Views: 13
ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ខេត្តកណ្តាលប្រចាំឆ្នាំ២០២១-២០២២ ក្រុមបាល់ទាត់យុវជនស្រុកល្វាឯមរកបាន៣ពិន្ទុមុនគេក្នុងពូលB។
ក្រុមបាល់ទាត់យុវជនស្រុកល្វាឯមបានយកឈ្នះក្រុមបាល់ទាត់យុវជនស្រុកកណ្តាលស្ទឹងលទ្ធផល ៥ទល់ ០ ពូល B ចំពោះក្រុមបាល់ទាត់យុវជនវិទ្យាល័យ ជ័យវរន្ម័ទី៧ ឈ្នះក្រុមបាល់ទាត់យុវជន ព្រែកអញ្ចាញ លទ្ធផល ១ទល់ ០ ពូល A និងក្រុមបាល់ទាត់យុវជន វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ពាមរាំងចាញ់ក្រុមបាល់ទាត់យុវជន ព្រាបស លទ្ធផល ១ទល់ ២ ពូល C។
ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាល គឺជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៣នេះសម្រាប់ត្រៀមការប្រកួតកីឡា ទូទាំងប្រទេស នាពេលខាងមុខនេះ ។
ព្រឹត្តិការណ៍នេះរួមមានកីឡាចំនួន៣ប្រភេទ គឺបាល់ទាត់ បាល់ទះ និងបាល់បោះ ។ ការប្រកួតនេះបាល់ទាត់មាន ២០ក្រុម គឺបុរសមាន១២ ក្រុម និងនារីមាន៨ក្រុម បែងចែកចេញ៦ពូលក្នុងមួយពូលមាន៣ក្រុម ដោយប្រើរូបមន្តប្រកួត ជម្រុះតាមពូល ។ចំណែកបាល់ទះមាន១៤ក្រុម គឺបុរសមាន៨ក្រុម និងនារីមាន៦ក្រុម នៅទីលានវិទ្យាល័យ ហ៊ុន សែន សេរីភាព និងបាល់បោះមាន៨ក្រុមបុរស និងនារី ប្រកួតនៅទីលានវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ៕


