Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមសប្បុរសជនវ័យក្មេង តំណាងក្រុមហ៊ុនបញ្ចាំ HMC ឧបត្ថម្ភស្បៀងដល់រដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់

Views: 5

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃគ្រោះធម្មជាតិទឹកជំនន់នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នេះ ក្រុមសប្បុរសជនវ័យក្មេង តំណាងឱ្យក្រុមហ៊ុន បញ្ចាំ អេច.អឹម.ស៊ី ( HMC ) បាននាំយកអំណោយរបស់ក្រុមហ៊ុន និងរបស់សប្បុរសជនជាគ្រឿងឧបភោគ និងបរិភោគ ប្រគល់ជូនដល់រដ្ឋបាលក្រុងប៉ោយប៉ែត ក្នុងគោលបំណងដើម្បីយកទៅប្រើប្រាស់ជាជំនួយមនុស្សធម៌ ជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់។

អំណោយទាំងនោះ រួមមាន អង្ករចំនួន ១.០០០ គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមានទឹកសុទ្ធ ចំនួន៦០យួរ មីចំនួន៤កេសធំ . និងថវិកាចំនួន ៣ លានរៀល ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានថ្លែងអំណរគុណ និងប្រសិទ្ធិពរជ័យដល់ក្រុមក្រុមសប្បុរសជនវ័យក្មេង តំណាងក្រុមហ៊ុនបញ្ចាំ HMC ដែលឧបត្ថម្ភនូវអំណោយសប្បុរស ចំបំណងដែលត្រូវការបំផុតទាំងនេះ ។

លោកបានសន្យាថា នឹងប្រើប្រាស់អំណោយទាំងនេះ ឱ្យចំគោលដៅ និងបំណងល្អរបស់ម្ចាស់អំណោយ ហើយបានរំលែកទុក្ខលំបាកនិងជីវភាពប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់៕ V / N

Post navigation