Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមមបាល់ទាត់នារី U17 កម្ពុជា ចាញ់សឹង្ហបូរី ០ទល់២ មុននេះបន្តិច

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ មុននេះបន្តិច ក្នុងព្រឹត្តិការណ៍ Japan-ASEAN U17 Women’s Football Tournament ដែលធ្វើនៅកោះអូគីណាវ៉ា ប្រទេសជប៉ុន ក្រុមនារី U17 កម្ពុជា បានចាញ់ ក្រោមថ្វីជើងរបស់ក្រុម U17 សឹង្ហបូរី ០ទល់២ ទៅហើយ។

ការប្រកួតដែលធ្វើនៅម៉ោង ៨ ព្រឹក ម៉ោងនៅកម្ពុជា នាថ្ងៃទី១៩ មីនា នេះ ក្រុមកម្ពុជា បានដាក់ក្ដីសង្ឃឹមថា នឹងអាចយកឈ្នះ លើក្រុមសឹង្ហបូរី ឬ ក៏ត្រឹមស្មើគ្នាដែរ តែលទ្ធផលចប់ការប្រកួត កម្ពុជាមិនមានសំណាងល្អឡើយ។

កាលពីថ្ងៃទី១៧ មីនា ក្រុមកម្ពុជា បានលុតក្រុម U17 ឥណ្ឌូណេស៊ី ២ទល់០ សម្រាប់ជំនួបទី២ នេះ កម្ពុជាចាញ់ហើយ។

សូមបញ្ជាក់ថា ក្រុមនារី U17 កម្ពុជា តំណាងដោយក្រុមបាល់ទាត់បឹង៕ V / N

Post navigation