Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្នុងនាម​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​កិត្តិយស​សូម ជម្រាបជូន​សាធារណជន និង​ប្រជាជន កម្ពុជា​ទាំងអស់ មេត្តា​ជ្រាបថា នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅក្នុង​កិច្ច ប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល សម្រាប់​ការការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី របស់​អង្គការ យូណេស្កូ នៅ​ទីក្រុង​ព័រ​ល្វី សាធារណរដ្ឋ​ម៉ូ​រី​ស បានអនុម័ត​យល់ព្រម​ចុះ ល្ខោនខោល ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ តាម​សេចក្តីសម្រេច Dbcision13.COM.10.9.3 ។​

Views: 8

ថ្ងៃ​២៨ វិច្ឆិកា​នេះ ជា​ថ្ងៃ​ចុះ​ល្ខោនខោល ចូលក្នុង​បញ្ជី បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ

​ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី​ការចុះ​ល្ខោនខោល ចូលក្នុង​បញ្ជី បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ ។​

​សេចក្តីជូនដំណឹង​នេះ បានលើកឡើង​ថាៈ ក្នុងនាម​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​កិត្តិយស​សូម ជម្រាបជូន​សាធារណជន និង​ប្រជាជន កម្ពុជា​ទាំងអស់ មេត្តា​ជ្រាបថា នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅក្នុង​កិច្ច ប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល សម្រាប់​ការការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី របស់​អង្គការ យូណេស្កូ នៅ​ទីក្រុង​ព័រ​ល្វី សាធារណរដ្ឋ​ម៉ូ​រី​ស បានអនុម័ត​យល់ព្រម​ចុះ ល្ខោនខោល ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ តាម​សេចក្តីសម្រេច Dbcision13.COM.10.9.3 ។​

​ការសម្រេច​របស់​គណៈ​កម្ម​ការ​អន្តររដ្ឋាភិបាល នៃ​អង្គការ​យូណេស្កូ នាពេលនេះ គឺជា​មោទកភាព​ជាតិ​ដ៏​ធំ ធេង​ថ្មី​មួយទៀត ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​និច្ចកាល តែង​ផ្តល់​អាទិភាព​ខ្ពស់ ចំពោះ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។ ក្រោម​ការយកចិត្ត ទុកដាក់​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ការខិតខំ​ពុះពារ ចូលរួម​យ៉ាងសកម្ម ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ដោយមាន​កិច្ចសហការ​គាំទ្រ យ៉ាង​ផុសផុល ពី​សិល្បករ អង្គការ​សមាគម សង្គម​ស៊ីវិល ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការជួយ​គាំទ្រ​លើកទឹកចិត្ត ពី​មហាជន ប្រជាជន និង​ស្រទាប់​យុវជន​កម្ពុជា​ទាំងមូល ទើប​យើង​ទទួលបាន​នូវ​លទ្ធផល ជោគជ័យ​នៃ​ការដាក់បញ្ចូល ល្ខោនខោល នៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ដ៏​ត្រចះត្រចង់ នាពេលនេះ​។ បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី របស់​ជាតិ​យើង បានរួម​ចំណែក​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ របស់​ព្រះរាជាណាចក្រ​កម្ពុជា ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ ព្រមទាំង​ជា​តួអង្គ​មួយ ដ៏​លេចធ្លោ នៅលើ​វេទិកា​បេតិកភណ្ឌ ពិភពលោក​ថែមទៀត​ផង​។​

​ឆ្លៀត​ក្នុងឱកាស​នេះ ក្រសួង​សូម​អំពាវនាវ ដល់​សាធារណជន មេត្តា​បន្ត​ចូលរួម​ថែរក្សា​ការពារ និង​លើ​ភ​តម្កើង​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ពិសេស បេតិកភណ្ឌ​វប្បធម៌​អរូបី ក្នុងសម័យ​សាកល​ភា​វូ​នីយកម្ម នាពេល​បច្ចុប្បន្ន ៕/V

Post navigation