Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការនាំចេញ​ផលិតផល​សំបុក​ត្រចៀកកាំ​ឈានដល់​ការចុះ​អនុស្សារ​ណៈហើយ

Views: 1

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​នា​រសៀល​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ស្តីពី ” ការនាំចេញ​ផលិតផល​សំបុក​ត្រចៀកកាំ​ទៅកាន់​ចិន​” រវាង​ក្រសួង និង​មជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center​ក្រោម​អធិបតីភាព​លោក រដ្ឋមន្ត្រី វេ​ង សាខុន ព្រម​មន្ត្រី​ជំនាញ​មួយចំនួនទៀត​។

​លោក រដ្ឋមន្ដ្រី បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកនាយក​មជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង សហ ការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្នុងការ​ជំរុញ លើកទឹកចិត្ត និង​គាំទ្រ​ផលិតផល​កសិកម្ម​ថ្មី​មួយទៀត​គឺ​ការបើក​ទីផ្សារ​ទឹកមាត់​ត្រចៀកកាំ​កម្ពុជា​ឲ្យ​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​នាពេល​អនាគត​ដ៏​ខ្លី​។ ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​នៃ​ការខិតខំ​ប្រឹង ប្រែង​របស់​ភាគី​ទាំងពីរ ដែល​ឈាន​មកដល់​ការចុះហត្ថលេខា​លើ​ឯកសារ MOU នាពេលនេះ​។

​លោក​បាន​លើកឡើងថា​ទឹកមាត់​ត្រចៀក​កម្ម​កម្ពុជា​កន្លង​មក​ផលិត​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក និង​មានការ​នាំចេញ​ក្នុង​បរិមាណ​តិច​តូច និង​ក្រៅ ផ្លូវការ​។ ឯកសារ MOU ដែល​ចុះហត្ថលេខា​នៅពេលនេះ​នឹង​ជួយ​បើក​ទីផ្សារ​ចិន​ដែល​ជាទី​សារ​ធំជាងគេ​ឲ្យ​ទទួលយក​ផលិតផល​មួយ​នេះ​ជា​ផ្លូវការ ធានាបាន​នូវ​ស្តង់ដា​ផលិត គុណភាព​ផលិតផល និង​សុវត្ថិភាព​សម្រាប់​សុខភាព​សាធារណ​: ឆ្លើយតបបាន​តាម​លក្ខ​ខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​នៃ​អគ្គនាយកដ្ឋាន​គយ​ចិន​។

​លោក​បញ្ជាក់​បន្ថែមថា​ផលិតកម្ម​ទឹកមាត់​ត្រចៀកកាំ (​ការចិញ្ចឹម​) ការប្រមូល​ផល ការកែច្នៃ ក៏​នឹង​ត្រូវបាន​លើកកម្ពស់ ឆ្លើយតបបាន​តាម​សេចក្តីត្រូវការ​ទី​ផ្យា​រ​ចិន តាមរយ​:​ការលើកកម្ពស់​គុណភាព​ផលិត និង​កែច្នៃ ស្រម​តាម​មតិ​របស់លោក​ប្រធាន​មជ្ឈមណ្ឌល​បានលើកឡើង​ថា​មជ្ឈមណ្ឌល​នឹង​បង្កើត​រោងចក្រ​កែច្នៃ​ទឹកមាត់​ត្រចៀកកាំ​នៅ​កម្ពុជា​នាពេល​អាន​គ​ត​ដ៏​ខ្លី​។

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹងថា​តាម​ស្ថិតិ របស់​រដ្ឋបាល​ព្រៃឈើ​ក្នុង​ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស​មាន ផ្ទះ​ត្រចៀកកាំ​ចំនួន ៨៧២ ផ្ទះ និង​អាច​ផ្តល់​ផល​ចន្លោះ​ពី​១​តោន​-១,៥​តោន​/​ខែ​។ សំបុក​ត្រចៀកកាំ ទើប​ប្រមូល មានតម្លៃ​ចាប់ពី​៧០០-៩០០​ដុល្លារ /​គ​ក្រ និង​សំបុក​ត្រចៀកកាំ​ដែល អាច បរិភោគបាន មានតម្លៃ ចាប់ពី ១.៥០០-២.០០០​ដុល្លារ​/​គ​ក្រ​៕​

Post navigation