Cambodia

ក្រសួងសុខាភិបាលណែនាំឲ្យអាជ្ញាធរនិងគ្រូពេទ្យត្រូវបង្កើនការរឹតបន្តឹងនិងតាមដានដល់អ្នកធ្វើចត្តាឡីស័ក

ភ្នំពេញ៖ លោកស្រី យក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែសីហានេះថា ក្រសួងបានធ្វើការណែនាំឲ្យអាជ្ញាធរ និងគ្រូពេទ្យនៅតាមមូលដ្ឋានត្រូវបង្កើនការរឹតបន្តឹង និងតាមដានដល់អ្នកធ្វើចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់បន្ថែមទៀតនៅពេល ដែលក្រសួងបញ្ជួនឈ្មោះទៅធ្វើចត្តាឡីស័កនៅតាមខេត្តនីមួយៗ។ ការបន្តណែនាំរបស់លោកស្រី យក់ សម្បត្តិ នេះបានធ្វើឡើង បន្ទាប់ពីអ្នកធ្វើចត្តាឡីស័កចំនួន២នាក់ បានរត់ចេញពីកន្លែងធ្វើចត្ដាឡីស័ក ក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិតក្នុងខេត្តព្រៃវែង នៅវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃទី០៣ ខែសីហាឆ្នាំ២០២០ពេល ។ប៉ុន្តែត្រូវបានអាជ្ញាធរបានរកឃើញហើយក៏បាននាំមកកន្លែងចត្តាឡីស័កវិញរួចហើយ។

មនុស្សទាំង២នាក់នេះ ទី១មានឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២មានឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។ ពួកគេទាំងពីរនាក់បានត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានមន្ដ្រីសុខាភិបាល យកសំណាកទៅពិនិត្យចំនួន៣លើកមកហើយ ពោលនៅថ្ងៃទី២៣, ២៦, ២៩ខែកក្កដាឆ្នាំ២០២០កន្លងទៅ ហើយនៅថ្ងៃទី០៦ ខែសីហា នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀត។

លោកស្រី បានបន្តថា«យើងនៅតែបន្តរឹតបន្តឹងយាមកាមហើយណែនាំគាត់ឲ្យគាត់យល់ព្រោះថានេះជារឿងសុខភាពរបស់គាត់ក៏ដូចជាសុខភាពរបស់សហគមន៍យើងក៏បានណែនាំទៅអាជ្ញាធរមូលដ្ឋានក៏ដូចជាពេទ្យមូលដ្ឋានដើម្បីរឹតបន្តឹងពិនិត្យនិងតាមដានអ្នកដែលត្រូវចត្តាឡីស័កបន្តនៅពេលដែលយើងបញ្ជួនឈ្មោះទៅតាមខេត្ត»។ លោកស្រីបានបន្ថែមទៀតថាចំពោះអ្នកដែលរត់គេចពីការធ្វើចត្តាឡីស័កនេះក្រសួងនៅតែបន្តអនុវត្តអនុក្រិត្យស្តីពីការធ្វើចត្តាឡីស័កដែលនៅមានជាធរមាននៅឡើយ។

គួរបញ្ជាក់ថា នេះជាករណីទី៣ហើយដែលមានអ្នកកំពុងធ្វើចត្តាឡីស័កបានលួចរត់គេចចេញពីកន្លែងធ្វើចត្តាឡិស័កដែលករណីទី១បានកើតឡើងទៅលើជនជាតិខ្មែរ៤រូប មកពីប្រទេសអារ៉ាប់អ៊ីមេរ៉េតដែលបានរត់គេចខ្លួនកាលពីយប់ថ្ងៃទី៨ខែឧសភាឆ្នាំ២០២០ទៅស្រុកកំណើតនៅខេត្តសៀមរាប។ករណីទី២ស្ត្រីខ្មែរអាមេរិកកាំងម្នាក់បានរត់គេចខ្លួនពីសណ្ឋាគារមួយដែលជាកន្លែងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញទៅខេត្តកំពង់ចាមកាលពីយប់រំលងអាធ្រាតុឈានដល់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០និងត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមណ្ឌលចត្តាឡីស័កកាលពីថ្ងៃទី៣០ខែកក្កដាបន្ទាប់ពីលទ្ធផលតេស្តកូវីដ១៩អវិជ្ជមាន៣ដងរួចមក៕

អត្ថបទ៖ សំអឿន

ចុចអាន៖ ក្រសួងសុខាភិបាល​ក្រើនរំលឹក​ដល់​ពលរដ្ឋ​កម្ពុជា​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ចំពោះ​ជំងឺ​កូ​វីដ​១៩

Football news:

Borussia Monchengladbach without nominal strikers will go to the match with Dortmund
Diogo Jota: Liverpool is one of the best clubs in the world. He can't be denied
Hames is already a fan at Everton: he participated in 4 goals out of 5, removed Gibbs and Bilic
Liverpool announced the purchase of Jota from Wolverhampton
Andrea Pirlo: it is Unlikely that Suarez will become a Juventus forward
Suarez and Vidal are not in Barca's bid for the third match in a row
Fernando Torres on Liverpool: It was magical. It seemed like I could fly