Cambodia

ក្រុមការងារជួសជុលប្រាសាទភ្នំបាខែង មានមោទនភាព ចំពោះការងារអភិរក្សប្រាង្គប្រាសាទ

ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ក្រុមការងារជួសជុល ប្រាសាទភ្នំបាខែង មានមោទនភាព ចំពោះការងារអភិរក្ស ប្រាង្គប្រាសាទ។ នេះជាការលើកឡើង របស់លោក ឈឹម សុខា អ្នកជំនាញជួសជុលប្រាសាទ នៃអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

លោក ឈឹម សុខា អ្នកជំនាញជួសជុលប្រាសាទ បានត្រូវផេកហ្វេសប៊ុក នៃអាជ្ញាធរជាតិអប្សរា ដកស្រង់សំដី ឱ្យដឹងថា ក្រោមស្នាដៃជួសជុល ដោយកូនខ្មែរ និងបរទេស ក្នុងការអភិរក្សប្រាសាទភ្នំបាខែង ឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរា សហការជាមួយ មូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាព ពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទ ដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។

លោកបានបញ្ជាក់ថា រូបលោក បានចូលបម្រើការងារ ផ្នែកអភិរក្ស តាំងឆ្នាំ២០០១ បានសម្តែងការពេញចិត្តជាខ្លាំង ចំពោះសមិទ្ធផលការងារ ដែលសម្រេចបាន ក្នុងការជួសជុល ប្រាសាទភ្នំបាខែង ឱ្យរួចផុតពីគ្រោះថ្នាក់។

លោកបានបញ្ជាក់ថា «ខ្ញុំសប្បាយចិត្តណាស់ ដែលបានធ្វើការជួសជុល មរតកដូនតា ឱ្យល្អប្រសើរឡើងវិញ។ យើងខ្ញុំធ្វើការបម្រើអង្គរ ដោយស្មោះត្រង់ ដោយកម្លាំងញើសឈាម ធ្វើការទាំងក្តៅ ទាំងភ្លៀង ជួបការលំបាកជាច្រើន សូម្បីថ្មបាយក្រៀម ក៏រុញឡើង ថ្មនៅតែដាប់ ធ្វើការបែកដៃ បែកជើង ហូរញើសជោកខ្លួន ជាមួយបរទេស ដើម្បីតែភាពរឹងមាំរបស់ប្រាសាទ។ ដូច្នេះ សូមបងប្អូន ជួយស្រឡាញ់វត្ថុបុរាណ និងបេតិកភណ្ឌរបស់យើងឡើងវិញ។ យើងខ្ញុំស្រឡាញ់ បេតិកភណ្ឌដូនតាណាស់»។

លោកស្រី Ginevra Baotto ប្រធានគម្រោងមូលនិធិ ប្រាសាទពិភពលោក ប្រចាំកម្ពុជា បានឱ្យដឹងថា WMF មានការិយាល័យ នៅខេត្តសៀមរាប ក្នុងឆ្នាំ១៩៩២ បានជួសជុលប្រាសាទព្រះខ័ន តាសោម អង្គរវត្ត និងបច្ចុប្បន្ន នៅភ្នំបាខែង។ យើងជាអង្គការមិនរកប្រាក់ចំណេញ ដែលផ្តោតលើការអភិរក្ស សមិទ្ធផលស្ថាបត្យកម្មពិភពលោក តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហគមន៍ ដែលនៅជុំវិញបុរាណដ្ឋាន ដែលនឹងក្លាយជាអ្នកជំនាន់ថ្មី បន្តថែរក្សាបេតិកភណ្ឌ វប្បធម៌កម្ពុជា ដោយខ្លួនឯង នាអនាគត ប្រកបដោយជំនាញវិជ្ជាជីវៈតាមស្តង់ដារ។

លោកស្រី បានបន្តថា «ខ្ញុំរីករាយដែលបានឃើញ ការខិតខំរបស់ពួកគេ នៅក្នុងរឿងកិច្ចការអភិរក្ស តាមរយៈគំនិតផ្តួចផ្តើម និងការប្រាស្រ័យទាក់ទងផ្សេងៗ»។

លោកស្រី បានបន្ថែមថា ក្រុមការងារអន្តរជាតិទាំងអស់ ដែលធ្វើការនៅតំបន់អង្គរ និងអាជ្ញាធរជាតិអប្សរា ក៏កំពុងធ្វើការជាមួយ គោលដៅរួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា តាមរយៈការថែរក្សាមរតករបស់ខ្លួន តាមរយៈការផ្តល់ជំនាញថ្មីៗ និងឱកាសការងារ មានស្ថេរភាព ដើម្បីរួមចំណែកដល់ ការរក្សាសន្តិភាព ស្ថិរភាព ទំនុកចិត្ត និងការយល់ដឹង អំពីខ្លួនឯង នៅក្នុងប្រទេស ដែលធ្លាប់ហែកហួរ ដោយសង្គ្រាម៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Metz forward Gyan is the best player in Ligue 1 in September. He is the leader of the goalscoring race
Miranchuk is able to play in almost any club in the world. Ex-midfielder Loko Drozdov about Atalanta newcomer
Bale on Tottenham start: I'm not completely ready yet. I'm trying to get in shape
Ex-Barca coach Sethien can take over at Palmeiras
Fonseca about 2:1 with young boys: Gave a break to some. Now Roma will focus on Milan
Highlight of the month: the Rangers forward scored from 50 meters (the farthest goal in the history of the Europa League). Gerrard says he's never seen anything more beautiful 😍
Mourinho on 3:0 with LASK: Difficult opponent, but Tottenham played so that the victory seemed easy