Cambodia

ក្រសួងមហាផ្ទៃ បន្ដកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្រោមអធិបតីភាពលោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម កាលពីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។

ដោយមានការចូលរួមពី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គនាយកដ្ឋាន នាយកដ្ឋាននានា ក្រោមចំណុះក្រសួងមហាផ្ទៃ អ្នកជំនាញផ្នែកច្បាប់ និងអង្គភាពពាក់ព័ន្ធ មួយចំនួនទៀតនោះ លោក ប៊ុន ហុន បានមានប្រសាសន៍ថាៈ «កិច្ចប្រជុំពិភាក្សា ទៅលើសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យា ព័ត៌មាន នាពេលនេះ ដើម្បីប្រមូលធាតុចូលបន្ថែម ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះ កាន់តែមានភាពសុក្រិត្យ។ ដោយសារតែវិស័យបច្ចេកវិទ្យា មានការរីករចំរើន ក្នុងនោះក៏មានបទល្មើសឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាកើនឡើង ដូច្នេះហើយ ដោយសារតែមានការព្រួយបារម្ភ ពីបទល្មើសបច្ចេកវិទ្យានេះ កើតឡើង ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ សារធារណៈ ប៉ះពាល់ដល់ ផលប្រយោជន៍ប្រជាពលរដ្ឋ ដូច្នេះហើយ ទើបក្រសួងមហាផ្ទៃ បានរៀបចំនូវសេចក្តីព្រាងច្បាប់ នេះឡើង។

លោក ប៊ុន ហុន ក៏បាលលើកឡើងដែរថា សេចក្តីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានតាក់តែង ក្នុងឆ្នាំ២០១៦ ហើយបានជួបប្រជុំពិភាក្សា ជាបន្តបន្ទាប់ ចំនួន ៦៧ លើករួចមកហើយ ដោយមានទាំងប្រជុំអន្តរក្រសួង ប្រជុំជាមួយនាយកដ្ឋានជំនាញ របស់ក្រសួងមហាផ្ទៃ ព្រមទាំងមានជំនួយ ឧបត្ថមបច្ចេកទេស ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ផងដែរ។ ជាមួយគ្នានេះ លោកសង្ឃឹមថាៈ កិច្ចប្រជុំនាថ្ងៃនេះ តំណាងក្រសួងស្ថាប័ន្ធពាក់ព័ន្ធ នឹងជួយផ្តល់យោបល់ ព្រមទាំងផ្តល់ធាតុចូលបន្ថែមទៀត ដើម្បីរៀបចំឱ្យសេចក្តីព្រាងច្បាប់ ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ បានកាន់តែមាន ភាពសុក្រិត្យឡើង។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មានគោលបំណងធានា សុច្ចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើស បច្ចេកវិទ្យាព័ត៌មាន។

ជាងនេះទៅទៀត ច្បាប់នេះ មានវិសាលភាពអនុវត្ត ចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលប្រព្រឹត្តនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា ហើយដែលអំពើនោះ ធ្វើឲ្យប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់ ព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មាន ៨ ជំពូក និង ៥០ មាត្រា ហើយក្រុមការងារ បាននិងកំពុងតែប្រមូល ធាតុផ្សំផ្សេងៗ ដែលពាក់ព័ន្ធ ដើម្បីដាក់ចូលទៅក្នុង សេចក្តីព្រាងច្បាប់នេះ ហើយខ្លឹមសារ នៅក្នុងច្បាប់នេះ ក៏មានចែង អំពីការផ្ដន្ទាទោស ផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Thomas Muller: Bayern are confident, we are in good shape
Anton Miranchuk about the match with Bayern: we Go out to win and set the highest goals
Frankie de Jong: life in Barcelona is so pleasant that it may seem as if you are on vacation for a whole year
Donnarumma, Hauge and three members of the Milan team were infected with the coronavirus
The 37-year-old Ribery is at the top of Serie A in pressing, dribbling, speed and assists. And educates young and thinking about becoming a coach
Real Madrid want to resolve the issue of Ramos' contract as soon as possible
Leonardo spoke with Mbappe's representatives about the contract extension. The player wants to know how the club will develop