Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ក្រោយ​ពិចារណា និង​ពិគ្រោះគ្នា គណៈកម្មការ Cambodian Idol សម្រេច​សង្គ្រោះ ណាន វី​សារ ឱ្យ​បន្តទៅ​វគ្គ​បន្ទាប់​ទៀត​

Views: 10

ដោយៈ សុផល / ភ្នំពេញ​៖ ក្នុងការ​ប្រកួត Cambodian Idol រដូវ​កាល​ទី​៤ វគ្គ Live Show ស​ហ្ដា​ហ៍​ទី​៤ នា​យប់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២ មាន​បេក្ខជន​ចំនួន ១០ រូប ។ ប៉ុន្តែ​ដោយសារ​សំឡេង​ចំនួន បោះឆ្នោត​គាំទ្រ​តិច ទើប​បេក្ខជន ២ រូប ត្រូវ​ប្រឈម​នឹង​ការចាកចេញ ក្នុង​នាទីចុងក្រោយ នៃ​សប្ដាហ៍​ថ្មី ។​

​អ្នក​ទាំងពីរ មាន ណាន វី​សារ និង ស្រស់ រ៉ូ​ឡុង ត្រូវ​ជួបនឹង​ពេលវេលា​ភ័យរន្ធត់ ដោយសារ​អ្នក​ទាំង ២ ត្រូវ​ចាក​ចេញពី​កម្មវិធី នៅ​សប្ដាហ៍​ប្រកួត​ទី​៤ ។ ប៉ុន្តែ​អ្វីដែល​គួរ ឲ្យ​ភ្ញាក់ផ្អើល ក្រោយ​មានការ​ពិចារណា និង​ពិគ្រោះគ្នា យ៉ាង​ហ្មត់ចត់ គណៈកម្មការ (Judge) ក៏​សម្រេច​ផ្ដល់ឱកាស​ពិសេស​បំផុត ទៅ​ឲ្យ​បេក្ខភាព ណាន វី​សារ ដែល​អាច​បន្តទៅ​វគ្គ Live Show សប្ដាហ៍​ក្រោយ​ទៀត​បាន ជាមួយនឹង​បេក្ខភាព ៨​នាក់ ផ្សេងទៀត ហើយ​មានការ​សាទរ​ជាខ្លាំង​។​

​ការ​កាត់សេចក្តី​នេះ ត្រូវបាន​ចាត់ទុកជា​ប្រវត្តិសាស្ត្រ​ថ្មី របស់ Cambodian Idol រដូវ​កាល​ទី​៤ ហើយ វី​សារ ក៏​ក្លាយជា​បេក្ខភាព​តែ​ម្នាក់​គត់​របស់​កម្មវិធី ដែល​ទទួលបាន ឱកាស​ពិសេស​នេះ គឺ​ប្រៀបដូចជា សុបិន​។ ដូច​ប្រិយមិត្ត​ជាច្រើន បាន​ជ្រាប​ស្រាប់​ហើយ ថា ក្នុង​មួយ​រដូវ​កាល Judge មាន​សិទ្ធិ Save បានតែ ១ ដង​គត់ ក្នុង ១​នាក់ ហើយ​អស់​ពេល ៣ សប្ដាហ៍​មកហើយ ដែល Judge មើល​ការ​ដើរចេញ​ទាំង​ស្ដាយ​របស់ បេក្ខភាព ដែល​ទទួលបាន​សំឡេង​បោះឆ្នោត​( Vote ) តិចជាងគេ កន្លងទៅ​។ ប៉ុន្តែ​មក​ទើរ​ត្រឹម វី​សារ ពេលនេះ ក៏​ព្រោះ​គណៈកម្មការ គិតថា លោក​នៅមាន​សមត្ថភាព អាច​បន្ត​ទៅមុខទៀត​បា​ន ទើប​មិន​ដាច់ចិត្ត​ឲ្យ​ដើរ​ចេញទៅ ត្រឹម​សប្ដាហ៍​នេះ​។​

វី​សារ ក៏បាន​បង្ហាញ​អារម្មណ៍​ពិត​របស់ខ្លួន កាល​យប់មិញ​នេះ ដោយបាន​សរសេរ​បង្ហោះ លើ​បណ្ដាញ​សង្គម Facebook ព្រមទាំង​សម្ដែង​ការដឹងគុណ​ថាៈ «​យប់មិញ គឺ​អារម្មណ៍​ក្តុកក្តួល រន្ធត់​ខ្លាំង​មែនទែន ខ្ញុំ​អត់​បាន​យំ​ទេ តែ​ទឹកភ្នែក​វា​ហូរ​មក​អត់​ដឹងខ្លួន ហូរ​អត់​ឈប់​សោះ ហូរ​ដោយសារ​រំភើប​នឹង​សំលេង​ហ៊ោ​គាំទ្រ​របស់​បងប្អូន​។ ម្រាមដៃ​ដប់ ក្បាល​ក្រាប​ដល់​ឆាក សូម​អរគុណ ចំពោះ​ការ​ផ្តល់ឱកាស​ដ៏​ពិសេស​ពី​បងៗ គណៈកម្មការ ដែល​ជួយសង្គ្រោះ save រូបខ្ញុំ ទៅ​សប្តាហ៍​ទី​៥ បន្តទៀត​។ ខ្ញុំ​នឹងធ្វើ​ឱ្យ​ការ Save មួយ​នេះ ក្លាយទៅជា​ការ Save ដ៏​មានតម្លៃ​បំផុត និង​ខិតខំ​ប្រឹង​ដុះខាត់​សមត្ថភាព​របស់ខ្ញុំ បន្ថែមទៀត ឱ្យ​កាន់តែ​ល្អ​។ អរគុណ​ដល់​បងៗ ក្រុមការងារ​ទាំងអស់ និង​បង​ពិធីករ ទាំង​២ ជាពិសេស​សូម​អរគុណ​ពុក​ម៉ែ​បងប្អូន ដែល​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន និង​ពេលវេលា ដ៏​មានតម្លៃ ផ្ញើ​សារ​បោះឆ្នោតឱ្យ​រូបខ្ញុំ​។ ខ្ញុំបាទ​សូម​អរគុណ សម្រាប់​ការ​អាណិត ស្រលាញ់​ដ៏​ធំធេង​ពី​ពុក​ម៉ែ​ប្អូន​ទាំងអស់គ្នា​ដល់​រូបខ្ញុំ គឺ​ខ្ញុំ​ទទួលបាន​ភាពកក់ក្តៅ​យ៉ាងខ្លាំង ដែល​ខ្ញុំ​ពុំ​ធ្លាប់​ទទួលបាន​ពីមុនមក​»​។​

​ពេលនេះ សល់​បេក្ខជន​តែ ៩ នាក់​ទេ ក្នុងនោះ មានតែ​បេ​ក្ខ​នារី​ម្នាក់​គត់ ដែល​នៅ​តស៊ូ​ជាប់​បន្ត គឺ​កញ្ញា មាស នី​តា មកពី​ខេត្តកណ្តាល ហើយ​មហាជន ក៏បាន ព្យាករណ៍​ថា រដូវ​កាល​ទី​៤ នេះ អ្នក​មក​ដណ្តើមពាន​គ្នា នា​វិនាទី​ចុងក្រោយ​គឺ ថុល សុ​ភិ​ទិ , លឹម តិច​ម៉េង , ស៊ឹម ច័ន្ទ​ពន្លឺ និង ណាន វិ សារ ។ យ៉ាងណា អ្នកគាំទ្រ កំពុង​គិតថា ថុល សុ​ភិ​ទិ អាច​ឈ្នះ​ពាន ព្រោះ​កំពុង​ផ្ទុះ​ការទាក់ទាញ ហើយ​ល្បី​ណាស់ ពេលនេះ ទាំង​សំឡេង និង​រូបសម្បត្តិ ៕/V​

Post navigation