Cambodia

ក្រសួង​ការងារ ចេញ​សេចក្តីណែនាំ ពី​លក្ខណៈវិនិច្ឆ័យ ក្នុងការ​ផ្អាក និង​បើក​ឡើងវិញ នូវ​សកម្មភាព​អាជីវកម្ម / ផលិតកម្ម ដោយ​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់ ជំងឺ​អូ​វីដ​-១៩

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ ២០២១ នេះ បានបង្ហាញ​ពី​សេចក្តីណែនាំ​មួយ ស្តីពី​លក្ខណៈវិនិច្ឆ័យ ក្នុងការ​ផ្អាក និង​បើក​ឡើងវិញ នូវ​សកម្មភាព​អាជីវកម្ម / ផលិតកម្ម ដោយ​វិធានការ​រដ្ឋបាល ដើម្បី​ទប់ ស្កាត់ ការ​រាលដាល​ជំងឺ​អូ​វីដ​-១៩ និង​វិធានការ​ចាំបាច់ ពេល​បើក​ដំណើរការ​ឡើងវិញ​។​

​យោងតាម​សេចក្តីណែនាំ​នេះ បាន​បញ្ជាក់ថា ក្នុង​គោលបំណង​ធានា​ឱ្យបាន នូវ​សុខុមាលភាព សុវត្ថិភាព និង​ជីវភាព​របស់ កម្មករ និយោជិត និរន្តរភាព​នៃ​ផលិតកម្ម និង​ភាព​អាច​ព្យាករណ៍​បាន នៃ​ការផ្គត់ផ្គង់​ទំនិញ ព្រមទាំង​ចូលរួម​ទប់ស្កាត់ ការឆ្លង រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រោងចក្រ សហគ្រាស ជាពិសេស​រោងចក្រ ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ ដំណើរ និង​កាបូប​នោះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងសុខាភិបាល សូម​ធ្វើ​ការណែនាំ រួម​ដល់​រដ្ឋបាល​រាជធានី ខេត្ត ស្ថាប័ន​ពាក់ព័ន្ធ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​កម្មករ និយោជិត ដូចខាងក្រោម​៖

​ក​. ការផ្អាក​និង​បើក​សកម្មភាព​អាជីវកម្ម​/​ផលិតកម្ម​ដោយ​វិធានការ​រដ្ឋបាល
​ក​.១. សិទ្ធិ​នៃ​ការផ្អាក និង​បើក​ឡើងវិញ​នូវ​សកម្មភាព​អាជីវកម្ម / ផលិតកម្ម ក្នុងករណី រកឃើញ មាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ក្នុង​រោងចក្រ សហគ្រាស​ណាមួយ អភិបាល​នៃ គណៈ​អភិបាល​រាជធានី ខេត្ត អាច​ផ្អាក​ជា​បណ្តោះអាសន្ន​ចំនួន​២​ថ្ងៃ នូវ​សកម្មភាព អាជីវកម្ម​/​ផលិតកម្ម​របស់ រោងចក្រ សហគ្រាស​នោះ ឬ​ផ្នែក​ខ្លះ​នៃ​រោងចក្រ សហគ្រាស​នោះ ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល និង​ចាត់ មន្ត្រី​សុខាភិបាល​ចុះ យក​សំណាក និង​ដើម្បី​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ ចុះ​ពិនិត្យ​វាយតម្លៃ​អំពី​កម្រិត ហានិភ័យ និង​កំណត់​រយៈពេល នៃ​ការផ្អាក​សកម្មភាព​អាជីវកម្ម /​ផលិតកម្ម​របស់ រោងចក្រ សហគ្រាស​។​

​ក្រោយពី​ផ្អាក​ជា​បណ្តោះអាសន្ន បាន​ចំនួន ២​ថ្ងៃ នូវ​សកម្មភាព​អាជីវកម្ម /​ផលិតកម្ម របស់​រោង​ចក សហគ្រាស ឬ​ផ្នែក​ខ្លះ​នៃ​រោងចក្រ សហគ្រាស​មួយ​នោះ​អភិបាល​នៃ​គណៈ អភិបាល​រាជធានី ខេត្ត ដោយយោង លើ​ការវាយតម្លៃ​របស់ ក្រុមការងារ​បច្ចេកទេស​ចម្រុះ អាច​សម្រេច​លើ​ការអនុញ្ញាត ឱ្យ​បើក​បើក​ឡើងវិញ ផ្នែក​ខ្លះ​នៃ​រោងចក្រ សហគ្រាស​នោះ ឬ​ត្រូវ​បន្ត​ការផ្អាក​សកម្មភាព​អាជីវកម្ម / ផលិតកម្ម របស់ រោងចក្រ​សហគ្រាស​នោះ ទាំងស្រុង ឬ​ដោយ​ផ្នែក​ខ្លះ​ជា​បន្តទៀត​៕/V-PC

(​សូម​មើល​ខ្លឹមសារ​លម្អិត​បន្ថែម​ដូចខាងក្រោម​)

Football news:

Southgate on Phillips: Gives a slim midfield and allows you to play effectively in the attack of the four
Christian Eriksen: I won't give up. I want to understand what happened to me
Zinchenko about 2:3 with the Netherlands: It hurts to miss in the last minutes, but this is football
Dumfries about 3:2 with Ukraine: The most beautiful goal of my career, but not my best game
I saw the best Euro match with my own eyes. Ukraine respect for the character, the Netherlands-for the power and class
My mother didn't eat in the evenings because she left everything to us. New England star Calvin Phillips
Wijnaldum celebrated a goal for Ukraine in the style of van Dijk. He has already done so-constantly supports a friend