Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កង្វល់និងបញ្ហាប្រឈមរបស់ ពលរដ្ឋនៅស្រុកមង្គលបូរីត្រូវបានលើកឡើងនិងដោះស្រាយក្នុងវេទិកា

Views: 1

ដោយ : ប.ជ័យ / បន្ទាយមានជ័យ: រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលស្រុកបានរៀបចំបើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកមង្គលបូរីក្រោមអធិបតីភាព លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដោយមានការចូលរួមពី មន្រ្តីជាច្រើនរួបកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ធ្វើនៅបរិវេណ ផ្សារចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។

នៅក្នុងវេទិកា បញ្ហាដែលចោទនិងបានលើកឡើងដោយប្រជាពលរដ្ឋរួមមាន ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព, ការងារអភិវឌ្ឍន៍មូលដ្ឋានដោយ ផ្តោតជំរុញទៅលើការជួសជុលផ្លូវថ្នល់ដែលរងការខូចខាត,ការកសាងប្រព័ន្ធប្រឡាយទឹកសំរាបំរើការងារកសិកម្ម,ការផ្ដល់សេវារដ្ឋបាលសាធារណៈការធ្វើអត្តសញ្ញាណប័ណ្ណ,ការចុះសំបុត្រអត្រានុកូលដ្ឋាន,ការងារដោះស្រាយទំនាស់ដីធ្លី ជាដើម។

លោក ខេង ស៊ុម បានមានប្រសាសន៍ថាអង្គ វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់នាថ្ងៃនេះពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការនៃការគាំទ្រនិងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមក្របខណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបន្ដថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមកនិងបញ្ហាប្រឈមនានានិងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍និងសំណូមពរនានាសម្រាប់ការពិភាក្សានិងតាមរយៈការឆ្លើយតបបាន ទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែ លំអ
និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នាឱកាសនោះលោក អ៊ុ រាត្រី បានទទួលយកសំណូម ពរនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានលើកឡើងនោះធ្វើការដោះស្រាយដោយផ្ទាល់នៅនឹងកន្លែងជាមួយអង្គភាពពាក់ព័ន្ធហើយបញ្ហាដែលនៅសេសសល់និងត្រូវដាក់បញ្ជូលទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខេត្តបន្តទៀត៕

Post navigation