Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខេត្តសៀមរាបត្រូវបានកម្មវិធីមួយបោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ ៤

Views: 13

ដោយបាយ័ន/សៀមរាបៈ ខេត្តសៀមរាបត្រូវបានអ្នកគាំទ្រកម្មវិធី Trending Destinations World TripAdvisor ដែលជាកម្មវិធីដ៏ល្បីមួយ បោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោម គោលដៅទេសចរណ៍នៅលើពិភពលោក ចំនួន២៥ប្រទេស។ សាលាខេត្តសៀមរាបបានផ្សព្វផ្សាយនូវចំណាត់ថ្នាក់នេះនាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ។

បើតាមវេបសាយ www.tripadvisor.com បានឲ្យដឹងថា គោលដៅទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ១ គឺ គុយបា ដែលមានគោលដៅទេសចរណ៍បីកន្លែងជាមួយសកម្មភាពទេសចរណ៍ ១.៤៩៩ បន្ទាប់មក គឺនៅទីក្រុង ហយអាន (Hoi An) នៅវៀតណាម ដែលមានសកម្មភាពទេសចរណ៍ ១.៦៨៣ កោះ មូរីទូស នៅអាហ្រ្វិក មានត្រឹមតែ ១.០២១ សកម្មភាព និង ខេត្តសៀមរាម ដែលទីនោះ អ្នកទេសចរអាចរីករាយទិដ្ឋភាពថ្ងៃលិច ភូមិលិចទឹកនៅបឹងទន្លេសាប និង សកម្មភាពផ្សេងៗរហូតដល់ទៅ ជាង ២០០០ សកម្មភាពទេសចរណ៍ ពោលគឺលើសគោលដៅទាំងបីខាងលើទៅទៀត ។ N

Post navigation