Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមការងារ​បច្ចេកទេស បាន​ចុះ​ពិនិត្យ​សិក្សា និង​វាយតម្លៃ អំពី​ការបាក់​ស្រុត​ស្ពាន​អូរ​ភ្នំ​ខ្នែង

Views: 11

ដោយៈ ទេព មង្គល / ក្រចេះ ៖ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ នេះ អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមការងារ​បច្ចេកទេស ផ្លូវ​ជនបទ នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ បាន​ចុះ​ពិនិត្យ សិក្សា និង​វាយតម្លៃ អំពី​ការបាក់​ស្រុត​ស្ពាន​អូរ​ភ្នំ​ខ្នែង ស្ថិតក្នុង​ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ដើម្បី​កសាង​ឡើងវិញ នាពេល​ឆាប់ៗ ខាងមុខនេះ បន្ទាប់ពី​ស្ពា​នួ​យ​កន្លែង​នេះ បាន​បាក់ស្រុត អស់​រយៈពេល​ជិត មួយ​សប្តាហ៍ កន្លងមក ។​

​លោក ឈិ​ត ណន មេឃុំ​កំពង់ចាម បានឱ្យដឹងថាៈ ដោយសារ​ស្ថានភាព​ភ្លៀង រលឹម​ជោក ជាំ​ពេក ឥឡូវនេះ មិនអាច​ធ្វើការ​ជួសជុល​ស្ពាន​នេះ បាន​ភ្លាមៗ​នោះទេ ក៏ប៉ុន្តែ​អាជ្ញាធរ អនុញ្ញាតឱ្យ​អ្នកភូមិ​ក្បែរ​នោះ រៀបចំ​ទូក​ព្យា​ង រុញ​ឆ្លង​ជា​បណ្ដោះអាសន្ន​សិន​។ គេ​អាច​យក កម្រៃ​តិចតួច ប៉ុន្តែ​អាជ្ញាធរ​ឃុំ មិន​អនុញ្ញាត​ឲ្យ​យកលុយ ពី​សិស្សសាលា ឬ​មន្ត្រីរាជការ​នោះទេ ។​

​លោក​មេឃុំ បានឱ្យដឹង​ដែរ​ថាៈ ស្ពាន​នេះ ត្រូវបាន​កសាងឡើង ដោយ​ឈើ តាំងពី​ឆ្នាំ ២០០២ មកម្ល៉េះ ឥឡូវ ត្រូវបាន​ពុកផុយ ហើយ​មិនអាច​ជួសជុល​បាន​នោះទេ ពីព្រោះ ប្រសិនបើ​នៅតែ​បន្ត​ជួសជុល​ប្រើប្រាស់​ទៀត អាច​ប្រឈម​នឹងមាន​បញ្ហា​គ្រោះថ្នាក់ ។​

​លោក​មេឃុំ បាន​បន្តថាៈ អាជ្ញាធរ គ្រោង​នឹង​រៀបចំ​ចាក់ដី ដាក់លូ ដើម្បី​ប្រើប្រាស់​ជា បណ្តោះអាសន្ន​សិន រង់ចាំ​រហូតដល់​ស្ងួត​ដី មន្ទីរជំនាញ នឹង​ចាប់ផ្ដើម​សិក្សា​បន្ត ដើម្បី​សាងសង់​ស្ពាន ចំនួន ៦ កន្លែង នៅក្នុង​ឃុំ​កំពង់ចាម ដែលជា​ជំនួយ​របស់​ប្រទេស​កូរ៉េ តាមរយៈ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ។

​លោក ឈិ​ត ណន ក៏បាន​ឱ្យដឹង​ដែរ​ថាៈ ទោះបីជា​ស្ពាន ដែល​គ្រោង​នឹង​សាងសង់​ថ្មី ដោយ​ជំនួយ​របស់​កូរ៉េ តាមរយៈ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ក៏ដោយ ក៏​អាជ្ញាធរ ត្រូវតែ​រៀបចំ ធ្វើយ៉ាងណា រៀបចំ​ដើម្បី​ជួយ​សម្រួល​ដល់​មធ្យោបាយ យានយន្ត​គ្រប់​ប្រភេទ អាច​ចរាចរ​បាន​ឡើងវិញ ជា​បណ្ដោះអាសន្ន​សិន ៕/V

Post navigation