Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងជើង​ព្រមាន​សងសឹក​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​ចំពោះ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩

Views: 4

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ បងប្អូន​ស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន បាន​ចោទប្រកាន់​កូរ៉េខាងត្បូង​ថា​បង្ក​អោយ​មាន​ការផ្ទុះកូ​វីដ​១៩​នៅក្នុង​ប្រទេស​លោក​ស្រី​និង​បាន​ព្រ​​មាន​ចាត់វិធានការ​សងសឹក នៅពេល​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ប្រកាស​ជោគជ័យ​លើ​ការផ្ទុះ​ជំងឺឆ្លង​នេះ​។​

​កូរ៉េ​ខាងជើង​កាលពី​មុន​បាន​និយាយថា «​វត្ថុ​ចម្លែក​»​នៅក្បែរ​ព្រំដែន​កូរ៉េខាងត្បូង​បាន​បង្ក​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅក្នុង​ចំណោម​ប្រជាជន​កូរ៉េខាងជើង ជា​ការអះអាង​ដែល​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​បាន​​បដិសេធ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​សីហា បង​ប្អូនស្រី​របស់​គីម ជុង​អ៊ុន លោកស្រី យ៉ូ ចុង​( Yo Jong)​បាន​បន្ទោស​សកម្មភាព​របស់ពួក​សកម្មជន​កូរ៉េខាងត្បូង​នៅ​ព្រំដែន​ចំពោះ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​និង​ថា​វា​ជា​«​ឧក្រិដ្ឋ​​កម្ម​ប្រឆាំង​មនុស្សជាតិ​» នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​។​

​លោកស្រី​បាន​និយាយថា ប្រទេស​ជាច្រើន និង​អង្គការ​សុខភាព​ពិភពលោក សុទ្ធតែបាន​ទទួល​ស្គាល់​អំពី​«​គ្រោះថ្នាក់​នៃ​ការឆ្លង​រាលដាល​ជំងឺ​នេះ​តាមរយៈ​ការប៉ះពាល់​វត្ថុ​ជាប់​មេរោគ​។​វា​គួរ​អោយ​សង្ស័យ​ណាស់​ដែល​​ថា​កូរ៉េ​ខាងត្បូង​បញ្ជូន​ខិតប័ណ្ណ លុយ កូនសៀវភៅ​ជាប់​មេរោគ​កាត់​ព្រំដែន​តាម​ប៉េងប៉ោង​ចូលក្នុង​តំបន់​របស់​យើង​»​។​

​លោកស្រី យ៉ូ ចុង បាន​ព្រមាន​ថា រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង កំពុង​ពិចារណា​«​ចម្លើយ​តប​ដ៏​ខ្លាំងក្លា​»​មួយ និង​ថា​បើសិនជា​កូរ៉េខាងត្បូង​នៅតែ​បន្ត​បង្ហោះ​ប៉េងប៉ោង​កាត់​ព្រំដែន «​យើង​នឹង​ឆ្លើយតប​​ដោយ​កំចាត់​ចោល​មិន​ត្រឹមតែ​មេរោគ តែ​អាជ្ញាធរ​កូរ៉េខាងត្បូង​ផងដែរ​»៕

​ការព្រមាន​របស់ លោកស្រី យ៉ូ ចុង កើត​ឡើង​នៅ​ពេល​លោក​គីម ជុង​អ៊ុន បានប្រកាស​ជោគជ័យ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩ ក្រោយ​ពី​មន្ត្រី​ប្រកាស​ថា​មិន​មាន​ការឆ្លង​ជំងឺ​នេះ​ថ្មី​ទៀត​អស់​ពេល​ជិត​​ពីរ​សប្តាហ៍​មក​ហើយ​

Post navigation