Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងវប្បធម៌និងស្ថានទូតសហរដ្ឋអាមេរិកបើកវគ្គបណ្តុះបណ្តាលអំពីការការពារ ការត្រួតពិនិត្យ និងការចងក្រងឯកសារនៃអំពើចោរកម្មលើសម្បត្តិវប្បធម៌

Views: 2

ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាល រយៈពេល៣ថ្ងៃ ស្តីពី ការការពារ ការត្រួតពិនិត្យ និងការចងក្រងឯកសារនៃអំពើចោរកម្មលើសម្បត្តិវប្បធម៌ក្នុងប្រទេសកម្ពុជា ក្រោមការឧបត្ថម្ភមូលនិធិដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកស្រី ប៉ែន មុន្នីមករា រដ្ឋលេខាធិការ និងលោក ផាទ្រិក ម័ហ្វី ( W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនដែលអញ្ជើញមកពីក្រសួងការបរទេសសហរដ្ឋអាមេរិក, អង្គភាពFBI, Legal Attache’, FBI Cambodia, និងមន្ត្រីជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការមរតកវប្បធម៌ខ្មែរ និង សិក្ខាកាមពីក្រសួង ស្ថាប័ន អង្គភាពមួយចំនួនដែលមានសមត្ថកិច្ចការពារ ថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ក្នុងប្រទេសកម្ពុជា៕/PC

Post navigation