Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កងទ័ពអាកាស​អាម៉េរិក​គ្រោង​បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​ទំនើប​បំផុត ដែល​ប្រើ​លុយ​សាងសង់​២០៣​ពាន់​លាន​ដុល្លារ​(វីដេអូ)

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កងទ័ពអាកាស​អាម៉េរិក​គ្រោង​នឹង​បង្ហាញ​យន្តហោះ​ទំនើប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​ចំណាយ​ប្រាក់​ជិត ២០៣​ពាន់​លាន​ដុល្លារ​លើ​កម្មវិធី​យន្ត​​ហោះ​នេះ​។​

​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ B-21 Raider នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ឯ​រោងចក្រ Northrop Grumman ក្នុង​ទីក្រុង​ផាម​ឌែ​ល (Palmdale) រដ្ឋ​កាលីហ្វ័រ​ញ៉ា​នៅ​ថ្ងៃ​សុក្រ ទី​២ ខែ​ធ្នូ​។​​វា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អនុវត្ត​ការទម្លាក់​គ្រាប់បែក​រយៈ​ចម្ងាយ​ឆ្ងាយ​និង​បេសកកម្ម​នុយក្លេអ៊ែរ ដោយ​ប្រើប្រាស់​បច្ចេកវិជ្ជា​បំបាំងកាយ​ទំនើប​បំផុត​។​

​បច្ចុប្បន្ន យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ​នេះ​ចំនួន ៦ គ្រឿង​កំពុង​ត្រូវបាន​សាងសង់​នៅ​ទីក្រុង​ផាម​ឌែ​ល​ក្នុងតម្លៃ​ប្រហែល ២ ពាន់​លាន​ដុល្លារ​ក្នុង​មួយគ្រឿង​។ គេ​រំពឹងថា​ពួកវា​នឹង​ហោះហើរ​នៅ​ឆ្នាំ ២០២៣​។​

​កងទ័ពអាកាស​និង​ក្រុមហ៊ុន Northrop បានចាប់ផ្តើម​អភិវឌ្ឍ​យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ​ក្នុង​ឆ្នាំ ២០១៥ បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​និង​ផលិត​អាវុធ​ការពារ​ជាតិ​នេះ បាន​ទទួល​បាន​កិច្ចសន្យា​ក្នុងការ​រចនា​និង​ផលិត​យន្តហោះ​នេះ​។​

​យន្តហោះ​ទំនើប​នេះ​ត្រូវ​គេ​ដាក់​ឈ្មោះ​តាម​ក្រុម​បើក​យន្តហោះ Doolittle Raiders ដែល​ជា​ក្រុម​បើក​យន្តហោះ​ទម្លាក់​គ្រាប់បែក B-21 ពី​សង្គ្រាមលោកលើកទី ២ ដែល​គេ​ស្គាល់​ខាង​ភាពក្លាហាន​មិនចេះ​តក់ស្លុត​របស់​ពួកគេ​។​

​ក្រុម​អ្នកតំណាង​របស់​ក្រុមហ៊ុន Northrop បាន​ហៅ​យន្តហោះ B-21 ថា​ជា “​ការត្រួសត្រាយ​ផ្លូវ​” និង “​ឧត្តមភាព​ខាង​បច្ចេកវិជ្ជា​”​។​

​អនុប្រធាន​ផ្នែក​និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Northrop លោក ដូក យ៉ាំង (Dough Young) បាន​និយាយថា “​យន្តហោះ B-21 គឺជា​យន្តហោះ​យោធា​ទំនើប​បំផុត​មិន​ធ្លាប់​មាន​ពីមុនមក ហើយ​ជា​ផលិតផល​នៃ​ការត្រួសត្រាយ​ខាង​ការច្នៃប្រឌិត​និង​ឧត្តមភាព​បច្ចេកវិជ្ជា​”​។​

​លោក​បាន​បន្ថែមថា “​ក្រុម The Raider បាន​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​និង​ជំនាញ​របស់​មនុស្ស​រាប់​ពាន់​នាក់ ដែល​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ដំណើរការ​យន្តហោះ​នេះ​”​។​

​ព័ត៌មាន​លម្អិត​អំពី​យន្តហោះ B-21 Raider មិន​ត្រូវ​បាន​បញ្ចេញ​ឱ្យដឹង​នោះឡើយ​៕

​យន្តហោះ B-21 Raider នឹងដាក់​បង្ហាញ​នៅ​ថ្ងៃទី​២​ធ្នូ

Post navigation