Cambodia

កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

ចែករម្លែក

ប្រែ​សម្រួលៈ ពិសិដ្ឋ​ក្របខណ្ឌ English Premier League រដូវ​កាល​២០២០ / ២០២១



​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Wolves vs Newcastle United

ក្រុម Wolverhampton នឹង​វិលត្រឡប់​ទៅកាន់​ពហុកីឡាដ្ឋាន Molineux នៅ​ថ្ងៃអាទិត្យ​នេះ ដើម្បី​ទទួលភ្ញៀវ Newcastle United នៅពេល​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ឈានដល់​ជុំ​ទី​៦​។ ក្រុម​ទាំងពីរ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ដោយមាន​គម្លាត​ពីគ្នា​ពីរ​ពិន្ទុ​។ ក្រុម Wolves ឈរ​នៅ​លេ​រៀង​ទី​៦​និង​មាន​៩​ពិន្ទុ ចំណែក​ក្រុម Newcastle មាន​៧​ពិន្ទុ​និង​ឈរ​នៅ​លេខ រៀង​ទី​១៣​។​
​ ​
​ក្រុម Wolves ចាប់ផ្តើម​ដោយ​យឺតៗ​នៅ​រដូវ​កាល​នេះ ដោយ​ចាញ់​៣​នៅក្នុង​ចំណោម​៤​ប្រកួត បើកឆាក ហើយ​ក្នុងចំណោម​បរាជ័យ​នោះ​គឺ​ចាញ់​ក្រុម Stoke City នៅក្នុង​ការប្រកួត​ក្របខណ្ឌ Carabao Cup ។ ទោះបីជា​យ៉ាងណា ពួកគេ​អាច​រក្សា​តុល្យភាព​រវាង​ជ័យជម្នះ​និង​បរាជ័យ​ផងដែរ និង​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ដោយ​ឈ្នះ​ក្រុម Leeds United ១-០​។​
​ ​
​បន្ទាប់ពី​របូត​៧​គ្រាប់​ក្នុង​ពីរ​ប្រកួត ក្រុម​នេះ​បាន​ត្រឹម​ស្មើ ហើយ​ក្រុម​នេះ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត ពីរ​ប្រកួត​ជាប់​គ្នា​។​
​ ​
​ទោះបីជា​យ៉ាងណា គ្រូបង្វឹក​លោក នូ​ណូ អេ​ស្ពី​រី​តូ សាន​តូ​ស (Nuno Espirito Santos) សង្ឃឹមថា ក្រុម​របស់លោក​នឹងធ្វើ​បានល្អ​នៅ​ដើមតង់​ទី​១​។ ក្នុង​៥​ប្រកួត​ចុងក្រោយ ក្រុម Wolves មិនអាច រកបាន​គ្រាប់​បាល់​នៅ​ពាក់កណ្តាល​តង់​ទី​១ ស្របពេល​១០​ប្រកួត​ចុងក្រោយ​ក្រុម​នេះ​អាច​រក បាន​ជ័យជម្នះ​ត្រឹម​៣​ប្រកួត​ប៉ុណ្ណោះ​។​
​ ​
​ក្រុម​នេះ​រកបាន​គ្រាប់​បាល់​នៅ​គ្រប់​ប្រកួត​នៅ​រដូវ​កាល​ដំបូង​នេះ ហើយ​បន្ត​ឈ្នះ​ហើយ​នៅពេល លេង​ក្នុង​ទឹកដី ក្រុម​នេះ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​៩​ប្រកួត​ក្នុង​១៥​ប្រកួត​ចុងក្រោយ​។ ទោះបីជា យ៉ាងណា​សម្រាប់​ការប្រកួត​ក្នុង​ទឹកដី ក្រុម​នេះ​របូត​លើសពី​១​គ្រាប់​ក្នុង​៣​ប្រកួត​ចំណោម ១៥​ប្រកួត​ចុងក្រោយ ដែល​ក្នុងនោះ​មានការ​ប្រកួត​ជាមួយ​ក្រុម Manchester City ក្រុម Arsenal​និង Liverpool ហើយ​ក្រុម​នេះ​អាច​រកបាន​គ្រាប់​បាល់​ក្នុង​១០​ប្រកួត​ចំណោម​១៥​ប្រកួត​។​
​ ​
​ក្រុម Newcastle United ទើបនឹង​ចាញ់​មួយ​ប្រកួត​ការប្រកួត​នៅក្រៅ​ទឹកដី ដោយ​ចាញ់​ក្រុម Manchester United ៤-១ បើទោះបីជា​ពួកគេ​មានឱកាស​នាំមុខ​មុន​ក៏ដោយ​។​
​ ​
​ការ​របូត​បាល់​៣​គ្រាប់​ក្នុង​រយៈពេល​៤​នាទី គឺជា​ការព្រួយបារម្ភ មិន​ថា មាន​ជំហរ​រឹងមាំ​ប៉ុណ្ណា នោះទេ​។ ក្រុម Newcastle United ក៏​មិនអាច​រក្សា​ឃ្លី​ន​ស៊ីត​បានដែរ​នៅក្នុង​បួន​ប្រកួត​ចុងក្រោយ ក្នុង​លី​ក ហើយ​ការប្រកួត​នៅ​ពហុកីឡាដ្ឋាន Molineux គឺជា​រឿង​តឹងតែង​បំផុត​ហើយ​។​
​ ​
​ទោះបីជា​យ៉ាងណា ក្រុម​នេះ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​៣​ប្រកួត​ជាប់​គ្នា ហើយពីរ​ប្រកួត​នៅ​រដូវ​កាល​នេះ ពួកគេ​រកបាន​ឈ្នះ​និង​ស្មើ​១​ប្រកួត​។ ទោះបីជា​យ៉ាងណា ដោយ​ឈ្នះ​ត្រឹម​៤​ប្រកួត​ក្នុង​១៥​ប្រកួត​ចុងក្រោយ ក្រុម​នេះ​ប្រហែលជា​មិន​ក្លាយជា​ក្រុម​ដែលមាន ប្រៀប​នៅក្នុង​ការប្រកួត​នេះ​ទេ​។​
​ ​
​នៅក្នុង​១០​ប្រកួត​ក្រៅ​ទឹកដី ក្រុម Newcastle United របូត​១១​គ្រាប់​។ កីឡាករ ខាល​ឡុ​ម វី​ល​សិន (Callum Wilson) ធ្វើ​បានល្អ ហើយ​រកបាន​៤​គ្រាប់ ហើយនឹង​ក្លាយជា​កីឡាករ​សំខាន់​នៅក្នុង​ការ ប្រកួត​នេះ​៕
​ទស្សន​: Wolves 1-2 Newcastle United
•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០២០/ ២០២១





​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Benevento vs Napoli

​ក្រុម Napoli កំពុង​ឡើង​ជើង​នឹងត្រូវ​ជួប​ជាមួយ​ក្រុម Benevento នៅ​ពហុកីឡាដ្ឋាន Stadio Ciro Vigorito កាលពី​ថ្ងៃអាទិត្យ ជា​ជំនួប​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ក្របខណ្ឌ Serie A ។ ក្រុម​ម្ចាស់ផ្ទះ Benevento ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ បន្ទាប់ពី​យកឈ្នះ​ក្រុម Roma ៥-២ ។​
​ ​
​ទោះបីជា​យ៉ាងណា ក្រុម Napoli ប្រកួត​ចាញ់​ក្រុម​ហូ​ឡង់ AZ Alkmaar ១-០ នៅ​ក្របខណ្ឌ Europa League កាលពី​ពាក់កណ្តាល​សប្តាហ៍​។ ក្រុម​នេះ​នៅតែ​ជួប​បរាជ័យ​បើទោះបី​ជាមាន ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនលើកច្រើនសារ​ក៏ដោយ​។ ទោះបីជា​យ៉ាងណា ជំនួប​ជាមួយ​ក្រុម Atalanta កាលពី​ចុង​សប្តាហ៍​មុន​គឺជា​រឿង​លំបាក​មួយទៀត​សម្រាប់​គ្រូបង្វឹក ហ្គេ​ន​ណា​រ៉ូ ហ្គា​ត់​ទូ​សូ (Gennaro Gattuso) ។
​ ​
​ក្រុម Benevento ហាក់ដូច​ជាមាន​ឡើង​មាន​ចុះ ដោយ​ក្រុម​នេះ​របូត​១២​គ្រាប់​នៅ​រដូវ​កាល​នេះ គឺ​ច្រើនជាង​ក្រុម​ណា​ទាំងអស់​។​
​ ​
​លោក អ៊ី​ន​ហ្សា​ហ្គី (Inzaghi) អន្ទះសា​ចង់​កែលម្អ​ស្ថានភាព​មិនល្អ​កន្លងមក ហើយ​ចង់បាន លទ្ធផល​ល្អ ហើយ​សង្ឃឹមថា កូនក្រុម​របស់លោក​អាច​នឹងធ្វើ​បានល្អ​នៅក្នុង​ការប្រកួត​នេះ​។​
​ ​
​ក្រុម Benevento ប្រាកដ​ជាមាន​ទំនុកចិត្ត​នៅ​តំបន់​មុខ​ទី​ដោយ​ខ្សែប្រយុទ្ធ ហ្គៀ​ន​លូ​កា កា​ប្រា​រី (Gianluca Caprari) រកបាន​៥​គ្រាប់​នៅក្នុង​៥​ប្រកួត​ក្នុង​លី​ក​ចុងក្រោយ ចំណែក​ខ្សែប្រយុទ្ធ ហ្គៀ​ន​លូ​កា ឡា​ប៉ា​ឌូ​ឡា (Cianluca Lapadula) រកបាន​៦​គ្រាប់​នៅក្នុង​ការបង្ហាញ​មុខ​៩​ប្រកួត ជាមួយនឹង​ក្លឹប​ថ្មី​។​
​ ​
​អ្នក​ចាប់​ផ្តើមចេញពី​ថ្នាល​យុវជន​ជាមួយគ្នា ហើយ​នៅពេលនេះ នឹង​ប្រឈមមុខ​ដាក់គ្នា​នៅក្នុង ការប្រកួត​ដ៏​សំខាន់​មួយ​នៅ​ក្របខណ្ឌ Serie A ។ ក្រុម​ទាំងពីរ​នេះ​មាន​សមត្ថភាព​ប្រហាក់ ប្រហែល​គ្នា ហើយ​ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាចមាន​សមត្ថភាព​រក​បាន​គ្រាប់​បាល់ នៅក្នុង​ការប្រកួត​នេះ​៕P
​ទស្សន​: Benevento 1-3 Napoli
•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០២០/២១




•​ ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល​២០២០/ ២០២១



•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល​២០២០ / ២០២១






ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Zlatan is named player of the year in Sweden for the 12th time
Ronaldo scored the 70th goal in home matches of the Champions League, repeating the record of Messi
Brunu on the penalty given to rashford: it was important for Him to gain confidence. It doesn't matter who kicks if the team scores
De Ligt on 2:1 with Ferencvaros: Juventus needed to move the ball faster and act more assertively
The minges on debut for Barca: Very happy. I hope this is the beginning of something big and meaningful
You can ask in the locker room if you have the guts. Tuchel-journalist asked about the quality of the PSG game
Morata on 2:1 with Ferencvaros: it Seemed like a match 20 years ago. They played defensive football