Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ករុណា ពេជ្រ៖ ខ្លួនមានអារម្មណ៍ឯការ ក្រោយការចាកចេញរបស់ឪពុក ជិតមួយឆ្នាំមកនេះ

Views: 4

ដោយ៖ បញ្ញាសាស្រ្ត/ ភ្នំពេញ៖ ធ្មេចបើកៗ ជិតមួយឆ្នាំហើយ ក្នុងការចាកចេញរបស់ ឪពុកតារាចម្រៀង លោក ករុណា ពេជ្រ ដែលលោកបានពោលបែបនេះ ខណៈពេល ដែលលោកបានទៅចូលរួមធ្វើបុណ្យទាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលបានកន្លង ផុតទៅថ្មីៗនេះ។

ករុណា ពេជ្រ បាននិយាយរៀបរាប់ថា ខ្លួនមានការនឹករលឹកលោកឪពុក ពន់ពេក ពេលបានធ្វើចូលរួមបុណ្យទានម្តងៗ ដូច្នេះ​គ្រាន់តែនឹកស្រម៉ៃ ប្រសិនបើឪពុកលោក នៅមានជីវិតម៉្លេះ សមបំណងបានធ្វើបុណ្យរួមគ្នាជាមួយអ្នកមានគុណតែម្នាក់ ដែលលោក បានរួមរស់ និងរួមសុខទុក្ខនឹងគ្នា ប្រៀបដូចលលកញីឈ្មោល គ្រាដែលឪពុក ករុណា ពេជ្រ មានជំងឺដាច់សរសៃឈាមខួរក្បាល ក្លាយជាមនុស្សរុក្ខជាតិអស់ជាច្រើនឆ្នាំ។

ដោយប្រារព្វរៀបចំពិធី បុណ្យគម្រប់ខួប១ឆ្នាំ ដើម្បីឧទ្ទិសជូនលោកឪពុក ម៉ុក សាខន ដែលរៀបចំឡើង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ករុណា ពេជ្រ បានប្រាប់ថាៈ មួយឆ្នាំកន្លងទៅ ដែលរស់នៅតែម្នាក់ឯងក្នុងផ្ទះ ដូច្នេះ គឺមានអារម្មណ៍ ពិបាកនិងទទួលយក ជាពិសេស ពេលរាត្រី គឺធ្វើអោយយើងនឹករឿងរ៉ាវ ជីវិត ដែលមានភាពកំសត់ តាំងពីតូច មករហូតដល់ពេលនេះ ថ្វីត្បិតតែមានផ្ទះធំ ទ្រនំខ្ពស់ ប៉ុន្តែខ្ញុំគ្មានអារម្មណ៍កក់ក្តៅ ដូចគ្រួសារគេដទៃឡើយ៕/V

Post navigation