ដោយ:វណ្ណះ/ព្រះសីហនុ: កម្មករកម្មការិនី បំរើការនៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងចំនួន ៦ នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកប្រេងប៊ីដុងនិងរថយន្តដឹកកម្មករ នៅលើបណ្ដោយផ្លូវជាតិលេខ ៤ចំណុចផ្លូវកោងស្ថិតក្នុងភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនិងមណ្ឌលសុខភាពដែលនៅជិតៗកន្លែងកើតហេតុនោះដែរ៕