Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្មករសំណង់ម្នាក់រងរបួសធ្ងន់ក្នុងគ្រោះថ្នាក់រអិលធ្លាក់ពីលើដងសន្ទូច ពេលរុះរើខ្មោចអាគារកាស៊ីណូដែលរងគ្រោះឆេះនៅប៉ោយប៉ែត

Views: 2

ដោយ : ប.ជ័យ / បន្ទាយមានជ័យ: ប្រតិបត្តិការរុះរើ សម្អាតខ្មោចកាស៊ីណូហ្គ្រែនដាយម៉ិននិងកាស៊ីណូប៉ោយប៉ែតរីសតនៅប្លុកតំបន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនាភូមិក្បាលស្ពាន១និងភូមិប៉ោយប៉ែតសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតបានជួបហេតុការណ៍ថ្មីមួយទៀត គឺកម្មករសំណង់ម្នាក់បានរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់រអិលធ្លាក់ពីលើដងសន្ទូចពេលដំណើរការរុះរើសម្អាតប្រចាំថ្ងៃ ដែលកើតឡើងកាលពី ម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី ០៧ ខែ កុម្ភៈឆ្នាំ ២០២៣ ។

ប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចនៅការដ្ឋានបានអោយដឹងថា : មូលហេតុនៃគ្រោះថ្នាក់នោះ បណ្តាលមកពីករណីដាច់
ខ្សែកាបគ្រឿងចក្រស្ទូចដែក(ក្រែន) ហើយកម្មករដែលរងរបួសមានឈ្មោះជីវ ភឿក ភេទប្រុស ហៅឈួយ អាយុ៥០ឆ្នាំប្លាយ រស់នៅភូមិក្បាលកោះសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

មន្ត្រីបន្តថា : បន្ទាប់ពីមានឧបទ្ទហេតុនោះ ក្រុមជាងរបស់ក្រុមការងារនៃគណ:កម្មការទទួលចំពោះកិច្ច សម្របសម្រួលការរុះរើអគារកាស៊ីណូ ហ្គ្រេន ដាយមិននិងប៉ោយប៉ែតរីសត បានសង្គ្រោះនិងបញ្ជូនកម្មកររូបនេះរងរបួសធ្ងន់ ទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត (ពេទ្យក្រុងដីថ្មី) តែ ដោយស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះត្រូវបានគេបញ្ជូនបន្តទៅនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី។

លោកវេជ្ជៈបណ្ឌិត ទុ បារាំង ប្រធានមន្ទីពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន-មង្គលបូរីបានប្រាប់ឲ្យដឹងនៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ ថា ជនរងគ្រោះធ្លាយគ្រឿងក្នុងឬពោះវៀនបណ្តាលឈាមដក់ក្នុងពោះចុកចាប់និងឈឺចាប់យ៉ាងខ្លាំងឬធ្ងន់ធ្ងរ។

លោកវេជ្ជបណ្ឌិត ទុ បារាំង បានបន្តថា៖ អ្នកជម្ងឺត្រូវបានសង្គ្រោះបន្ទាន់និងធ្វើការវៈកាត់យ៉ាងម៉ត់ចត់ប្រមាណ២ម៉ោង ទាំងពីយប់ថ្ងៃទី០៧ខែកុម្ភ: ដល់រំលងអធ្រាតចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ដល់ព្រឹកឡើងឃើញអាការៈល្អឡើងវិញ ឬអាចថា អាការ:អ្នកជម្ងឺរួចផុតពីគ្រោះថ្នាក់ តែស្ថិតក្នុងសភាពតាមដាន សង្គ្រោះព្យាបាលដ៏យកចិត្តទុកដាក់បំផុត៕/PC

Post navigation