Cambodia

ក្រុមការងារ​សាខា​កាកបាទក្រហម​ខេត្ត​យក​អំណោយ​ចែកជូន​ជន​ងាយ​រងគ្រោះ​៧៣​គ្រួសារ

ចែករម្លែក

វ៉ៃ​កូ​/​ខេត្តស្វាយរៀង​៖​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០២០​បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ជូន​ដល់​គ្រួសារ​ងាយ​រងគ្រោះ​ចាស់ជរា​៣៤​គ្រួសារ​,​ជនពិការ​,​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​,​ស្ត្រី​មេម៉ាយ​មានកូន​ច្រើន​និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​២៦​គ្រួសារ​សរុប​ចំនួន​៧៣​គ្រួសារ​ក្នុង​ក្រុង​បាវិត​មកពី​សង្កាត់​ព្រៃ​អ​ង្គុ​ញ​៤០​គ្រួសារ​សង្កាត់​ច្រកម្ទេស​៣៣​គ្រួសារ​។

​ការចុះ​សំណេះសំណាល​នេះ​លោកស្រី​ដួង​វណ្ណា​ប្រធានកិត្តិយស​សាខា​ខេត្ត​បាន​ថ្លែងថា​ទោះបី​ជំងឺឆ្លង​កូ​វីដ​១៩​មានការ​រី​រាលដាល​នៅលើ​ពិភពលោក​យ៉ាងណាក៏ដោយ​កាកបាទក្រហមកម្ពុជា​នៅតែ​យកចិត្ត​ទុក្ខ​ដាក់​ជាប់​ជានិច្ច​។​ជាពិសេស​ការ​ផ្តាំផ្ញើ​សាកសួរ​ទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា ។​ដែលជា​និច្ច​ជា​កាល​សម្តេច តែងតែ​គិតគូរ​ពី​សុខទុក្ខ សុខភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និ​ន្ន​ការ​នយោបាយ​ជំនឿ​សាសនា​ពណ៌​សម្បុរ​នោះឡើយ​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។​

​អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​ទាំង ៧៣ គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ២៥ គ​.​ក្រ មី​១​កេស​ត្រីខ​១០​កំប៉ុង​អាវយឺត​២​សាប៊ូ​២​ដុំ​ក្រ​ម៉ា​១​ម៉ាស់​១​ថវិកា​៤០,០០០​រៀល​។​ក្នុងឱកាស​នោះ​លោកស្រី​ដួង វណ្ណា​,​លោកស្រី​ហៅ ច័ន្ទ​សិរី​ទេពី ចៅ​ភិ​រុណ បាន​ឧបត្ថម្ភ​បន្ថែម​ទាំង ៧៣ គ្រួសារ ក្នុង ១ គ្រួសារ​ថវិកា ២០.០០០ រៀល​ផងដែរ​៕S/​

Football news:

The baby may get angry and leave. Luis Suarez Miramontes about Messi
Joan Laporta: bartomeu's Words are a manifestation of cowardice and failure
Neuer on Ter Stegen: a Great result for Bayern, but I don't want my teammates to experience this
Messi is painful to watch. He did not help with goals and assists, in his eyes – hopelessness
Barcelona will be fired after Selena 2:8 from Bavaria (Fabrizio Romano)
Neymar went further than Barca in the Champions League for the first time after moving to PSG
Philippe Coutinho-transfer nightmare that brought Barcelona a lot of pain