Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា​ទទួលយក​សំណើ​ប្រកួត​ជា​មិត្តភាព​ជាមួយ​បង់​ក្លា​ដែ​សនា​ខែក្រោយ​

Views: 2

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ទទួលយក​សំណើ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​បង់​ក្លា​ដែ​ស​ក្នុងការ​ប្រកួត​ជា​មិត្តភាព​នៅលើ​ទឹកដី​កម្ពុជា​ហើយ​។​

យោងតាម​ផេ​ក​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានបង្ហាញ​នូវ​ក្ដី​សោមនស្ស​រីករាយ​ក្នុងការ​ទទួលយក​សំណើ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​បង់​ក្លា​ដែ​ស​ក្នុងការ ”​ប្រកួត​ជា​មិត្ត​​ភាព​អន្តរជាតិ Minebea Mitsumi” រវាង​ក្រុម​ឈុត​ធំ​កម្ពុជា​ទល់នឹង​ក្រុម​ឈុត​ធំ​បង់​ក្លា​ដែ​ស​។​

​តាម​ការគ្រោងទុក​ការប្រកួត​នឹងធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នា​ថ្ងៃទី​២២ ខែកញ្ញា​ ឆ្នាំ​២០២២ ។​ជាមួយនឹង​ការទទួលយក​សំណើ​នេះ​ក្រុម​កម្ពុជា​បាន​បង្កើន​នូវ​ការហ្វឹកហាត់​កាន់​​តែ​ខ្លាំង​ដោយ​ចាត់ទុកថា​នេះ​ជាការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ដ៏​សំខាន់​មួយ​សម្រាប់​វាស់​ស្ទង់​នូវ​សមត្ថភាព​របស់ខ្លួន ៕​

Post navigation