Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កេន​យ៉េ វេស​បង្ហើប​តម្រុយ​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​អាម៉េរិក​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តារា​រ៉ែ​ប​និង​ជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ កេន​យ៉េ វេស (Kanye West) បាន​បង្ហើប​ឱ្យដឹងថា រូប​គេ​នឹង​ឈរ​ឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ហើយ​ចង់​​ឱ្យ​លោក ដូ​ណា​ល់ ត្រាំ ធ្វើ​ជា​អនុ​ប្រធានាធិបតី​របស់គាត់​។ ចំណែក​លោក​ត្រាំ​វិញ​បាន​ច្រាន​ចោល​ការជួប​គ្នា​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​វេស​ថា​គ្មាន​អី​សំខាន់​។​

​តារា​សិល្បៈ ដែល​ប្រើ​ឈ្មោះ​យ៉េ (Ye) រូបនេះ​បាន​បង្ហោះ​រូប​សញ្ញា​គូទ​ខ្យង​លើ​គណនី Twitter របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយនឹង​ពាក្យ “Ye” និង​លេខ ២៤ ដែល​ទំនងជា​តំណាង​ឱ្យ​ឆ្នាំ ២០២៤ ជា​ឆ្នាំ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​បន្ទាប់​។​

​បន្ទាប់មក តារា​រ៉ែ​ប​រូបនេះ​បាន​បង្ហោះ​វីដេអូ​ដែល​រូបគេ​ជជែក​ក្នុងជំនួប​មួយ​ក្នុង​សប្តាហ៍​នេះ​ជាមួយ​អតីត​ប្រធានាធិបតី​ត្រាំ​នៅ​រដ្ឋ​ផ្លរីដា​។​

​វេស​បាន​និយាយថា “​ខ្ញុំ​គិតថា​រឿង​ដែល​ត្រាំ​មាន​ការរំខាន​បំផុត​គឺ​ខ្ញុំ​សុំឱ្យ​គាត់​ធ្វើជា​អនុ​ប្រធានាធិបតី​របស់ខ្ញុំ​”​។​

​វេស​បន្តថា “​លោក​ត្រាំ​ចាប់ផ្តើម​ស្រែក​ដាក់​ខ្ញុំ​នៅ​តុ ដោយ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​ចាញ់​។ ខ្ញុំ​ប្រាប់​ត្រាំ​ថា លោក​កំពុងនិយាយ​ជាមួយ​យ៉េ​”​។​

​ត្រាំ ដែល​បាន​ព្យាយាម​លុបចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ ដែល​គាត់​បាន​ចាញ់​លោក ចូ បៃ​ដិនបាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា​គាត់​នឹង​ឈរ​ឈ្មោះ​ប្រជែង​តំណែង​​ប្រធានាធិបតី​ម្តងទៀត​នៅ​ឆ្នាំ ២០២៤​។​

​ត្រាំ​បាន​បង្ហោះ​កាលពី​ថ្ងៃ​សុក្រ​នៅ​លើ​វេទិកា​សង្គម Truth Social របស់​គាត់​អំពី​ជំនួប​របស់គាត់​ជាមួយ​វេស ដោយ​និយាយថា អ្នក​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​នយោបាយ​”​ក្នុង​កម្រិត​ទាប​ជាង​​អាជីវកម្ម​” ហើយ​ថា​វេស​បាន​ស្នើសុំ​ឱ្យ​ត្រាំ “​ផ្តល់​ដំបូន្មាន​ទាក់ទង​នឹង​ការលំបាក​មួយ​ចំនួនរ​បស់​គាត់​”៕

​វេស​ជួប​ត្រាំ កាល​គាត់​នៅ​ជា​ប្រធានាធិបតី​អាម៉េរិក

Post navigation