Views: 1
ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅឥណ្ឌូនេស៊ីដែលគ្រោងធ្វើពីថ្ងៃទី២៣ ដល់៣០ ខែកក្កដា ឆ្នាំ២០២២នោះ កម្ពុជានឹងបញ្ជូនកីឡាចំនួន១១ប្រភេទទៅចូលរួមប្រកួត ។
ព្រឹត្តការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ត្រូវបានប្រទេសឥណ្ឌូនេស៊ីស្នើសុំធ្វើជាម្ចាស់ផ្ទះជំនួសក្រោយវៀតណាមសម្រេចលុបចោល ដោយទទួលធ្វើតែស៊ីហ្គេមដែលទើបតែនឹងបញ្ចប់ទៅនាពេលថ្មីៗកន្លងមកនេះ ។
កីឡាទាំង១១ប្រភេទដែលកម្ពុជានឹងបញ្ជូនទៅចូលរួមនោះមានកីឡា អត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់បោះជនពិការភ្នែក វាយសី លើកទម្ងន់ បាញ់ធ្នូ អុក បាល់ទាត់៧ម្ខាង និងបាល់បោះរទេះ។សូមបញ្ជាក់ថាអាស៊ានប៉ារ៉ាហ្គេមលើកទី១០ ឆ្នាំ២០១៩ ដែលត្រូវហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនោះបានត្រូវលុបចោលម្ដងហើយ ហើយសម្រាប់លើកនេះទៀតវៀតណាមក៏លុបចោលដែរតែប្រទេសឥណ្ឌូនេស៊ីបានទទួលធ្វើជាម្ចាស់ផ្ទះជំនួស ។
សម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនោះកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២
ដែរ។ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២៣ ដែលជាថ្ងៃបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១នោះកម្ពុជានឹងទទួលទង់អាស៊ានប៉ារ៉ាហ្គេមដើម្បីធ្វើ
ជាម្ចាស់ផ្ទះឆ្នាំ២០២២ ។
សូមបញ្ជាក់ថាក្នុងព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ីកម្ពុជាដណ្តើមបានមេដាយសរុប១០
គ្រឿងដែលក្នុងនោះមេដាយប្រាក់ចំនួន៥គ្រឿង និងមេដាយសំរិទ្ធចំនួន៥គ្រឿង៕



