Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិការជាតិកេសរកូលើកទី ៣នៅខែមីនាខាងមុខ

Views: 2

ដោយៈដេប៉ូ/សៀមរាប៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិការជាតិកេសរកូល(ផ្កាអ័រគីដេ)លើកទី៣នៅខែមីនាខាងមុខនេះ។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅរសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៣ លោក នេត្ក្រភក្ក្រា បានឱ្យដឹងថាកម្ពុជា ទទួលបានជោគជ័យក្នុងការរៀបចំវេទិកានេះរយៈពេលពីរឆ្នាំរួចមកហើយ។សម្រាប់ឆ្នាំនេះដែរក្រសួងបរិស្ថាននឹងរៀបចំវេទិកាកេសរ​កូល​លើកទី៣នៅខែមីនាខាងមុខ។លោកបានរំលឹកថាកាលវេទិកាលើកទី១និងទី២មានការចូលរួមពីយ៉ាងច្រើនពីប្រជាពលរដ្ឋដែល ជាអាជីវករដែលជាអ្នកលក់ផ្កាដែលពួកគេនាំយកផ្កាគ្រប់ប្រភេទផ្សេងៗនិងជាកេសរកូលថ្មី ។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិការជាតិកេសរកូល(ផ្កាអ័រគីដេ)លើកទី៣នៅខែមីនាខាងមុខនេះ(រូបថតក្រសួងបរិស្ថាន)

ជុំវិញបញ្ហានេះលោកនេត្រភក្រ្តាបានឱ្យដឹងថាក្នុងការធ្វើជាម្ចាស់ផ្ទះនេះក្រសួងបរិស្ថាននឹងនាំយកកេសរកូលព្រៃមកចូលរួមបង្ហាញ។ចំពោះគោលបំណងនៃការនាំយកកេសរកូលនេះគឹដើម្បីបង្ហាញពីភាពសម្បូបែប នៃកេសរកូល របស់ប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះតាមការប៉ាន់ស្មាន ចំនួនកេសរកូលព្រៃ មានប្រមាណជាង៥០០ប្រភេទ ។

លោករដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថាសម្រាប់ក្នុងការរៀបចំមជ្ឈមណ្ឌលកេសរកូលសុខអានភ្នំគូលែនត្រូវបានក្រុមមន្ត្រីជំនាញបានសិក្សា និងនាំយកកេសរកូលមកពីបណ្តាខេត្តផ្សេងៗ ក្នុងនោះមាន ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្ត ព្រះវិហារ និងខេត្តសៀមរាបជាដើម ។សរុបជាង៥.០០០សំណាកនិង គិតជាប្រភេទជាង២១ប្រភេទ។នៅក្នុងនោះ ក៏មានការកំណត់ជាសំណាកនៃការកំណត់អត្តសញ្ញាកេសរកូលច្បាស់លាស់ជាង១០០ប្រភេទ ។

អ្នកនាំពាក្យដដែលបានបញ្ជាក់ទៀតថាការរៀបចំវេទិកាកេសរកូលនេះដើម្បីបង្ហាញពីភាពសំបូរបែបនៃកេសរកូលព្រៃ​ ដែល​កម្ពុជាមាន ហើយក៏ដើម្បីផ្សព្វផ្សាយឲ្យបានដឹង ដល់ប្រជាពលរដ្ឋក្នុង ការចូលរួមអភិរក្ស។អ្វីដែលសំខាន់ជាងនេះ គឺវេទិកានេះក៏ដើម្បីទាញការចាប់អាម្មណ៍ជារួមដល់សាធារណៈជនពីការព្រួយបារម្ភចំពោះការធ្វើអាជីវកម្មលើកេសរកូលមួយចំនួននៃកេសរព្រៃទៀតផង។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិការជាតិកេសរកូល(ផ្កាអ័រគីដេ)លើកទី៣នៅខែមីនាខាងមុខនេះ(រូបថតក្រសួងបរិស្ថាន)

ក្រៅពីនេះលោក នេត្រ ភក្ត្រាក៏បានថ្លែងពីការរៀបចំមជ្ឈមណ្ឌលកេសរកូលសុខអានភ្នំគូលែននេះដើម្បីថែរក្សានៃការបន្ត ពូជកេសរកូលឱ្យបានគង់វង្ស។ជាងនេះក៏នឹងពង្រឹងបន្ថែមទៀតឱ្យបានរីកចម្រើនដើម្បីថែរក្សាកេសរកូលដែលកម្ពុជាកំពុងមាន។ដើម្បីថែរក្សានិងការទប់ស្កាត់នូវការនំាចេញកេសរកូល លោករដ្ឋលេខាធិការ ក៏បានដាក់ចេញនូវសេចក្តីណែនាំ ដល់រាជធានីខេត្តដែលមានតំបន់ការពារធម្មជាតិហើយពិសេសនោះមន្ត្រីឧទ្យានអនុរក្សដែលថែរក្សាធម្មជាតិត្រូវធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការធ្វើការនាំចេញទៅក្រៅប្រទេសដែលជាអាជីវកម្មហួសប្រមាណ នាំឱ្យប្រឈមការបាត់បង់ពូជណាមួយកើតឡើង។

លោក នេត្រ ភក្រ្តា បានដាស់តឿនថាការធ្វើអាជីវកម្មហួសប្រមាណវាអាចនាំឱ្យ បាត់បង់ ប្រភេទពូជកេសរកូលយើង ។អ៊ីចឹងយើងធ្វើទាំងការអប់រំផងនិងការអនុវត្តច្បាប់ផងដើម្បីថែរក្សាវា(កេសរកូល)ហើយយើងសង្ឃឹមថាមជ្ឈមណ្ឌលសុខអាន នេះគឺជាធនាគារពូជដើម្បីផ្គត់ផ្គង់ចំពោះតម្រូវការក្នុងស្រុកយើងទៅថ្ងៃខាងមុខ៕សរន

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិការជាតិកេសរកូល(ផ្កាអ័រគីដេ)លើកទី៣នៅខែមីនាខាងមុខនេះ(រូបថតក្រសួងបរិស្ថាន)

Post navigation