the field. Thomas manages the team, drives it forward
Gian Piero Gasperini: Miranchuk has just started training. We have a lot of players, rotation is inevitable
Goretzka about 4:0 with Atletico: We were lucky that we didn't miss out at the beginning. It took 10 minutes to get involved
Klopp on the win over Ajax: it wasn't radiant football, but we scored three points