Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រោយ​ទទួលបាន​រថក្រោះ អ៊ុយ​ក្រែន​សម្លឹង​រកយន្ត​ហោះ​ប្រយុទ្ធ​និង​ថា​ការបង្ហាត់​អាកាសយានិក​​F-16​ទាមទារ​ពេល​កន្លះ​ឆ្នាំ​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អ៊ុយ​ក្រែន​បាន​និយាយថា វា​នឹង​ចំណាយ​ពេល​ប្រាំ​មួ​ខែ​ដើម្បី​បង្រៀន​អាកាសយាន​និក​របស់ខ្លួន​ប្រើ​យន្តហោះ​ប្រយុទ្ធ​របស់​លោក​ខាងលិច ដូចជា​យន្តហោះ​F-16​របស់​​អាម៉េរិក​នៅពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​គៀវ​បង្កើន​យុទ្ធនាកា​រសុំ​យន្តហោះ​ចម្បាំង​ជំនាន់​ទី​បួន​ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​រុស្ស៊ី​។​

​អ៊ុយ​ក្រែន​ទទួលបាន​ជំនួយ​យោធា​សន្ធឹកសន្ធាប់​ណាស់​នៅ​សប្តាហ៍​នេះ នៅពេល​អាល្លឺម៉ង់​និង​អាម៉េរិក​បាន​សន្យា​ប្រគល់​រថក្រោះ​ប្រយុទ្ធ​ធុន​ធ្ងន់​ទៅ​អោយ​កងកម្លាំង​អ៊ុ​យក្រែន​។​រដ្ឋាភិបាលទីក្រុង​គៀវ​ឥឡូវ​​រំពឹង​ថា​លោក​ខាងលិច​នឹង​ផ្ត​ល់​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​និង​យន្តហោះ​ប្រយុទ្ធ​ថែម​ទៀត​។​

​សូមបញ្ជាក់​ថា ការគាំទ្រ​យោធា​លោកខាងលិច​សំខាន់​ខ្លាំងណាស់​សំរាប់​រដ្ឋាភិបាល​ទីក្រុង​គៀវ​និង​បានវា​វិវត្ត​យ៉ាង​ឆាប់រហ័ស​។​​មុន​រុស្ស៊ី​ចូល​ឈ្លានពាន គំនិត​ស្តីពី​ការផ្តល់​ជំនួយ​ដែល​អាច​សម្លាប់​មនុស្ស​ទៅអោយ​អ៊ុយ​ក្រែន​មាន​ការប្រទាំងប្រទើស​ខ្លាំង តែ​ចាប់​តាំងពី​ពេលនោះ​មក​បំរាម​នេះ​ក្លាយ​ជា​គ្មាន​ន័យ​។​

​អ្នកនាំពាក្យ​ទ័ពអាកាស​លោក​យូ​រី អ៊ី​ណាត បាន​និយាយថា F-16​អាច​ជា​ជំរើស​ល្អ​បំផុត​សំរាប់​យន្តហោះ​ប្រយុទ្ធ​ពហុ​តួនាទី​ដើម្បី​ជំនួស​កង​យន្តហោះ​ប្រយុទ្ធ​ចាស់ៗ​តាំងពី​សម័យ​សូ​វៀត​របស់​អ៊ុ​យក្រែន​​។​

​លោក​បាន​និយាយថា​« ពួក​អាកាសយានិក​និយាយថា​វា​មិន​មាន​បញ្ហា​ទេ​ក្នុង​ការបើក​យន្តហោះ​F-16​។​ពួកគេ​អាច​រៀន​ចេះ​តែ​ក្នុងពេល​ប៉ុន្មាន​សប្តាហ៍​។​ប្រយុទ្ធ​ដោយ​ប្រ​យន្តហោះ​នេះ​នេះ​វា​ខុស​គ្នា​ឆ្ងាយ​​ណាស់ វា​ប្រើ​គ្រប់​សព្វាវុធ​។​ពួក​អាកាសយានិក​និយាយថា ពួកគេ​អាច​បញ្ជា​គ្រប់គ្រង​យន្តហោះ​នេះ​តែ​ក្នុងពេល​ប្រាំ​មួយខែ​»​។​

​អ៊ុយ​ក្រែន​ប្រើ​យន្តហោះ​ដើម្បី​បេសកកម្ម​ស្ទាក់ផ្លូវ​និង​វាយប្រហារ​ទីតាំង​រុស្ស៊ី​។​

​នៅ​អាម៉េរិក ទីប្រឹក្សា​រង​ទទួលបន្ទុក​សន្តិសុខ​ជាតិ​របស់​សេត​វិមាន បាន​និយាយថា អាម៉េរិក​នឹង​ពិភាក្សា​អំពី​គំនិត​ផ្តល់​យន្តហោះ​ប្រយុទ្ធ​ដល់​អ៊ុយ​ក្រែន​ជាមួយ​រដ្ឋាភិបាល​ទីក្រុ​ង​គៀ​វ​និង​សម្ពន្ធមិត្ត​ដោយ​«​ប្រុងប្រយ័ត្ន​បំផុត​»៕

​ក្រោយ​ទទួលបាន​រថក្រោះ​ប្រយុទ្ធ អ៊ុយ​ក្រែន​ឥឡូវ​សម្លឹង​រក​កាំជ្រួ​ច​ចម្ងាយ​ឆ្ងាយ​និង​យន្តហោះ​ប្រយុទ្ធ​ថែមទៀត​

Post navigation