Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ​ ​ស្ដីពី​ការស្រាវជ្រាវ​ រកឃើញ ផលិតផល​គ្រឿងសម្អាង​ម៉ាក VIBRANT GLAMOUR® ​គ្មាន​លេខ​ប​វេទ​ន៍ ពី​ក្រសួងសុខាភិបាល​នោះ​ហើយបានហាមទិញ និង​ប្រើប្រាស់​ផលិតផល គ្រឿងសម្អាង​នេះ ព្រោះ​ផលិតផល​នេះ អាច​បណ្តាលឱ្យ​ប៉ះពាល់​ដល់ សុខភាព​ធ្ងន់ធ្ងរ ឬ​ឈានដល់ ការបាត់បង់​អាយុជីវិត ទៀតផង​ ។​

Views: 4

ស្រាវជ្រាវ​រកឃើញ ផលិតផល​គ្រឿងសម្អាង ម៉ាក Vibrant Glamour® ដែល​គ្មាន​លេខ​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល​កម្ពុជា​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ​ ​ស្ដីពី​ការស្រាវជ្រាវ​ រកឃើញ ផលិតផល​គ្រឿងសម្អាង​ម៉ាក VIBRANT GLAMOUR® ​គ្មាន​លេខ​ប​វេទ​ន៍ ពី​ក្រសួងសុខាភិបាល​នោះ​ហើយបានហាមទិញ និង​ប្រើប្រាស់​ផលិតផល គ្រឿងសម្អាង​នេះ ព្រោះ​ផលិតផល​នេះ អាច​បណ្តាលឱ្យ​ប៉ះពាល់​ដល់ សុខភាព​ធ្ងន់ធ្ងរ ឬ​ឈានដល់ ការបាត់បង់​អាយុជីវិត ទៀតផង​ ។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រសួងសុខាភិបាល បាន​ជម្រាបជូន​ដល់​សាធារណជន​ទាំងអស់ ឱ្យបាន​ជ្រាបថាៈ ក្រសួងសុខាភិបាល ពិនិត្យឃើញ​មានការ​នាំចូល ចែកចាយ ឬ​ផ្សព្វផ្សាយ លក់​ផលិតផល​គ្រឿងសម្អាង​ម៉ាក VIBRANT GLAMOUR® ជាច្រើន​មុខ គ្មាន​លេខ​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៣​។​

​អនុលោម​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ ក្រសួងសុខាភិបាល បាន​ក្រើន​រំលឹកថាៈ ដូច្នេះ សូម​ប្រជាពលរដ្ឋ មុននឹង​ទិញ​ផលិតផល គ្រឿងសម្អាង​គ្រប់​ប្រភេទ សូម​ពិនិត្យមើល ល​តាប​ត្រ​ប្រវេទន៍ ដែលមាន​បិទ​លើ​សំបក​វេច​ខ្ចប់ ហើយ​លតា​ប​ត្រ ដែល​ត្រឹមត្រូវ គឺមាន​ពីរ​ផ្នែក ១-​ផ្នែក​ខាងលើ មានឈ្មោះ គ្រឹះស្ថាន​អាហរ័ណ នី​ហរ​ណ​ឱសថ ឬ​ផលិតផល​គ្រឿងសំអាង ២-​ផ្នែក​ខាងក្រោម មាន​លេខ​ប្រវេទន៍ ដូច​មាន​គំរូ​ភ្ជាប់ ជាមួយ​។​

​ក្រសួងសុខាភិបាល សូម​ជូន​ព័ត៌មាន​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​ទិញ និង​ប្រើប្រាស់​ផលិតផល គ្រឿងសម្អាង​ម៉ាក VIBRANT GLAMOUR® នេះឡើយ ព្រោះ​ផលិតផល​នេះ អាច​បណ្តាលឱ្យ​ប៉ះពាល់​ដល់ សុខភាព​ធ្ងន់ធ្ងរ ឬ​ឈានដល់ ការបាត់បង់​អាយុជីវិត ទៀតផង​។​

​បន្ទាប់ពី​ការផ្សព្វផ្សាយ​សេចក្តី​ជូន​ព័ត៌មាន​ផលិតផល​ខាងលើនេះ​រួចហើយ បើសិន​មាន​ម្ចាស់​គណនី​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​ក និង​ជន​ពាក់ព័ន្ធ​ណាមួយ នៅតែ​បន្ត​នាំចូល ចែកចាយ ឬ​លក់ ផលិតផល​ខាងលើនេះ ជា​បន្តទៀត នឹងត្រូវ​ទទួលទោស​ប​ញ្ញត្តិ តាមច្បាប់​ជា​ធរមាន​៕/V​

Post navigation