Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងសុខាភិបាល ស្នើឱ្យ​ចាត់វិធានការ ចំពោះ​រថយន្ដ​គិលានសង្គ្រោះ ដែល​គ្មាន​ជំនាញ បច្ចេកទេស រង់ចាំ​ដឹក​អ្នករងរបួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ យកទៅ​មូលដ្ឋាន សុខាភិបាល​ឯកជន

Views: 5

ដោយៈ ទេព មង្គល / ភ្នំពេញៈ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈ​លិខិត​មួយច្បាប់ ចុះ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ បាន​ជម្រាបជូន អភិបាល​រាជធានី​-​ខេត្ត ដោយ​ស្នើឱ្យ​ចាត់វិធានការ ចំពោះ​រថយន្ត​គិលានសង្គ្រោះ ដែល​គ្មាន​ជំនាញ​បច្ចេកទេស និង​គ្មាន​ការអនុញ្ញាត​ពី ក្រសួងសុខាភិបាល ដែល​កំពុង​ឈរជើង​ប្រចាំការ នៅតាម​ដងផ្លូវ​សាធារណៈ គ្មាន​សណ្តាប់ធ្នាប់ រង់ចាំ​ដឹក​អ្នករងរបួស ដោយ គ្រោះថ្នាក់​ចរាចរណ៍ យកទៅ​មូលដ្ឋាន សុខាភិបាល​ឯកជន​។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​ជម្រាបជូន​អភិបាល​រាជធានី​-​ខេត្ត ឱ្យជ្រាបថាៈ ” មួយ​រយៈកាល​កន្លងមក ក្រសួងសុខាភិបាល ធ្លាប់​បានធ្វើ​សេចក្ដីណែនាំ ជាច្រើន លើក​ច្រើនសារ​រួចមកហើយ ដោយ​មិន​អនុញ្ញាតឱ្យ​រថយន្ត​គិលានសង្គ្រោះ ខុសច្បាប់ និង​រថយន្ត​គិលានសង្គ្រោះ​របស់​មូលដ្ឋាន សុខាភិបាល​ឯកជន ទៅ​ដឹក​អ្នករងរបួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ តាម​ដងផ្លូវ ដោយ​មូល​ហេតុថា រថយន្ត​សង្គ្រោះ​ទាំងនោះ ពុំមាន​គ្រូពេទ្យ​ជំនាញ និង​ពុំមាន​ឧបករណ៍ សម្ភារ​បរិក្ខារ​ពេទ្យ ត្រឹមត្រូវ គ្រប់គ្រាន់ ក្នុងការ​សង្គ្រោះបន្ទាន់ នៅនឹងកន្លែង ទាំង​ការ លើកដាក់ និង​ការបញ្ជូន​ជនរងគ្រោះ​។ ក្នុងន័យនេះ សូម ឯកឧត្តម លោកជំទាវ ធ្វើការ​ណែនាំ​ដល់ សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ ចំពោះ​រថយន្ត​គិលានសង្គ្រោះ ខុសច្បាប់​ទាំងនោះ ទៅតាម​បទបញ្ញត្តិ​ជា​ធរមាន និង​ឈានទៅ​បិទ​មូលដ្ឋាន សុខាភិបាល​ឯកជន​ទាំងឡាយ ណា ដែល​នៅតែ​បន្ត​សហការ​ជាមួយ​ម្ចាស់​រថយន្ត គិលានសង្គ្រោះ ខុសច្បាប់​ទាំងនោះ ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល​សូម ឯកឧត្តម លោកជំទាវ ណែនាំ​ក្រើនរំលឹក​ឱ្យ​មន្ទីរ សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត ពង្រឹង​បន្ថែម នូវ​សេវា​រថយន្ត​គិលានសង្គ្រោះ បម្រើការ​ក្នុង​សេវាសាធារណៈ នៅក្នុង​ដែន​សមត្ថកិច្ច រៀងៗ​ខ្លួន ឱ្យបាន​កាន់តែ​ប្រសើរ ឡើង​ថែមទៀត​” ៕/V​

Post navigation