Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា​រៀបចំ​ផែនទី​ទេសចរណ៍​ម្ហូបអាហារ​តាម​តំបន់ ដើម្បី​បង្កើន​ការទាក់ទាញ​ទេសចរ​

Views: 2

ដោយៈ​សុផល​/​ភ្នំពេញ​៖​កម្ពុជា​កំពុង​រៀបចំ​និង​ត្រៀម​បោះពុម្ពផ្សាយ​«​ផែនទី​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា​»​ដែលមាន​បញ្ជាក់​ពី​ម្ហូបអាហារ​នៅតាម​ខេត្ត​និង​តំបន់​សម្រាប់​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​ដែល​និយម​ចូលចិត្ត​ទទួលទាន​ម្ហូបអាហារ និង​ឈ្វេងយល់​/​ស្វែងយល់​ពី​ម្ហូបអាហារ​ប្រចាំ​តំបន់​។​

​ប្រភព​ក្រសួងទេសចរណ៍​នៅ​រសៀល​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០២២​បាន​បញ្ជាក់ថា​នៅក្នុង​សន្និសីទ​ស្ដីពី សមិទ្ធផល​និង​វឌ្ឍនភាព​ការងារ​រយៈពេល​៥​ឆ្នាំ​របស់​ក្រសួងទេសចរណ៍​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​៣០ ខែកញ្ញា​នេះ​លោក អាំង សុវណ្ណ​រ័ត្ន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍ ទេសចរណ៍​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បញ្ជាក់ថា​នៅពេល​ឆាប់​ខាងមុខនេះ​ក្រសួងទេសចរណ៍​នឹង​បោះ​ពុ​ម្ភ​ផ្សាយ​«​ផែនទី​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា​»​សម្រាប់​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែម​។​
​លោក​អគ្គនាយករង​គូសបញ្ជាក់ថា​«​នៅពេល​ឆាប់​ខាងមុខនេះ​យើង​នឹង​បោះពុម្ពផ្សាយ​ជា​ផែនទី​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា​ថា​នៅ​ស្រុក​ខ្មែរ​ខេត្ត​ណាខ្លះ​មាន​សក្ដានុពល​ម្ហូបអាហា​រ​ឧទាហរណ៍​ថា​នៅ​បាត់ដំបង​មាន​មី​កូ​ឡា​ជាដើម​»​។​

​លោក​បាន​បន្តថា​បច្ចុប្បន្ន​ក្រសួង​បានរៀបចំ​ជា​Soft​បណ្ដើរៗ​ហើយ​ហើយ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នឹង​បោះ​ពុ​ម្ភ​ជា​ខិ​ត្ត​បណ្ណ កូនសៀវភៅ ឬ Pocket Guidebook​សម្រាប់​ចែកជូន​ដល់​ភ្ញៀវទេសចរ​ទាំងអស់ នៅតាម​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​គ្រប់​រាជធានី​-​ខេត្ត​។​

​បើតាម​លោក អាំង សុវណ្ណ​រ័ត្ន ផែនទី​ទេសចរណ៍​ម្ហូបអាហារ​នោះ​គឺមាន​រំលេច​អំពី​រូបភាព បញ្ជាក់​ពី​ឈ្មោះ​ម្ហូបអាហារ ប្រវត្តិ របៀប​ធ្វើ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឱ្យ​ងាយស្រួល​ក្នុងការ​ឈ្វេងយល់ ពីព្រោះ​ជូន​កាល​ភ្ញៀវទេសចរ​បាន​ភ្លក្ស​រសជាតិ​ហើយ បើ​បានដឹង​ប្រវត្តិ​ទៀត​គឺ​ពួកគេ​កាន់តែ​ជក់ចិត្ត​។ ក្រុម​ជំនាញ​ក៏​នឹងមាន​ការបកប្រែ​ជា​ភាសា​អង់គ្លេស និង​ភាសាបរទេស​ផ្សេងៗ​សម្រាប់​បង្កើន​ភាព ទាក់ទាញ​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍​។​
​លោក​បាន​បញ្ជាក់ថា​ទេសចរណ៍​ម្ហូបអាហារ​នេះ​គឺជា​សក្ដានុពល​ធំ​សម្រាប់​គោលដៅ​ទេសចរណ៍​នីមួយៗ​ហើយ​វា​ក៏​ជា​អនុវិស័យ​មួយ​ក្នុង​វិស័យ​ទេសចរណ៍​និង​វប្បធម៌​ដែលមាន​ភាព​ទាក់ទាញ​យ៉ាងសំខាន់​សម្រាប់​ភ្ញៀវទេសចរ​។​
​ក្រៅពីនេះ កម្ពុជា​ក៏​ខិតខំ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​ជា​គោលដៅ​ម្ហូបអាហារ (Gastronomy) និង​មាន​ការផលិត​ស្ព​ត​វីដេអូ​ដែលមាន​ទាំង​ភាសា​ខ្មែរ បកប្រែ​ជា​ភាសា​អង់គ្លេស និង​ភាសា​ចិន ដើម្បីឱ្យ​ភ្ញៀវទេសចរ​ងាយស្រួល​យល់​ដឹង​៕​សរន​

កម្ពុជា​រៀបចំ​ផែនទី​ទេសចរណ៍​ម្ហូបអាហារ​តាម​តំបន់ ដើម្បី​បង្កើន​ការទាក់ទាញ​ទេសចរ​(រូបថតក្រសួងទេសចរណ៍)

Post navigation