ប្រែសម្រួល : កញ្ញាដាលីស/អង់គ្លេស ៖ អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក ជួហ្គិន ក្លប់បាននិយាយថា ម៉ូហាម៉េត សាឡាស នឹងវិលត្រឡប់ទៅហ្វឹកហាត់ជាមួយ Liverpoolវិញបន្ទាប់ពីធ្វើតេស្តអវិជ្ជមានកូវីដ១៩ ។
សាឡាសបានខកខានការប្រកួតឈ្នះ ៣-០ លើក្រុម Leicester កាលពីថ្ងៃអាទិត្យទី២២វិច្ឆិកា បន្ទាប់ពីតេស្តវិជ្ជមានកូវីដ១៩ចំនួន ២ដងក្នុងអំឡុងពេលសម្រាកអន្ដរជាតិពេលកំពុងបំពេញកាតព្វកិច្ចជាមួយជម្រើសជាតិអេហ្ស៊ីប។
លោកក្លប់បាននិយាយបន្ទាប់ពីការប្រកួតទល់នឹង Leicester ថា “ខ្ញុំគិតថាចាប់ពីពេលនេះទៅគាត់មានសភាពធម្មតាវិញហើយក្នុងការធ្វើតេស្តទាំងអស់។ គាត់អាចហ្វឹកហាត់ជាមួយយើងបាន។ មានការធ្វើតេស្តចំនួនពីរនៅពីរថ្ងៃបន្ទាប់ទៀត ដូច្នេះគាត់នឹងត្រូវធ្វើតេស្តបន្ថែម”។
ប្រកួតបន្ទាប់របស់ Liverpool គឺទៅទឹកដីរបស់ Atalanta ក្នុងការប្រកួត Champions League នៅថ្ងៃពុធ៕
សាឡាសនឹងអាចហ្វឹកហាត់វិញបាន ក្រោយតេស្តអវិជ្ជមានកូវីដ១៩ចំនួន២ដង