Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងសាធារណការនិង ក្រុមហ៊ុនផ្លូវល្បឿនលឿនពិភាក្សា ពីមធ្យោបាយប្រមូលចំណូលកម្រៃ

Views: 3

ដោយ:សុផល/ភ្នំពេញ:លោក ហ៊ាង សុទ្ធាយុត្តិ តំណាងអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណ ការនិងដឹកជញ្ជូនពីថ្ងៃទី២៣ខែកញ្ញា បានដឹកនាំប្រជុំជាមួយគណៈប្រតិភូក្រុមហ៊ុនផ្លូវល្បឿនលឿន តំណាងដោយលោកស្រី YIN Hong អគ្គនាយករងក្រុមហ៊ុន Cambodian PPSHV Co., Ltd. ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីកម្មស្ពានថ្នល់ចិន CRBC ។

កិច្ចប្រជុំដែលមានការចូលរួមពីក្រុមការងារជំនាញផ្នែកបច្ចេកវិទ្យាពាក់ព័ន្ធនេះ មានគោលបំណងធ្វើការសិក្សាលទ្ធភាពរួមគ្នាលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងធានាបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរលើផ្លូវល្បឿនលឿន និស្វែងរកមធ្យោបាយ

នាព្រឹកថ្ងៃទី២៣ ខែកញ្ញានៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ តំណាងអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ បានដឹកនាំប្រជុំជាមួយគណៈប្រតិភូក្រុមហ៊ុនផ្លូវល្បឿនលឿន តំណាងដោយលោកស្រី YIN Hong អគ្គនាយករងក្រុមហ៊ុន Cambodian PPSHV Co., Ltd. ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីកម្មស្ពានថ្នល់ចិន CRBC ដោយមានការចូលរួមពីក្រុមការងារជំនាញផ្នែកបច្ចេកវិទ្យាពាក់ព័ន្ធ។

ធ្វើការសិក្សាលទ្ធភាពរួមគ្នាលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងធានាបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរលើផ្លូវល្បឿនលឿន ។

យោងតាមក្រសួងសាធារណការ កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈសំខាន់ៗដូចជា៖
របៀបវារៈទី១៖ ពិភាក្សាអំពីរបៀបនៃការទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿន ជាមួយជម្រើសសំបូរបែបពីគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានធ្វើលើការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងទៅ។

ភាគីទាំងពីរក៏នឹងពិភាក្សាអំពីផែនការដើម្បីជួបប្រជុំជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ ក្រោយការឯកភាពពីថ្នាក់ដឹកនាំក្រសួង និងក្រុមហ៊ុន។

របៀបវារ:ទី២៖ ពិភាក្សាអំពីការប្រើប្រាស់ប្រព័ន្ធ ETC (Electronic Toll Collection) កត់ត្រាចេញចូលផ្លូវល្បឿនលឿន និងកាត់ទឹកប្រាក់ដែលបង់ ជាមួយវិធីសាស្ត្រកត់ត្រាចាប់យកផ្លាកលេខ ដែលមិនតម្រូវបន្ថែមកាតព្វកិច្ចដល់អ្នកបើកបរបញ្ជាយានយន្ត និងមិនចាំបាច់មានចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធឌីជីថលសោះឡើយ។ ការប្រើប្រាស់ ETC ទាំងស្រុងនេះ នឹងអាចផ្តល់លទ្ធភាព ដើម្បីពិចារណាទៅជំនួសការប្រើប្រាស់ MTC (Manual Toll Collection) ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យកាន់តែមានភាពសាមញ្ញ ងាយស្រួល បានលឿនរហ័ស។

របៀបវារ:ទី៣៖ ពិភាក្សាអំពីការចែករំលែកទិន្នន័យប្រតិបត្តិការអាជីកម្ម និងទិន្នន័យពាក់ព័ន្ធជាមួយនឹងពិនិត្យការធ្វើចរាចរណ៍ចេញចូលផ្លូវល្បឿនលឿន និងការគ្រប់គ្រងបញ្ហានានាដែលកើតឡើងលើផ្លូវល្បឿនលឿន។ ការចែករំលែកទិន្នន័យនេះ ធ្វើឡើងដើម្បីពិនិត្យផ្ទៀងផ្ទាត់អនុលោមភាពនៃច្បាប់ពាក់ព័ន្ធ សម្រាប់ការធ្វើអាជីកម្មរបស់ក្រុមហ៊ុន និងការធ្វើចរាចរណ៍ចេញចូលផ្លូវល្បឿនលឿនផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយមិនយកសេវាពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ ៣០ តុលា ឆ្នាំ២០២២ និងដាក់ដំណើរការផ្លូវការចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ៕សរន

Post navigation